ម្ចាស់ជំនួយ និង អ្នកគាំទ្រផ្សេងៗ


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ម្ចាស់​ជំនួយ និង​អ្នក​គាំទ្រ​នានា ដែល​បាន​ជួយ​ឧបត្ថម្ភ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​​បច្ចេក​​ទេស​ព្រម​​ទាំង​​ជំនួយ​​ផ្សេង​​ៗ​​ទៀត​​ដើម្បី​​ជួយ​​ជំរុញ​​ការងារ​​របស់​យើង​ដំណើរ​ការ​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ​។ យើង​ទទួល​ស្គាល់​ថា ជំនួយ​ដ៏​ចំបង​បំផុត​ដែល​បាន​ជួយ​គាំទ្រ​យើង ​គឺ​តាម​រយៈ​ការ​បង់​ពន្ធ​រ​បស់​សប្បុរសជន​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​។

ម្ចាស់ជំនួយ

USAIDគឺ​ជា​ម្ចាស់​ជំនួយ​សប្បុរស​ធម៌​អចិន្រ្តៃយ៍​របស់ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ថ្មីៗ​នេះ​យើង​ទទួល​បាន​ជំនួយ​ជា​ច្រើន​សំរាប់​ផ្នែក តាមដាន ស្រាវ​ជ្រាវ ចង​ក្រង និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន

East West Management Institute(EWMI) សហ​ការ​ជាមួយ USAID និង​តាមរយៈ The Asia Foundation ដើម្បី​គាំទ្រ​ផ្នែក តាម​ដាន ស្រាវ​ជ្រាវ ចង​ក្រង និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន។ អង្គការ​នេះ​ក៏​បាន​ផ្តល់​អោយ​យើង​នូវ​ជំនួយ​បច្ចេក ទេស​ផង​ដែរ​។

The Asia Foundation (TAF) ធ្វើ​ការ​ជាមួយ EWMI និង USAID ដើម្បី​គាំទ្រ​ផ្នែក តាម​ដាន ស្រាវ​ជ្រាវ ចង​ក្រង និង​កម្មវិធី​ព័ត៌មាន។ ពួក​គេ​ធ្វើ​ការ​ដើម្បី​អោយ​អង្គការ​ដៃ​គូរ​ទាំង​ឡាយ​ធ្វើ​ការ​ជាមួយ​គ្នា។

គណៈកម្មាធិការអឺរ៉ុប (EC) គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​សប្បុរស​របស់​គំរោង កម្មវិធី​ពង្រឹង​សហ​គមន៍​របស់​យើង, ដែល​ផ្តល់​ជំនួយ​ទៅ​លើ​ការ​ផ្តល់​សំលេង​សហគមន៍ និង​បណ្តុះ​បណ្តាល​សហគមន៍។

ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ តែង​តែ​ជួយ​យើង​យ៉ាង​ជាប់​លាប់ ហើយ​នៅ​ពេល​ថ្មីៗ​បាន​ផ្តល់​ជំនួយ​សំរាប់​កម្មវិធី​ពង្រឹង​សហគមន៍

វិទ្យាស្ថាន​យុត្តិធម៌​សង្គម (OSI) ក៏​បាន​ផ្តល់​ជំនួយ​ដល់​គំរោង​កិច្ច ពិភាក្សា​នៅ​តាម​សហគមន៍ ដែល​ជា​ផែ្នក​មួយ​នៃ កម្មវិធី​ពង្រឹង​សហគមន៍​ផង​ដែរ។

អ្នកគាំទ្រផ្សេងៗ
[Under Construction]

រាល់​មតិ​ទាំង​ឡាយ​ដែល​ធ្វើ​ឡើង​ដោយ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​លើ​គេហទំព័រ​នេះ​ដែល​ទាក់​ទង​និង​ម្ចាស់​ជំនួយ​របស់​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​យ​ក​ទៅ​បង្ហាញ​នៅ​កន្លែង​ផ្សេង​​ទៀត​ឡើយ​។

[ ត្រឡប់ក្រោយ ]