ប្រវត្តិ
 

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០០២ ដោយ​លោក កឹម សុខា សមា​ជិក​សភា​ជាតិ​(១៩៩៣«១៩៩៨) និង​ជា​ព្រឹទ្ធសភា​(១៩៩៩«២០០២) និង​ជា​សមា​ជិក​សភាជាតិ ថ្មី​ៗ​នេះ​(២០០៨«)​ហើយ​ក៏​ជា​មេ​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​ផង​ដែរ​។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​នាខែ តុលា​ឆ្នាំ​២០០២ ហើយ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី​១​២ ខែ​វិច្ឆិកា​ឆ្នាំ​២០០២ ដើម្បី​លើក​ស្ទួយ​ និង​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា។ អង្គការ​នេះ​ដឹក​នាំ​ដោយ​គណៈ​កម្មាការ​នាយក​ដែល​មាន​និន្នាការ ​គោរព​នូវ​សិទ្ធិមនុស្ស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​អំឡុង​ពេល​អង្គការ​នេះ​គ្រប់​គ្រង​ដោយ​លោក កឹម សុខា មជ្ឈមណ្ឌសិទ្ធិមនុស្ស​កម្ពុជា​មាន​កិត្យានុភាព​ល្បី​ខ្ទរ​ខ្ទារ​តាម​រយៈ​ការ​រៀបចំ​វេទិកា​សាធារណៈ​ទូទាំង​ប្រទេស​ជា​ទៀង​ទាត់​។វា​ជា​ផ្នែក​មួយដែល​សំខាន់​ក្នុង​គំរោង​ ពង្រឹង​អំណាច​សហ​គមន៍​។ នៅ​ក្នុង​ធ្នូ​ឆ្នាំ​២០០៦ លោក កឹម សុខា និង​មេ​ដឹក​នាំ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​បាន ​ចាប់​ខ្លួន ហើយ​ដាក់​ក្នុង​ពន្ធធនា​គារ​ពី​បទ​បរិហារ​កេរ្តិ៍​រដ្ឋាភិបាល​កម្ពុជា។ អ្នក​ទាំង​នោះត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​មាន​យុទ្ធ​នា​ការ​មួ​យ​ដែល​ដឹក​នាំ​ដោយ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​​កម្ពុជា​បច្ចុប្បន្ន​។ លោក កឹម សុខា បាន​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​រហូត​ដល់​ខែ​មិនា ឆ្នាំ​២០០៧ ជា​ពេល​ដែល​គាត់​លា​លែង​ពី​តំណែង​នេះ ​ដើម្បី​បងើ្កត​គណបក្ស​សិទ្ធិ​មនុស្ស​

ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ២០០៧ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ត្រូវ​បាន​ដឹក​នាំ​ដោយ លោក អ៊ូ វីរៈ​។ លោក អ៊ូ វីរៈ គឺជា​ស្ថាបនិក​នៃ​សម្ព័ន្ធភាព​ដើម្បី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ២០០៧ គាត់​ទទួល​បាន​នូវ​រង្វាន់​សិទ្ធិ​មនុស្សរីបុក សំរាប់​យុទ្ធនាការ​របស់​លោក​ក្នុង​ការ​ធានា​អោយ​មាន​ការដោះ​លែង​លោក កឹម សុខា និង​ការ​ទំលាក់​ទោស​ជាប់​គុក​ពី​បទ​បរិហា​កេរ្តិ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

[ ត្រឡប់ក្រោយ ]