|
តាមរយៈកម្មវិធីនៃការតាមដាន ស្រាវជ្រាវ ចងក្រង និងប្រមូលព័ត៌មាន យើងធ្វើការជាមួយអង្គការនានាដើម្បីតាមដាននូវស្ថានភាពសិទ្ធិមនុស្ស ស្រាវជ្រាវនូវបញ្ហាពាក់ព័ន្ធរៀបចំឯកសារព័ត៌មានដែលទទួលបាន និងធ្វើការផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋទាំងអស់ និងអ្នកពាក់ព័ន្ធនានាអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ យើងមានគោលបំណងលើកទឹកចិត្តអង្គការសង្គមស៊ីវិល រួមសហការគ្នាអោយកាន់តែមុតមាំថែមទៀតនៅក្នុងប្រទេសកម្ពុជា។ យើងអនុវត្តកម្មវិធីនេះនៅក្នុងគំរោងទាំង ៤ របស់យើង។
ការសាកសួរតាមទូរស័ព្ទអំពីបញ្ហាសិទ្ធិមនុស្ស
កម្មវិធីនេះជាផ្នែកមួយនៃការតាមដានរបស់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សហើយយើងដំណើរការ ២៤ម៉ោងតាមខ្សែទូរស័ព្ទលេខ (០១៧ ៥០ ៥០ ៥០) ដែលប្រជាពលរដ្ឋទាំងអស់អាចទូរស័ព្ទដើម្បីផ្តល់ដំណឹងដល់យើងអំពីករណីរំលោភសិទ្ធិមនុស្ស។ រាល់ការហៅទូរស័ព្ទត្រូវបានទុកជាការសំងាត់ ហើយយើងធ្វើការតាមដានលើពួកបណ្តឹងទាំងនោះ ឬបញ្ជូនករណីនេះទៅកាន់អង្គការផ្សេងទៀតដែលធ្វើការពាក់ព័ន្ធនឹងរឿងនេះ។ យើងនៅតែបន្តតាមដាន និងផ្សព្វផ្សាយនូវលក្ខណៈតាមដានរបស់អង្គការ និងលក្ខណៈពិសេសរបស់ពួកគាត់សំរាប់គោលបំណងនេះ។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យ
យើងបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីសិទ្ធិមនុស្សតាមប្រព័ន្ធអេឡិកត្រូនិកដ៏ងាយប្រើមួយដែលបង្កើតដោយ កម្មវិធីការចងក្រងឯកសារសិទ្ធិមនុស្ស និងប្រព័ន្ធព័ត៌មានអន្តរជាតិ ហើយដែលអាចប្រើប្រាស់ក្នុងតំបន់នៃប្រទេសកម្ពុជា។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសិទ្ធិមនុស្សអាចធ្វើអោយយើង ចងក្រងនូវព័ត៌មានទាំងឡាយទាក់ទង នឹងករណីរំលោភសិទ្ធិមនុស្សតាមប្រព័ន្ធអេឡិកត្រូនិក ទីតាំងភូមិសាស្រ្តដែលមានករណីរំលោភសិទ្ធិមនុស្សកើតឡើងអំពីអ្នកប្រព្រឹត្តិបទឧក្រិដ្ឋ និងជនរងគ្រោះ។ ដូចនេះទិន្នន័យទាំងឡាយអាចសែ្វងរកបាន និងរៀបចំទៅលក្ខណៈព័ត៌មានទាំងនេះ និងព័ត៌មានផ្សេងៗដទៃទៀត។ ព័ត៌មានអំពីការរំលោភសិទ្ធិមនុស្សជាក់លាក់នោះ នឹងត្រូវបានធ្វើការតាមដានបនែ្ថម ហើយព័ត៌មានថ្មីៗ នឹងត្រូវដាក់បន្ថែមផងដែរ ដូចជាការថតបន្ថែមនូវឯកសារដែលពាក់ព័ន្ធ រូបថត និងខ្សែអាត់វីដេអូជាដើម។ បណ្តុំទិន្នន័យស្តីពីសិទ្ធិមនុស្សនេះនឹងត្រូវដាក់បង្ហាញតាមប្រព័ន្ធអ៊ីនធឺណិតក្នុងពេលឆាប់ៗនេះ។
យើងនឹងធ្វើការចែករំលែកព័ត៌មានទាំងនេះទៅកាន់អង្គការនានាបង្រៀនអំពីការប្រើប្រាស់ និងផ្តល់នូវជំនួយបច្ចេកវិជ្ជាផ្សេងៗទៀតផងដែរ។ អង្គការទាំងឡាយអាចរៀបចំឯកសារ និងស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស និងអាចបញ្ជូនទៅកាន់អ្នកដទៃទៀតដែលពាក់ព័ន្ធ និងគំរោងនេះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនព្យាយាមគ្រប់គ្រងទិន្នន័យនេះតែឯងនោះទេវាជាកម្មសិទ្ធិរបស់អ្នកពាក់ព័ន្ធទាំងអស់គ្នា។ គោលបំណងរបស់យើងគឺដើម្បីធ្វើការចែកចាយព័ត៌មានអោយបានដឹងលឺទូលំទូលាយអំពីការរំលោភសិទិ្ធមនុស្សនៅប្រទេសកម្ពុជាដោយផ្អែកលើមូលដ្ឋានតស៊ូមត។
ឥឡូវនេះប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងចងក្រងឯកសារ ទាក់ទងនឹងការរំលោភសិទ្ធមនុស្ស អាចប្រើប្រាស់ជាផ្លូវការបានហើយ សំរាប់រាល់បណ្តាស្ថាប័នរឺបុគ្គលនានាដែលមានបំណងប្រើប្រាស់ប្រព័ន្ធនេះ សំរាប់ការចងក្រងឯកសារស្តីពីការរំលោភសិទ្ធិមនុស្ស។ លោកអ្នកអាចទទួលបានវាដោយគ្មានការបង់ប្រាក់។ រាល់កម្មវិធី ឯកសារស្តីពីការតំឡើងប្រព័ន្ធ និងរបៀបប្រើប្រាស់ប្រព័ន្ធ Database នេះ លោកអ្នកអាចទាញយកបាននៅលើគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលដែលលោកអ្នកទាញយកនូវកម្មវិធីទាំងអស់នោះ លោកអ្នកគួរគប្បីអានអោយចប់នូវឯកសារដែលទាក់ទងទៅនឹងវិធីតំឡើងប្រព័ន្ធនេះជាមុនសិន។
រាល់កម្មវិធី និងឯកសារទាំងអស់ដែលបានដាក់នៅលើគេហទំព័រ(Website) អាចជួយអោយលោកអ្នកយល់យ៉ាងច្បាស់ពីរបៀបតំឡើង និងប្រើប្រាស់ប្រព័ន្ធ Database ។
- ទាញយកកម្មវិធី ចងក្រងប្រព័ន្ធទិន្នន័យ
- តំឡើងកម្មវិធី XAMPP
- តំឡើងកម្មវិធី Firefox
- តំឡើងកម្មវិធីខ្មែរយូនីកូដ
- តំឡើងកម្មវិធី Cobian
- សៀវភៅណែនាំស្ដីពី ការតំឡើងប្រព័ន្ធចងក្រងទិន្នន័យ
- សៀវភៅណែនាំស្ដីពី ប្រើប្រាស់ប្រព័ន្ធចងក្រងទិន្នន័យ
- បទរំលោភសិទ្ធិមនុស្សទូទៅនៅកម្ពុជា
លោកអ្នកអាចធ្វើការទំនាក់ទំនងដើម្បីសំណូមពរអោយមានវគ្គបណ្តុះបណ្តាលស្តីអំពីប្រព័ន្ធចងក្រងទិន្នន័យ ដូចជាការបញ្ចូល ការប្រើប្រាស់ ឬការចងក្រងឯកសារស្តីអំពីការរំលោភសិទ្ធិមនុស្ស ឬក៏ចម្ងល់ផ្សេងៗអំពីគំរោងនេះ ដោយលោកអ្នកអាចទំនាក់ទំនងតាមរយៈអ្នកនាង ជរ ច័ន្ទធីតា ដែលជាមន្រ្តីចងក្រងឯកសារ និងតស៊ូមតិ តាមរយៈអ៊ីមែល thyda@cchrcambodia.org ឬតាមរយៈទូរសព្ទលេខ (+៨៥៥)១២ ៥១៥ ៥០៦ ។ លោកអ្នកក៏អាចសសេរអ៊ីមែលមកលោក គឹម ចាន់ធឿន ដែលជាមន្ត្រីគ្រប់គ្រងប្រព័ន្ធទិន្នន័យ តាមរយៈអាស័យដ្ឋានអ៊ីមែល chanthoeunkim@cchrcambodia.org ឬតាមរយៈទូរសព្ទលេខ (+៨៥៥) ១២ ៤៥៦៤២៩។
ព្រឹត្តិប័ត្រសិទ្ធិមនុស្ស
យើងផ្សព្វផ្សាយកម្មវិធីនេះជាប្រចាំខែ ព្រឹត្តិប័ត្រសិទ្ធិមនុស្ស ដែលរួមបញ្ចូលនូវការវិភាគលំអិត និងរៀបចំបង្កើនការយល់ដឹងអំពីការរីកចំរើននៃសិទ្ធិមនុស្សនៅកម្ពុជា។
គេហទំព័រពត៌មានសិទ្ធិមនុស្ស
យើងនឹងរៀបចំគេហទំព័រថ្មីមួយ www.sithi.org សំរាប់ឲ្យអ្នកពាក់ព័ន្ធទាំងឡាយអាចប្រើប្រាស់រួមគ្នា។ យើងនឹងធ្វើអោយគេហទំព័រ www.sithi.org ជាប្រភពដ៏ល្អប្រសើរបំផុតក្នុងការស្វែងរកព័ត៌មានអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ គេហទំព័រ www.sithi.org នឹងត្រូវបានប្រើ ប្រាស់សំរាប់បង្ហោះនូវទិន្នន័យទាំងឡាយអំពីសិទ្ធិមនុស្សផ្សព្វផ្សាយនូវផែនទីបង្ហាញអំពីករណីរំលោភសិទ្ធិមនុស្សដើម្បីបង្ហាញទិន្នន័យប្រកបដោយគំនិតច្នៃប្រឌិត និងដើម្បីអោយមានការសហការគ្នាសំរាប់អោយមានរបាយការណ៍រួម និងការផ្សព្វផ្សាយព័ត៌មានរួមគ្នាផងដែរ។ តាមលក្ខណៈធម្មជាតិរបស់ខ្លួនយើងសង្ឃឹមថាវ៊ិបសាយនេះ នឹងអោយអ្នកពាក់ព័ន្ធទាំងឡាយអាចជាម្ចាស់រួមគ្នា។
|