|
កម្ពុជាជាប្រទេសហត្ថលេខីនៃ ព្រមព្រៀងទីក្រុងប៉ារីស១៩៩១, ដែលរួមមានការបង្កើតអោយមាន ប្រព័ន្ធតុលាការឯករាជ្យដោយសេរី និងយុត្តិធម៌ កាត់ក្តីបើកចំហជាសាធារណៈមិនលំអៀង និងឯករាជ្យ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ប្រទេសកម្ពុជាត្រូវទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ (ដូចជា កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR). វាក៏បានផ្តល់នូវការបែងចែកអំណាចផ្សេងៗគ្នាហើយ និងប្រព័ន្ធតុលាការឯករាជ្យដែលធានាដោយព្រះមហាក្សត្រដោយមានការជួយជ្រោមជ្រែងពីឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រមលើបញ្ហានេះ។
ក្រុមការងាររបស់យើងនៅក្នុងកម្មវិធីទាំងបីធ្វើការ ដើម្បីធានាអោយមានការកាត់ក្តីដោយយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ និងមិនប្រាសចាកដោយប្រការណាមួយបានឡើយ។
|