|
|
|
|
សារស្វាគមន៍ពីប្រធាន |
|
|
|
សួស្តីនិងសូមស្វាគមន៏
អគុណសម្រាប់ការចូលទស្សនាគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)។ ចំណាប់អារម្មណ៏ និងការគាំទ្ររបស់លោកអ្នកចំពោះមជ្ឈមណ្ឌល គឺជាគុណតម្លៃដ៏ប្រសើរនិងមានសារសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តរបស់យើង ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។យើងបាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញដើម្បីអភិវឌ្ឍន៏ និងរក្សាគេហទំព័ររបស់យើងឲ្យមានភាពសាមញ្ញ និងងាយស្រួល ហើយជាប្រភពព័ត៌មានសម្រាប់អ្នកគាំទ្រមជ្ឈមណ្ឌល ដៃគូ និងបុគ្គល រួមទាំងអង្គការផ្សេងៗដែលមានចំណាប់អារម្មណ៏លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។មជ្ឈមណ្ឌលជឿជាក់ថា ប្រព័ន្ធអ៊ីនធឺណិតគឺជាឧបករណ៏ដែលមិនអាចកាត់ថ្លៃបានក្នុងការផ្សារភ្ជាប់រវាងបុគ្គល និងអង្គការផ្សេងៗ ហើយក៏សម្រាប់ការចែករំលែកព័ត៌មាន ក្នុងការលើកស្ទួយឲ្យមានភាពកាន់តែល្អប្រសើនៅក្នុងសង្គម ដែលផ្តល់តម្លៃដល់សេចក្តីថ្លៃថ្នូ និងការគោរពចំរុះភាពនៃសមាជិកនៃសង្គមមនុស្ស។ មជ្ឈមណ្ឌលបានដាក់បញ្ជូលប្រព័ន្ធព័ត៌មានថ្មីៗ ហើយកំពុងប្រើប្រាស់ Facebook Twitter Flickr និង Youtube រូមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីលើកស្ទួយសកម្មភាពផ្សេងៗរបស់ពួកយើង និងដើម្បីទាញចំណាប់អារម្មណ៏ទៅរកបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ និងសកល។ខ្ញុំសូមលើកទឹកចិត្តដល់លោកអ្នកក្នុងការប្រើប្រាស់គេហទំព័រនេះ ក្នុងការស្វែងយល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងអំពី ម.ស.ម.ក ជីវប្រវត្តិរបស់មជ្ឈមណ្ឌល បុគ្គលិក និងសកម្មភាពផ្សេងៗក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេហទំព័រនេះផ្តល់នូវការភ្ជាប់ជាមួយធនធាននានារបស់មជ្ឈមណ្ឌលដូចជា សេចក្តីថ្លែងការណ៏ របាយការណ៏ និងរឿងរាវព័ត៌មានអំពីការងាររបស់ពួកយើង ក៏ដូចជាការភ្ជាប់ទៅកាន់ឧបករណ៏ផ្សេងៗដែលលោកអ្នកអាចប្រើប្រាស់ក្នុងការគាំទ្រ និងយល់ដឹងពីសកម្មភាពថ្មីៗរបស់មជ្ឈមណ្ឌល។មជ្ឈមណ្ឌលលើកស្ទួយកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស។ គេហទំព័រនេះផ្ទុកនូវព័ត៌មានអំពីគម្រោងផ្សេងៗរបស់មជ្ឈមណ្ឌលដែលខិតខំក្នុងការពង្រឹងតួអង្គផ្សេងៗ ដូចជាប្រជាពលរដ្ឋ សកម្មជនថ្នាក់មូលដ្ឋាន អង្គការមូលដ្ឋានសហគមន៏ជាដើម ដើម្បីលើកស្ទួយសិទ្ធិមនុស្សឲ្យប្រសើឡើង។យើងក៏មានផ្តល់ព័ត៌មានអំពីបណ្តាញផ្សេងៗដែលមជ្ឈមណ្ឌលគឺជាសមាជិក ហើយផ្តល់នូវការភ្ជាប់ទៅកាន់ដៃគូរបស់ពួកយើង ទាំងកម្ពុជា អន្តរជាតិនិង ម្ចាស់ជំនួយរបស់ពួកយើង។មជ្ឈមណ្ឌលរង់ចាំក្នុងការបន្តធ្វើការជាមួយ សហគមន៏ ក្រុម និងបុគ្គលនានានៅកម្ពុជាក៏ដូចជារដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅពេលខាងមុខ។សូមមេត្តាធ្វើការទាក់ទងមកពួកយើង ប្រសិនជាលោកអ្នកមានសំណួរពាក់ព័ន្ធនឹងមជ្ឈមណ្ឌល។ សូមធ្វើការចុះឈ្មោះដើម្បីទទួលបាននូវភាពទាន់ពេលវេលា រាល់ពេលដែលរបាយការណ៏ សេចក្តីថ្លែងការណ៏ និងព័ត៌មានអំពីគម្រោងថ្មីៗ ត្រូវបានដាក់ចូលទៅក្នុងគេហទំព័ររបស់មជ្ឈមណ្ឌល។ លោកអ្នកក៏អាចតាមដានសកម្មភាពនានារបស់មជ្ឈមណ្ឌលតាមរយៈ Facebook Tweeter Flickr និង Youtube ផងដែរ។យើងសង្ឃឹមថាគេហទំព័ររបស់ ម.ស.ម.ក នឹងជាប្រភពព័ត៌មានដ៏មានសារសំខាន់ដល់អ្នកប្រើប្រាស់ទាំងអស់ ហើយលោកអ្នកនឹងបន្តចូលទស្សនានាពេលខាងមុខទៀត។សូមស្វាគមន៏ និងអគុណសម្រាប់ការចូលទស្សនាអ៊ូ វីរៈប្រធាន មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា |
|
|
|
|
|
|
|