រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
អំពី​មជ្ឈមណ្ឌល​
សារ​ស្វាគមន៍​ពី​ប្រធាន​
យើង​ជា​នរណា
ជីវ​ប្រវត្តិ
អភិបាល​កិច្ច
មា្ចស់​ជំនួយ និង​ សម្ព័ន្ធ​មិត្រ
ស្ថាប័ន​ពាក់​ព័ន្ធ​ និង​កិច្ចសហការ
ក្រុម​ការងារ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ក្រុម​ប្រឹក្សា​ភិបាល​
គណៈ​កម្មាធិការ​គ្រប់​គ្រង
បុគ្គលិក
ទីប្រឹក្សា
​​ក្រុមប្រឹក្សា​ផ្តល់​យោបល់
បុគ្គលិក​ស្ម័គ្រ​
ចំណាប់​​អារម្មណ៍
ពានរង្វាន់​ និង​ ការ​តែង​តាំង
ហិរញ្ញវត្ថុ
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
​​ក្រុមប្រឹក្សា​ផ្តល់​យោបល់
វេន ចរដាស

វេន​ ចរ​ដាស​ ជា​មេ​ធាវី​ការ​ពារ​ក្តី​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ជន​ជាតិ​អង់​គ្លេស​។ ​វេន ​បាន​តំណាង​អោយ​កូន​ក្តីនៅ​​ចក្រ​ភព​អង់​គ្លេស តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​សម្រាប់​ប្រទេស​រវ្វាន់​ដា​ ប្រ​ទេស​យូ​ហ្គោ​ស្លា​វី ​និង​តុលា​ការ​ពិសេស​​សម្រាប់​សេ​រ៉ា​លី​អូន​។ ​វេន ជា​ទី​ប្រឹក្សា​ផ្នែក​ច្បាប់​អន្តរ​ជាតិ​អោយ​ក្រុម​ហ៊ុន​ប្រឹ​ក្សា​ច្បាប់​ Dutch law firm of Knoops and Partners Advocaten ដោយ​ផ្តល់​ប្រឹ​ក្សា​រាល់​ទម្រង់​ច្បាប់​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ និង​ច្បាប់​ចក្រ​ភព​អង់​គ្លេស​។ វេន ​ជា​ទីប្រឹ​ក្សា​ដល់​អង្គ​ជំ​នុំ​ជម្រះ​វិ​សាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ​​ឬ​ហៅ​ថា​តុលា​ការ​ខ្មែរ​ក្រហម​ ហើយ​និង​ពេល​ថ្មី​ៗ​នេះ​លោក​បាន​នឹង​កំពុង​សរ​សេរ​សៀវ​ភៅ​ស្តី​ពី​យុត្តិ​សាស្ត្រ​នៃ​តុ​លា​ការ​ពិសេស​។

ចូណាថាន អេធឃេន

ចូ​ណា​ថាន​ អេធ​ឃេន​ ជា​អ្នក​និពន្ធ​ អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ អ្នក​សរសេរ​អត្ថបទ​វិភាគ​ គ្រូ​បង្រៀន​ អ្នក​ឃោស​នា​សម្រាប់​កំណែ​ទម្រង់​ពន្ធ​នាគារ​ ជន​ជាតិ​អង់​គ្លេស​។ ចូ​ណា​ថាន​​ ជា​ប្រធាន​នៃ​កម្ម​វិធី​សិក្សា​ពន្ធ​នា​គារ​អន្តរ​ជាតិ និង​ជា​ប្រ​ធាន​ប្រតិ​បត្តិ​នៃ​វេ​ទិ​ការ​ Trinity ហើយ​ក៏​ជា​ប្រធាន​កិត្តិ​យស​នៃ​សាមគ្គី​ភាព​អ្នក​កាន់​សាសនា​គ្រឹ​ស្ត​ទូ​ទាំង​ពិភព​លោក​។ នៅ​ឆ្នាំ​២០០៧​ ​ ចូ​ណា​ថាន ត្រូវ​បាន​គេ​តែង​តាំង​ជា​ ប្រ​ធាន​មជ្ឈ​មណ្ឌល​សម្រាប់​ក្រុម​សិក្សា​គោល​ការណ៍​យុត្តិ​ធម៌​សង្គម​ស្តី​ពី​កំណែ​ទម្រង់​ពន្ធ​នា​គារ​។ សៀវ​ភៅ​ទាំង​១២​ក្បាល​របស់​ចូ​ណា​ថាន​ រួម​មាន​ប្រវត្តិ​រូប​របស់​ប្រ​ធា​នា​ធិប​តី​ រី​ឆាត​ និច​សុន​៖ ជីវិត​ ១៩៩៣​ ដែល​បាន​ទទួល​ពាន​រង្វាន់​។ ចូ​ណា​ថាន​ ជា​អតីត​អ្នក​យក​ការ​ព័ត៌​មាន​សង្គ្រាម​នៅ​កម្ពុជា​ វៀត​ណាម​ និង​បាយ​អា​ហ្វ្រា​ និង​ជា​ប្រ​ធាន​ធនា​គារ​ពាណិជ្ជ​កម្ម​ ហើយ​ជា​សមាជិក​តំ​ណាង​រាស្ត្រ​ និង​ជា​សមា​ជិក​នៃ​គណៈ​រដ្ឋ​មន្ត្រី​ផង​ដែរ។

បាបារ៉ា ក្រូសសេត

បា​បា​រ៉ា ​ក្រូស​សេត​ ជា​អ្នក​សារ​ព័ត៌​មាន​ អ្នក​និពន្ធ​ និង​ជា​គ្រូ​បង្រៀន​។ ​បា​បា​រ៉ា​ ​ជា​ប្រ​ធាន​កា​រិ​យា​ល័យ​ ឌឹ​ ញូយ៉ក​ថែម​ស៏ ប្រ​ចាំ​នៅ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​ ដល់​២០០១​ ហើយ​ក៏​ជា​ប្រ​ធាន​អ្នក​យក​ការណ៍​របស់​ថែមស៍​ប្រ​ចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាង​ត្បូង​ ហើយ​លោក​ស្រី​ក៏​ជា​បណ្ណា​ធិការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​លើ​សារ​ព័ត៌​មាន​ចុង​សប្តាហ៍​របស់​ថែមស៍ផងដែរ ​។ ក្នុង​ឆ្នាំ​១៩៩១​ បា​បា​រ៉ា ​បាន​ទទួល​ពាន​រង្វាន់​ George Polk សម្រាប់​ការ​យក​ព័ត៌​មាន​អន្តរ​ជាតិ​ពី​ឃាត​កម្ម​ លើ​អតីត​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ (Rajiv Gandhi)។ ក្នុង​ឆ្នាំ​១៩៩៨​ លោក​ស្រី​បាន​ទទួល​ពាន​រង្វាន់​សមិទ្ធិផល​ស្នា​ដៃ​រយះ​ពេល​២៥ឆ្នាំ​ពីSilurians និង​ពាន​រង្វាន់​មួយ​ទៀត​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​អន្តរ​ជាតិ​ពី​ InterAction។ ​ក្នុង​ឆ្នាំ​១៩៩៩​ លោក​ស្រី​បាន​ទទួល​ពាន​រង្វាន់​ Korn Ferry ​ពី​ក្រុម​ប្រឹក្សា​អាជីវ​កម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ សម្រាប់​ស្នាដៃ​រាយ​ការណ៍​ដ៏​លេច​ធ្លោ​អំពី​ស្ថាប័ន​នេះ​ ​ហើយ​ក្នុង​ឆ្នាំ​២០០៣​ លោក​ស្រី​ក៏​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​សម្រេច​ស្នាដៃ​ឆាក​ជីវិត​រស់​នៅ​ ពី​សមា​គម​រាយ​ការណ៍​ព័ត៌​មាន​អង្គ​ការ​សហ​ប្រជា​ជាតិ​។ លោក​ស្រី​ជា​សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​អន្តរ​ជាតិ​ ហើយ​និង​សមា​ជិក​ក្រុម​គោល​នយោ​បាយ​បរទេស​ស្ត្រី​។ លោក​​ស្រី​ក៏​ជា​សមា​ជិក​នៃ​សាស្ត្រា​ចារ្យ​ជំ​នួស​នៃ​សកល​វិទ្យាល័យ​កូ​លុម​បៀរ​ នៃ​នាយក​ដ្ឋាន​សារ​ព័ត៌មាន​ ជា​សាស្ត្រា​ចារ្យ​​បង្រៀន​និស្សិត​អា​ហា​រូបករណ៍​Fulbrightផ្នែក​សារ​ព័ត៌​មាន​នៅ​ឯ​សាកល​វិទ្យា​ល័យ​ព្រីន​តុន​ ហើយ​លោក​ស្រី​ជា​អ្នក​​ស្រាវ​ជ្រាវ​សម្រាប់​ Knights International Press Fellow ក្នុង​ប្រទេស​ប្រេ​ស៊ីល​។ លោក​ស្រី​បាន​បង្កើត​​អោ​យ​មាន​សិក្ខា​សា​លា​ដ៏​មាន​អត្ថ​ប្រយោជន៍​ស្តី​ពី​វិជ្ជា​ជីវៈ​អ្នក​សារ​ព័ត៌​មាន​ នៅ​ឯ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​សម្រាប់​​អ្នក​និពន្ធ​ និង​បណ្ណា​ធិ​ការ​ពី​ប្រ​ទេស​វៀត​ណាម​ កម្ពុជា ឡាវ និងភូមា។

អ៊ារ សុផល
លោកបណ្ឌិត អ៊ារ សុផល គឺ​ជា​ជំនួយ​ការ​សាស្រ្តាចារ្យ​នៅសកលវិទ្យាល័យ​ជើង​ទឹក​សហរដ្ឋ អាមេរិច​នៃ​ក្រសួង​កិច្ច​កិច្ចការ​សន្តិ​សុខជាតិ​។ លោកបាន​ទទួល​មុខ​តំណែង​នេះ​ចាប់​តាំង​ពីឆ្នាំ ​២០០៧។​ នៅ​ខែ​តុលា ឆ្នាំ​​២០១០​ លោក​ត្រូវ​បាន​កម្មវិធី​ Fullbright ​ផ្តល់​នូវការ​តែង​តាំង​ជាអ្នក ជំនាញ​ជាន់ខ្ពស់​នៅក្នុង​វិទ្យាសាស្រ្ត​នយោបាយ​។​ លោក​ សុផល​ មាន​បទ​ពិសោធន៍​មួយ ទសវត្ស​លើ​ការងារ​ជា​មួយ​ធនាគារ​ពិភពលោក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​ សហប្រជាជាតិ ​នៅ​ប្រទេស​ដែល​ងើប​ពី​សង្រ្គាម​ និង​មាន​ជំនាញ​លើ​កិច្ចការ​នៅ​អាស៊ី​ អាគ្នេយ៍​។ លោក​សុផល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយពី​ សកលវិទ្យាល័យ​កាលីហ្វរញ៉ា​ បេកខើលី ​នៅឆ្នាំ​២០០៦​ ។ លោក​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ ចំនួន​៣គឺ​ អនុបណ្ឌិត​ផ្នែកវិទ្យាសាស្រ្ត​សេដ្ឋកិច្ច​កសិកម្ម​ និង​ធនធាន អនុបណ្ឌិត​ផ្នែក វិទ្យាសាស្រ្ត​នយោបាយ​ មក​ពីសកលវិទ្យាល័យ​កាលីហ្វរញ៉ា​ បេកខើលី ​និង​អនុបណ្ឌិត​ផ្នែក កិច្ចការ​សាធារណៈ​នៅ​ក្នុងសេដ្ឋកិច្ច​ និង​គោល​នយោបាយ​សាធារណៈ​ ពីសកលវិទ្យាល័យ ​ព្រីនស្តុន​។ លោក​បាន​ចាកចេញ​ពី​កម្ពុជា​ និង​របប​ខ្មែរ​ក្រហម​ជាមួយ​នឹង​គ្រួសារ​របស់​លោក​ កាល​ពី​កុមារភាព ​នឹង​បាន​ទៅ​ដល់​សហរដ្ឋអាមេរិច​ក្នុងឋានៈ​ជាជនភៀស​ខ្លួន​នៅ​ពេល​ មាន​អាយុ​១០​ឆ្នាំ ។ នេះ​ជាបទ​ពិសោធន៍​មួយដែល​​លោក​បាន​ចែករំលែក​ក្នុង​កម្មវិធី​ TEDTalk​ នៅ​ក្នុង​សន្និ​សិទ្ធិ​ស្តី​ពី​បច្ចេកវិទ្យា​ ការ​កំសាន្ត និង​ការ​ច្នៃ​ប្រឌិត​លើក​ទី២៥។​ ​ក្នុងនាម​ជាអ្នក​ ប្រឹក្សា​យោបល់​ម្នាក់​សម្រាប់​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា លោក​បាន​ចែក​រំលែក​ទស្សនៈ​ និង​គំនិត​យោបល់​ផ្ទាល់​ខ្លួនរបស់​លោកជាមួយ​នឹង​គណកម្មការ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​។ ទស្សនៈ​របស់​លោក​នៅក្នុង​តួនាទី​នេះ​មិន​បាន​ឆ្លុះ​បញ្ជាំង​ពី​ទស្សនៈ​ នៃ​នាយកដ្ឋាន​កងទ័ព​ជើងទឹក​ នៃក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិច ​ឬរដ្ឋាភិបាល​សហរដ្ឋ អាមេរិច​ឡើយ។​
Creative Commons License