រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
អំពី​មជ្ឈមណ្ឌល​
សារ​ស្វាគមន៍​ពី​ប្រធាន​
យើង​ជា​នរណា
ជីវ​ប្រវត្តិ
អភិបាល​កិច្ច
មា្ចស់​ជំនួយ និង​ សម្ព័ន្ធ​មិត្រ
ស្ថាប័ន​ពាក់​ព័ន្ធ​ និង​កិច្ចសហការ
ក្រុម​ការងារ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ក្រុម​ប្រឹក្សា​ភិបាល​
គណៈ​កម្មាធិការ​គ្រប់​គ្រង
បុគ្គលិក
ទីប្រឹក្សា
​​ក្រុមប្រឹក្សា​ផ្តល់​យោបល់
បុគ្គលិក​ស្ម័គ្រ​
ចំណាប់​​អារម្មណ៍
ពានរង្វាន់​ និង​ ការ​តែង​តាំង
ហិរញ្ញវត្ថុ
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
គណៈ​កម្មាធិការ​គ្រប់​គ្រង
លោក អ៊ូ វីរៈ
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
លោក អ៊ូ វីរៈ​គឺជា​ប្រធាន​មជ្ឈម​ណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា។ លោក​ជា​ស្ថាប​និក​សម្ព័ន្ធ​ភាពដើម្បី​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ហៅកាត់ថា​អាហ្វិក​ (AFEC) និង​ជាអ្នក​ទទួល​បាន​ពាន​វង្វាន់​សិទិ្ធ​មនុស្ស​រីប៊ុក ឆ្នាំ​២០០៧។ លោក​ អ៊ូ វីរៈ បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​ពី​សកល​វិទ្យាល័យ កាលីហ្វរញ៉ា ស្តេត និង​ធ្លាប់​ជា​ប្រធាន​សមាគម និស្សិត​ជាតិ​កម្ពុជា។ លោក​មានបទពិសោធន៍​ការងារ​ក្នុង​ផ្នែក​ច្បាប់ និង​សុខុមាល​ភាព​សាធារណៈ ​ហើយ​បន្ទាប់​​មក បាន​ត្រលប់​មក​កម្ពុជា និងបាន​បង្រៀន​ផ្នែក​សេដ្ឋ​កិច្ច​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​នៅ​ភ្នំពេញ​។ លោក​បាន​ចូល​ធ្វើ​ការជា​មួយ​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ជា​នាយក​ផ្នែក​ស៊ូ​មតិ និង​ទំនាក់​ទំនង សាធារណៈ​នៅ​ឆ្នាំ​២០០៥ និង​បាន​ក្លាយ​ជា​ប្រធាន​នៅ​ឆ្នាំ​២០០៧។
លោកស្រី ខាន់ កាលីណា
នាយក​ផ្នែក​ហិរញ្ញវត្ថុ និង​រដ្ឋបាល
លោកស្រី ខាន់ កាលីណា គឺជានាយកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល។ លោក​ស្រី​ទទួល​បន្ទុក​ត្រួត​ពិនិត្យ និង​​វាយ​តម្លៃ​ហិរញ្ញ​វត្ថុ​ គណនេយ្យ​ និង​កិច្ចការ​រដ្ឋបាល​។​ លោក​ស្រី ​គ្រប់​គ្រង​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​មួយ​ម្ចាស់​ជំនួយ​ ដូចជា​ការរៀបចំ ​អនុវត្ត ​និងត្រួតពិនិត្យ​លើថវិកា​ប្រចាំ​ឆ្នាំ​ គណនី ​របាយការណ៌​ហិរញ្ញវត្ថុ​ផ្ទៃក្នុង ​និង​ហិរញ្ញ​វត្ថុ​របស់ម្ចាស់​ជំនួយ​ និងការ​ទំនាក់​ទំនង​ផ្ទៃក្នុង​ និង​ក្រៅ​ជាមួយ​ម្ចាស់ជំនួយ​។ លោក​ស្រី កាលីណា ​ត្រូវ​ធានា​ថា​សកម្មភាព​របស់​ ម.ស.ម.ក​ ស្រប​តាម​លក្ខខណ្ឌ​ផ្លូវច្បាប់​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ ។

លោកស្រី​ ខាន់ កាលីណា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​បច្ចេកទេសគីមី​ នៅ​វិទ្យាស្ថាន​បច្ចេកទេស​ជាន់ខ្ពស់​មិត្តភាព​កម្ពុជា​សូវៀត​ ដែល​សព្វ​ថ្ងៃ​ជាវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​បាន​សិក្សា​វគ្គជំនាញខ្លីៗ​ផ្នែក​គណនេយ្យ​ នៅ​វិទ្យាស្ថានវ៉ាន់ដា​។​ លោកស្រី​ធ្លាប់​ធ្វើការ​ជាគណនេយ្យករ​នៅ​ក្រុមហ៊ុន​ឯកជន​ ​និង​មាន​បទ​ពិសោធន៍​ការងារ​ជាច្រើន​ជាមួយ​អង្គការ​នានា​ ដែលរួម​មាន ​គណៈកម្មាធិការ​សម្របសម្រួល​សិទិ្ធមនុស្ស​កម្ពុជា​ ជាមន្ត្រី​ហិរញ្ញវត្ថុ​ អង្គការ​សិទិ្ធមនុស្ស​វីជីលែន​ ​ជា​បុគ្គលិក​ជំនាញ​សំរាប់​គំម្រោង​សិទិ្ធកុមារ ​អង្គការ​កម្មវិធី​ជួយ​កុមារ​អនាថា​ និង​ អភិវឌ្ឍន៍​ ជាអ្នក​សំរបសំរួល​ផ្នែកហិរញ្ញវត្ថុ ​និង​រដ្ឋបាល ​និង​អង្គការ​កុមារ​គ្រប់ៗ​រូប​នៃ​កម្ពុជា ​ជាអ្នក​គ្រប់គ្រង​ ផ្នែក ​ហិរញ្ញវត្ថុ​ និងរដ្ឋបាល​។ ​លោកស្រី​បាន​ចូល​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្សកម្ពុជា​នៅខែ​ វិចិ្ឆកា ​ឆ្នាំ២០០៧​។​

កញ្ញា ចក់ សុភាព
នាយកកម្មវិធី
កញ្ញា ចក់ សុភាព​ គឺជា​នាយកកម្មវិធី​នៅ​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា (ម.ស.ម.ក) ។ កញ្ញា​សុភាព​បញ្ចប់​ការ​​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ចំនួនពីរគឺផ្នែក​ទំនាក់​ទំនង​ អន្តរជាតិ និងផ្នែកសេដ្ឋកិច្ច និង​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​សន្តិ​ភាពអន្តរ​ជាតិ⁣⁣​ពី​សកល​វិទ្យាល័យ​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន​។​ កញ្ញា​សុភាព​ជាស្ថានិក​បណ្តាញ​យុវ​ជន ដើម្បី​ការ​ផ្លាស់​ប្តូរ​ដែល​ប្រមូលផ្តុំ​សកម្មជន​យុវជន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជម្រុញ​ការ​ចូល​រួម​របស់​ពលរដ្ឋ​ច្រើន​​ថែម​ទៀត។ កញ្ញាសុភាព​ក៏​ជា​អ្នកនិពន្ធសម្រាប់​ សារ​ព័ត៌មាន​សម្លេង​សកល​តាមប្រព័ន្ធអ៊ីនធឺណេត⁣⁣⁣ (Global Voices Online) និង សារព័ត៌មានការប្រឈម​អនាគត⁣ (Future Challenges) ។ សុភាព​ បាន​ចូលរួម​ធ្វើការ​ជាមួយ​ ម.ស.ម.ក តាំង​ពី​ចុងឆ្នាំ ២០០៥ ក្នុងនាទី⁣ជាជំនួយការតស៊ូមតិ⁣⁣⁣​ដែល​ក្រោយ​មក​ត្រូវ​បាន​តែងតាំង​ជា⁣​មន្រ្តី​តស៊ូ​មតិ ។ ⁣⁣សុភាព បាន​លាលែង​ពី​ម.ស.ម.ក⁣​នាឆ្នាំ២០០៨⁣⁣​ដើម្បី​ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​⁣⁣⁣ហើយ​បាន​ត្រឡប់​មក​ចូល​បម្រើ​ការងារ​ជាមួយ⁣​ម.ស.ម.ក​វិញ⁣​នា​​ពាក់​កណ្តាលឆ្នាំ⁣២០១០⁣​ក្នុងនាទី⁣⁣​ជា⁣ជំនួយ​ការប្រតិបត្តិ⁣⁣⁣⁣⁣⁣ហើយ​បាន​ក្លាយ​ជា នាយក​កម្មវិធី​នា​ដើម​ខែ តុលា​ឆ្នាំ ២០១១​នេះ⁣។
Creative Commons License