|
|
|
|
Podcasts
|
|
|
|
|
|
|
|
 |
|
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់លោក អ៊ូ វីរៈ ពីបទវិភាគរបស់គាត់
|
2013-03-14 Location: Phnom Penh |
| នេះជាខ្សែអាត់សម្លេងនៃសម្រង់សំដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ដែលបានវិភាគពាក់ព័ន្ធទៅនឹងលទ្ធភាព នៃការយាងចូលឆាកនយោបាយជាថ្មីម្តងទៀតរបស់សម្តេចក្រុមព្រះ ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តនន្ទមុនី ក្នុងសង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣។ |
|
|
|
 |
|
|
វេទិកាអ្នកស្ដាប់ កំណែទម្រង់ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា
|
2013-03-13 Location: RFA |
| វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣៖ «កំណែទម្រង់ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា»។ វាគ្មិនកិត្តិយសសម្រាប់កម្មវិធីនេះមានលោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែល (COMFREL) និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ |
|
|
|
 |
|
|
សារជូនលោក ម៉ម សូណង់ដូ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៣
|
2013-03-07 Location: CCHR |
| "ប្រទេសកម្ពុជាត្រូវការមនុស្សក្លាហាន ដូចជារូបលោក។ យើងទាំងអស់គ្នាក៏ត្រូវការដែរ។ វាមិនមែនជារឿងងាយស្រួល ដែលនិយាយនៅពេលដែលអ្នកដទៃនាំគ្នាស្ងប់ស្ងាត់។ អរគុណចំពោះភាពក្លាហានរបស់លោក។" សារមកពីប្រទេសបារាំងជូនទៅកាន់ លោក ម៉ម សូណង់ដូ ប្រសិនបើលោកអ្នកមានបំណងចង់ស្ដាប់សារទាំងអស់សូមចុចតំណ។ |
|
|
|
 |
|
|
សារជូនលោក ម៉ម សូណង់ដូ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៣
|
2013-03-06 Location: CCHR |
| "ជម្រាបសួរលោកអ៊ំ ម៉ម សូណង់ដូ ខ្ញុំស្រលាញ់លោកអ៊ំណាស់ តើលោកអ៊ំសុខសប្បាយទេ ខ្ញុំធ្លាប់បានស្ដាប់លោកអ៊ំនិយាយតាមប៉ុស្តិ៍វិទ្យុ ខ្ញុំគាំទ្រអ៊ំណាស់ សូមអ៊ំប្រឹងប្រែងតស៊ូឡើង ជាចុងក្រោយសូមអ៊ំតស៊ូឡើងដើម្បីពួកខ្ញុំទាំងអស់គ្នា។" សារមួយពីខេត្តព្រៃវែងជូនទៅ លោក ម៉ម សូណង់ដូ ប្រសិនបើលោកអ្នកមានបំណងចង់ស្ដាប់សារទាំងអស់សូមចុចតំណ។ |
|
|
|
 |
|
|
សារជូនលោក ម៉ម សូណង់ដូ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៣
|
2013-03-05 Location: CCHR |
| "ជម្រាបសួរលោកតា លោកតាជាវីរបុរសខ្មែរ ដែលមានសេចក្ដីក្លាហានលើសគេ មានការទទួល ខុសត្រូវខ្ពស់ ហើយហ៊ានលះបង់សូម្បីតែអាយុជីវិតរបស់ខ្លួន ខ្ញុំសូមយកលោកតាជាវីរៈគំរូក្នុងជីវិត ហើយ ប្រសិនបើខ្ញុំជួបនឹងស្ថានភាពដូចលោកតាខ្ញុំនឹងធ្វើដូចលោកតាដែរ។" នេះជាសារមួយមកពីខេត្តពោធិ៍សាត់ ប្រសិនបើលោកអ្នកមានបំណងចង់ស្ដាប់សារទាំងអស់សូមចុចតំណ។ |
|
|
|
|
|
|
|
|
|
|