កាលពីព្រឹកមិញនេះ លោក សួន ប៊ុនធឿន មន្ត្រីសម្របសម្រួលគម្រោងអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ប្រាប់ Radio Australia ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០១២កន្លងមកនេះមានការប្រឈមមុខច្រើន។ ចំណែក លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានមានប្រសាសន៍ប្រាប់ Radio Australia ពីស្ថានភាពដីធ្លីនៅកម្ពុជាពេលថ្មីៗនេះមិនសូវជាល្អប៉ុន្មានទេ។