រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Join Us
ធ្វើ​ការ​ជាមួយ​យើង​
ឧបត្ថម្ភ
ការងារ
អ្នក​ហាត់​ការជាជាតិ​ខ្មែរ
អ្នក​ហាត់​ការ​ជា​ជនជាតិ​បរទេស​
ការងារ​ស័្មគ្រចិត្ត
ចំណាប់​​អារម្មណ៍
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
អ្នក​ហាត់​ការជាជាតិ​ខ្មែរ
កម្មវិធីអ្នក​ហាត់​ការ​​របស់​និស្សិត​ខ្មែរ​​ ​មាន​គោល​បំណង​​ផ្តល់ជូន​និស្សិត​ខ្មែរ​អាចប្រឡូក​ក្នុង​​សង្គម​ការងារ​ជាលើក​ដំបូង​ ជាមួយ​នឹង​​ឱកាស​​ទទួល​បាន​នូវ​បទពិសោធន៏​ការងារ​ដ៏មាន​តម្លៃ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​។

មជ្ឈមណ្ឌល​ធ្វើការជ្រើស​រើស​អ្នក​ហាត់​ការ​​ដើម្បី​ធ្វើការ​ជាមួយ​នឹង​គម្រោង​ជាក់​លាក់​ណាមួយ​របស់​មជ្ឈមណ្ឌល​។ កន្លង​មក​អ្នក​ហាត់​ការ​​ ធ្លាប់​បាន​ធ្វើការ​ជាមួយ​នឹង​ គម្រោងឃ្លាំ​មើល​សវនាការ គម្រោង​គេហទព័រ​អំពីសិទ្ធិ​មនុស្ស​កម្ពុជា​(សិទ្ធិ) គម្រោង​បណ្តុះ​​បណ្តាល​ និង​សវនាការសហគមន៏​ គម្រោងបណ្តាញ​សិទ្ធិ​មនុស្ស​ និង​និន្នាការភេទ​និង​អត្ត​សញ្ញាណ​យេនឌ័រ។ មជ្ឈមណ្ឌល​​ក៏​ជ្រើស​រើស​ផងដែរ​នូវ​អ្នក​ហាត់​ការ​ដើម្បី​ផ្តល់​​ជំនួយ​ផ្នែក​រដ្ឋបាល​ និង​ធ្វើការ​នៅក្នុង​បណ្ណាល័យ​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​។

ព័ត៌មាន​ទូទៅ៖
បេក្ខជន​ត្រូវ​៖
  • ស្រលាញ់​ និង​មាន​ចំណាប់​អារម្មណ៏​ចំពោះ​សិទ្ធិ​មនុស្ស។
  • ទើប​បញ្ចប់​ ឫកំពុងសិក្សា​ឆ្នាំ​ទី៤នៃ​កំរិត​បរិញ្ញាប័ត្រ​។
  • មាន​បំណងខិតខំ​រៀន​សូត្រ និង​ធ្វើការ​សហប្រតិបត្តិការ​ជាមួយ​គម្រោង​ផ្សេងៗ​
  • មានជំនាញ​ខ្ពស់​ក្នុង​ការ​ទំនាក់​ទំនង ទាំងការ​សរសេរ​និងនិយាយ​ផ្ទាល់​មាត់
  • ជំនាញ​ក្នុងការ​ប្រើប្រាស់​កុំព្យូទ៍រ​ ដូចជា៖ Microsoft Office, Email និង Internet
  • ចេះភាសារ​អង់​គ្លេស​រឹត​តែប្រសើរ​
អ្នកហាត់​ការ​ ទាំង​អស់នឹង​ធ្វើការ​នៅ​ការិយាល័យ​ដែលមាន​ទីស្នាក់ការ​នៅរាជធានី​ភ្នំ​ពេញ ហើយ​មជ្ឈមណ្ឌល​ស្វែង​រក​បេក្ខជន​ដែល​អាចមានលទ្ធភាព​ធ្វើការ​ពេញ​ម៉ោង​សម្រាប់​រយៈពេល​យ៉ាង​តិច ៣ខែ។

មជ្ឈមណ្ឌល​ផ្តល់​ឲ្យ​អ្នក​ហាត់​ការកម្ពុជា​នូវ​ប្រាក់​ឧបត្ថម​បន្តិច​បន្ទួច​រៀង​រាល់​ខែសម្រាប់​បំពេញការងារ​។

វិធីដាក់​ពាក្យ​ស្នើសុំ

មជ្ឈមណ្ឌល​និង​ទទួលពាក្យ​ស្នើសុំ​ជាអ្នកហាត់ការសម្រាប់​តែតំណែង​ជាក់​លាក់ប៉ុណ្ណោះ។​ ដូច្នេះ​មជ្ឈមណ្ឌល​ នឹងមិន​ពិនិត្យ​ចំពោះ​រាល់​ការស្វែង​រកព័ត៌មាន​ ឫ​ រាល់ប្រវត្តិ​រូប ដែល​ដាក់​ដោយ​ផ្ទាល់​មកមជ្ឈមណ្ឌល​ដោយ​មិនមាន​ការ​ប្រកាស​ផ្សាយ​នោះ​ឡើយ​។

ចំនួន​បេក្ខភាព​សម្រាប់​អ្នក​ហាត់​ការ​នៅ​មជ្ឈមណ្ឌល​មាន​កំណត់​ ដែល​មិន​អាច​ផ្តល់ឲ្យ​អ្នកដាក់​ពាក្យ​គ្រប់ៗ​រូបបាន​។​ ដូច្នេះ​ដំណើ​ការ​នៃការ​ជ្រើស​រើស​ត្រូវ​ធ្វើឡើង​តាម​រយៈការ​ប្រកួត​ប្រជែង​។ មជ្ឈមណ្ឌល​ទាមទារ​ឲ្យ​អ្នករាល់​គ្នា​បំពេញ​នូវ​ពាក្យ​ស្នើសុំ​ភ្ជាប់​នឹង​ការ​ផ្សព្វផ្សាយ​ការងារដែលពាក់​ព័ន្ធ ផ្តល់​នូវព័ត៌មានយោង និងករណីខ្លះ​អាចនឹង​មាន​ការ​ប្រលង​សរសេរ។
ម.ស​.ម.ក ផ្តល់​ឱកាស​ការងារ​ស្មើគ្នា និង​លើកទឹកចិត្ត​ដល់​បេក្ខភាព​នៃសិស្សា​នុសិស្ស​ដែល​មកពី​គ្រប់​ជំនាញ។
Creative Commons License