|
|
|
|
ព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
|
|
|
|
|
|
 |
|
| សង្គមស៊ីវិល និងគណបក្សប្រឆាំង បញ្ចេញប្រតិកម្ម តបសំដីលោក ហ៊ុន សែន |
| RFI, 2013-06-13 |
| ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានប្រាប់វិទ្យុបារាំង RFI ថា លោកគ្មានយោបល់អ្វីចំពោះការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះទេ ព្រោះថា ការធ្វើបាតុកម្មជាសិទ្ធិនុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហេតុនេះ ចង់នរណាធ្វើបាតុកម្មក៏ធ្វើចុះតែត្រូវធានាថា បាតុកម្មនោះមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។ |
|
|
|
 |
|
| អង្គការសិទ្ធិមនុស្ស៖ ការកោះហៅលោក ឈូក បណ្ឌិត ជាសាក្សីអាចជាលេសឲ្យលោកបន្តមានសេរីភាព |
| VOD, 2013-06-12 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អូ វីរៈ ថ្លែងថា មេធាវីលោក ឈូក បណ្ឌិត បានដើរចេញពីបន្ទប់សវនាការ ដោយអះអាងថា ដីកាកោះហៅកូនក្តីរបស់ខ្លួន ត្រឹមតែជាសក្សី។ ដូច្នេះលោកមិនអាចស្តាប់សវនាការ នឹងតទល់ក្តីបានទេ។ លោក អ៊ូ វីរៈ ចាត់ទុកការកោះហៅរបស់តុលាការថា គ្រាន់តែចង់ឲ្យ លោកឈូក បណ្ឌិត នៅក្រៅឃុំតែប៉ុណ្ណោះ ៖ "តុលាការខេត្តស្វាយរៀង មិនអាចមានអំណាចឯករាជ្យគ្រប់គ្រាន់ ក្នុងការកាត់ទោសត្រឹមត្រូវទៅលើករណីលោក ឈូក បណ្ឌិត ទេ អញ្ចឹងខ្ញុំអំពាវនាវសុំផ្ញើករណីនេះ មកភ្នំពេញវិញ"។ |
|
|
|
 |
|
| មន្រ្តីសាលា រាជធានី ភ្នំពេញ ជួបមន្រ្តី សង្គមស៊ីវិល ផ្ទៀងផ្ទាត់ ការចុះស្រង់ស្ថិតិ ចំនួនប្រជាពលរដ្ឋ នៅប្លុកបឹងកក់ |
| DAP, 2013-06-12 |
| ក្រុមអង្គការ សង្គមស៊ីវិល ដែលចូលរួមការ ផ្ទៀងផ្ទាត់ ចំនួនប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ខាងលើនេះបានធ្វើ ឡើងនៅសាលប្រជុំសាលារាជ ធានីភ្នំពេញ ដែលអង្គការសង្គមស៊ីវិល ទាំងនោះ រួមមាន មជ្ឈមមណ្ឌលសិទ្ធិមនុស្ស របស់លោក អ៊ូ វីរៈ សមាគមធាងត្នោត និងអង្គការសិទ្ធិលំនៅដ្ឋាន ជាមួយ និងមានការចូលរួម ពីសំណាក់ មន្រ្តីរបស់សាលា ខណ្ឌដូនពេញ សមត្ថកិច្ច មូលដ្ឋាន និងការចូលរួមយកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងសហការី ផងដែរ។ |
|
|
|
 |
|
|
|
|
 |
|
| ក្រសួងមហាផ្ទៃសម្រេចដាក់ពង្រាយកម្លាំងការពារលោក កឹម សុខា |
| RFA, 2013-06-08 |
| ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ត្រូវតែរ៉ាប់រងធានាសន្តិសុខជូនអ្នកនយោបាយបក្សប្រឆាំង ព្រោះថា បាតុកម្មរបស់អ្នករងគ្រោះក្នុងរបបខ្មែរក្រហម ទំនងជាមានអ្នកនយោបាយនៅពីក្រោយខ្នង។ លោកបន្តថា បើសិនជាលោក កឹម សុខា មានរឿងរ៉ាវណាមួយកើតឡើងនោះ ប្រទេសកម្ពុជា អាចនឹងឈានទៅអស្ថិរភាពសង្គម និងនយោបាយទៀតផង។ |
|
|
|
 |
|
| កម្លាំងកម្មករកាត់ដេរត្រូវបានមើលឃើញថាអាចនឹងផ្លាស់ប្តូរលទ្ធផលឆ្នោតជាតិ |
| VOA, 2013-06-06 |
| លោកអ៊ូវីរៈបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«កម្មករកាត់ដេរ ជាជាក់ស្តែងគាត់ជាអ្នករស់នៅ ប្រជុំជនប៉ុន្តែនៅពេលដែលគាត់ទៅ បោះឆ្នោតគាត់ទៅ បោះនៅតាមបណ្តាញ ខេត្តមានលក្ខណៈជាជនបទអញ្ចឹងការសម្រេចចិត្តរបស់គាត់មានលក្ខណៈនឹងប៉ះពាល់លទ្ធផលនៅ តាមខេត្តគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជាហើយខ្ញុំមើលទៅជារឿងមួយគួរឱ្យចាប់អារម្មណ៍មែនទែន។ បើសិនជាអ្នកមកកាត់ដេរគាត់មានសិទ្ធិបោះឆ្នោតការទាយរបស់ខ្ញុំគឺថាគណបក្សប្រឆាំងអាចមានសំឡេងគ្រាន់បើ»។ |
|
|
|
 |
|
| តើការធ្វើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមជាឆន្ទៈនយោបាយឬ? |
| VOD, 2013-06-05 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ច្បាប់នោះបង្កើត ឡើងក្រោមរូបភាពនយោបាយ គឺបង្កើតឡើងដើម្បីស្វែងរកប្រជាប្រិយភាពមុនបោះឆ្នោតតែប៉ុណ្ណោះ។ លោកបន្តថា ប្រសិនគណបក្សដែលមានសំឡេងច្រើនបង្កើតច្បាប់តាមចិត្ត ដែលមិនមែនជាតម្រូវការចាំបាច់របស់សង្គមនោះ នាំឲ្យសង្គមមានបញ្ហា ៖ "យើងឃើញពីឆន្ទៈ នៃការព្រៀងច្បាប់ និងជំរុញឲ្យសភាអនុម័តនោះ គឺជាឆន្ទៈឃោសនានយោបាយ មុនការបោះឆ្នោតតែម្តង អ៊ីចឹងឆន្ទៈនេះ គឺមិនមែនជាឆន្ទៈមួយល្អទេ ឆន្ទៈដើម្បីធ្វើច្បាប់ណាមួយ គួរតែចេញមកពីតំរូវការរបស់ជាតិ មិនមែនតំរូវការរបស់គណបក្ស ដើម្បីឃោសនាទេ" ។ |
|
|
|
|
|
|
|
|
|
|