|
|
|
|
ព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
|
|
|
|
|
|
 |
|
| សង្គមស៊ីវិលទាមទារឲ្យតុលាការផ្ដន្ទាទោសលោក ឈូក បណ្ឌិត |
| RFA, 2013-05-19 |
| ទោះយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ ព្យាករថា តុលាការខេត្តស្វាយរៀង នឹងមិនលើកលែងការចោទប្រកាន់លោក ឈូក បណ្ឌិត ដូចមុនទៀតទេ។ លោកបន្តថា លោក ឈូក បណ្ឌិត ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកមានអំណាចធំនៅពីក្រោយខ្នង ប៉ុន្តែគណបក្សកាន់អំណាចនឹងដាក់ទោសលោក ឈូក បណ្ឌិត ដើម្បីផ្គាប់ចិត្តអ្នកបោះឆ្នោតជាពិសេសក្រុមកម្មកររោងចក្រ។ |
|
|
|
 |
|
| បក្សប្រជាជនប្រើសម្ដីប្អូនប្រុសលោក កឹម សុខា បង្អាប់បក្សប្រឆាំង |
| RFA, 2013-05-18 |
| ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការជ្រើសរើសយកលោក កឹម សុខុន មកវាយប្រហារគណបក្សប្រឆាំងនេះ មិនមែនជារឿងប្លែកទេក្នុងសង្គមនយោបាយកម្ពុជា។ លោកបន្តថា បើសិនជាគណបក្សប្រឆាំងបានទទួលសកម្មជនពីគណបក្សប្រជាជន ក៏នឹងធ្វើសកម្មភាពប្រហាក់ប្រហែលគ្នានេះដែរ។ លោកកត់សម្គាល់ថា អ្វីដែលមិនស្មើភាពគ្នាក្នុងការប្រកួតប្រជែងនោះ គឺគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយលើសលប់តែម្តង។ |
|
|
|
 |
|
|
|
|
 |
|
| បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្រោយក្រុមហ៊ុនកាប់ឈើតំបន់ព្រៃឡង់ |
| RFA, 2013-05-17 |
| ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឈឹម សាវុធ ជាអ្នកសម្របសម្រួលគម្រោងវេទិកាសាធារណៈ និងបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា បើរដ្ឋាភិបាលចង់ដឹងច្បាស់ថាព្រៃឈើត្រូវបានក្រុមហ៊ុនវៀតណាម កាប់ ឬមិនកាប់នោះ លោកជំរុញមន្ត្រីរដ្ឋាភិបាលចុះទៅពិនិត្យផ្ទាល់នៅស្រុកសណ្ដាន់ នឹងឃើញការពិតថាយ៉ាងណានោះ។ |
|
|
|
|
|
|
|
|
|
|