រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
សលាក​ប័ត្រព័ត៌មាន
ម​.​ស​.​ម​.​ក ចេញផ្សាយ​សាលា​ក​ប័ត្រ​ព័ត៌មាន​ចំនួន៤ រៀងរាល់ខែផ្តោតលើ​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ទាំង ៤៖

 កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ច្បាប់​

​កម្រង​ឯកសារ​ជា​សា​លាក​ប័ត្រ​ព័ត៌មាន​ពីរ​ទំព័រ​នេះ ធ្វើការ​ពិនិត្យឡើងវិញ​រាល់​ច្បាប់​ទាំង​-​ឡាយ​នៅ​កម្ពុជា ទាំង​ក្នុងពេល​អតីតកាល បច្ចុប្បន្ន និង​អនាគត ព្រមទាំង​ធ្វើការ​បង្ហាញ​នូវ​រូបភាព​ទូទៅ​នៃ​សេចក្តី​ព្រួយបារម្ភ និង​អនុសាសន៍​របស់ ម​.​ស​.​ម​.​ក បន្ថែម​ទៅលើ​សាវតារ​នៃ​ភាពសមហេតុ​សម​ផល​របស់​ច្បាប់​នីមួយៗ និង​ដំណើរការ​នៃ​ការពិគ្រោះ​យោបល់​រហូតមកទល់​ប​ច្ចុ​ប្បន្ន (​ប្រសិនបើ​មាន​)​។ ម​.​ស​.​ម​.​ក ចាត់​ចំណាត់ថ្នាក់​ច្បាប់​នីមួយៗ ដោយ​ផ្អែកទៅលើ ភាពស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​រដ្ឋធម្មនុញ្ញ​) ព្រមទាំង​ច្បាប់​ជាតិ​និង​អន្តរជាតិ​ដទៃទៀត​ដែល​ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​។ ច្បាប់​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពណ៌​បៃតង មានន័យថា​ជា​ច្បាប់​ដែល​អាច​ទទួលយកបាន ក្នុង​គំនិត​របស់ ម​.​ស​.​ម​.​ក ច្បាប់​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពណ៌​លឿង មានន័យថា​ជា​ច្បាប់​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ព្រួយបារម្ភ​មួយចំនួន​ដែល​គួរតែ​ត្រូវបាន​ពិនិត្យមើល​សាជាថ្មី និង​កែលម្អ និង ច្បាប់​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ពណ៌​ក្រហម​គឺជា​ច្បាប់​ដែល​រំលោភ​ធ្ងន់ធ្ងរ ឬក៏​បំពាន​លើ​រដ្ឋធម្មនុញ្ញ និង​/​ឬ ច្បាប់​ជាតិ​និង​អន្តរជាតិ ដូច្នេះ​គួរតែ​បដិសេធ ទុកជាមោឃ ឬក៏​ពង្រាង​សា​ឡើងវិញ តាម​ភាពសមរម្យ​។​

 កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​

​កម្រង​ឯកសារ​ជា​សា​លាក​ប័ត្រ​ព័ត៌មាន​ពីរ​ទំព័រ​នេះ មើល​ទៅលើ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​បានចែង​នៅក្នុង​ច្បាប់​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​។ សា​លាក​ប័ត្រ​ព័ត៌មាន​នេះ បង្ហាញ​នូវ​រូបភាព​ទូទៅ​នៃ​ប្រធានបទ​ជាក់លាក់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ជា​មូលដ្ឋាន បង្ហាញ​ពី​សេចក្តី​ព្រួយបារម្ភ និង​អនុសាសន៍​សំខាន់ៗ របស់ ម​.​ស​.​ម​.​ក បន្ថែម​ពីលើ​សាវតារ​នៃ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់ និង​ស្ថានភាព​នៃ​សិទ្ធ​មូលដ្ឋាន​នៅ​កម្ពុជា​។​

  កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​

​កម្រង​ឯកសារ​ជា​សា​លាក​ប័ត្រ​ព័ត៌មាន​ពីរ​ទំព័រ​នេះ ប្រមូលផ្តុំ​ករណី​សិក្សា​ដែល ម​.​ស​.​ម​.​ក យល់ឃើញថា​មាន​អត្ថប្រយោជន៍ មាន​ភាព​ពាក់ព័ន្ធ និង​ឆ្លុះបញ្ចាំង​នូវ​ទិដ្ឋភាព​ដ៏​ជាក់លាក់​នៃ​បញ្ហា​សិទ្ធិមនុស្ស​។ សា​លាក​ប័ត្រ​ព័ត៌មាន​នេះ បង្ហាញ​រូបភាព​ទូទៅ​នៃ​ករណី​សិក្សា​ដែល​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ បង្ហាញ​ពី​សេចក្តី​ព្រួយបារម្ភ និង​អនុសាសន៍​សំខាន់ៗ របស់ ម​.​ស​.​ម​.​ក បន្ថែម​ពីលើ​សាវតារ​នៃ​ករណី​សិក្សា​។​

 
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​

សលាក​​បត្រ​​ព័ត៍​​មាន​​​ពីរ​​ទំព័រ​​ដែល​​ចេញ​​ផ្សាយ​​ជា​បន្ត​បន្ទាប់​​គ្នា​​​នេះ​​ពណ៌​នា​អំពី​​ទិដ្ឋភាព​​ទូទៅ​​នៃ​​ស្ថាប័ន​នា​នា​​របស់​​​កម្ពុជា​​ និង​​ផ្តល់​​​នូវ​ការ​​ពណ៌​នា​​ជា​ទូ​ទៅ​​អំពី​​​ការ​​ព្រួយ​​បារម្ភ​​ជា​គន្លឹះ​​ និង​​ការ​​ផ្តល់​​អនុសាសន៍​នានា​​ដោយ​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​កម្ពុជា​​ (ម.ស.ម.ក)​​​ ។​ ម.ស.ម.ក.​​ ​ធ្វើ​​ការ​សិក្សា​​ទៅ​​លើ​​ស្ថាប័ន​​និមួយ​ៗ​​ដោយ​យោង​លើ​​របៀប​ដែល​​​ស្ថាប័ន​ត្រូវ​​បាន​​បង្កើត​​ឡើង​ដោយ​​ច្បាប់​​​​​ ​និង​​ ​របៀប​នៃ​​ការ​អនុវត្តន៍​​​ការងារ​​​ ថា​តើ​​គោរព​​គោល​ការណ៍​​នៃ​ការ​​បែង​​ចែក​​អំ​ណាច​ដែរ​​ឬ​ទេ​​ និង​​ ការ​ពិចារ​ណាលើ​​លក្ខណៈ​​ច្បាប់​​ ​និង​ ​ធម្មនុញ្ញ​​ភាព​​ដទៃ​ទៀត​​​។​​ ​​ពេល​ស្ថាប័ន​​មួយ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​មាន​បញ្ហា​​ច្រើន​​​ដែល​រួម​​ទាំង​​​នៅ​​ពេល​​ដែល​​បញ្ហា​​​​ ​​ឯករាជ្យ​ភាព​​ ​និង​/ឬ​​ សុ​ចរិត​ភាព​​​​ត្រូវ​​បាន​រង​ឥទ្ធិពល​​មិន​ល្អ​​​ ​ឬ​​ នៅ​ពេល​​ដែល​​ស្ថា​ប័ន​​ទាំង​​នោះ​​​បាន​​រំ​លោភ​​លើ​​រដ្ឋ​​ធម្មនុញ្ញ​​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​​ និង​/​ឬ​​ ច្បាប់​​ជាតិ​​​​ ​និង ​ច្បាប់​​អន្តរ​ជាតិ​កំពុង​​នៅ​​ជា​ធរមាន​​​​ ម.ស.ម.ក.​​ ស្នើ​​នូវ​អនុសាសន៍​​ទាក់​​ទង​​​នឹង​​បញ្ញត្តិ​​ច្បាប់​ពាក់​ព័ន្ធ​​​ និង​​/ឬ​​ រចនា​សម្ព័ន្ធ​​ ​។ ​
Creative Commons License