រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
សេរីភាព​បញ្ចេញ​មតិ ​និង​ការ​គាប​សង្កត់​លើ​បណ្តាញ​អ៊ីនធើណែត​នៅ​កម្ពុជា​
ចេញ​ផ្សាយ​នៅថ្ងែទី​ 2013-04-29
កំណត់​ត្រា​នេះ​សង្ខេប​នេះ ​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ("កម្ពុជា") ​ការវិវត្តន៍​បច្ចុប្បន្ន ​ឆ្ពោះ​ទៅ​រកការ​គាប​សង្កត់​លើ​បណ្តាញ​អ៊ីន​ធើណែត ​និង​ភាព​ជាប់ពាក់ព័ន្ធ​ចំពោះ​សេរីភាព​នៃការ​បញ្ចេមតិ​ក្នុង​ប្រទេស​កម្ពុជា​។​
កំណែ​ទម្រង់​ដីធ្លី
ចេញ​ផ្សាយ​នៅថ្ងែទី​ 2013-03-06
កំណត់ត្រា​សង្ខេប​នេះ​ផ្តល់​នូវទិដ្ឋភាព​ទូទៅ ​និង​ការវិភាគ​ពី​សភាពការណ៍​នៃ​ប្រវត្តិសាស្រ្ត​នា​ពេល​ថ្មីៗ​នេះ​របស់​ព្រះរាជាណាចក្រកម្ពុជា​ ("កម្ពុជា") ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​មិន​ល្អ​ដល់​ការ​វិវឌ្ឍន៍នៃ​កម្មសិទ្ធិ ​និង​ការចុះ​បញ្ជីដីធ្លី;​ ពិភាក្សា​ពីបុព្វហេតុ​នៃ​រចនាសម្ព័ន្ធ ​ផ្នែក​គតិយុត្ត ​និង​សង្គម​ដែល​នៅ​ពីក្រោយ​ការដក​ហូតដីធ្លី ​និង​ពីរបៀប​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ("រ.រ.ក")​ ខកខាន​ពុំបាន​ការពារ​សិទ្ធិមនុស្ស​ ព្រម​ទាំងបាន​រំលោភ​បំពាន​សិទ្ធិ​ទាំងនោះ​ដោយ​សកម្មតាម​រយៈអំពើហិង្សា​ និងការគាបសង្កត់; ​ហើយនិង​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​មានគោលបំណង​ដោះស្រាយ​នូវបញ្ហា​ទាំងនោះ។​
សេរីភាពបញ្ចេញមតិ
ចេញ​ផ្សាយ​នៅថ្ងែទី​ 2013-02-28
កំណត់ត្រា​សង្ខេបនេះ ​បង្ហាញនូវ​ទិដ្ឋភាព​ពីស្ថាន​ភាព​បញ្ចេញមតិ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ("កម្ពុជា") ​និង​ផ្តល់​អនុសាសន៍​ជាក់លាក់​សម្រប់ការពារ ​និង​លើក​ស្ទួយ​សិទ្ធិ​នេះ​ឲ្យ​បាន​សម​ស្រប​។ ផ្នែក​ទី​មួយ​បង្ហាញ​នូវ​ទិដ្ឋភាព​នៃសិទ្ធិសេរីភាព​បញ្ចេញមតិ ​ដែល​ត្រូវបាន​​ការពារ​ក្រោម​ច្បាប់​ជាតិ ​និងច្បាប់អន្តរជាតិ ​និងគូស​បញ្ជាក់​យ៉ាង​សង្ខេប​ពីវិធានការណ៍នានា ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​អនុវត្ត​ដើម្បី​រឹតត្បិត​សិទ្ធិ។​
កំណែទម្រង់ប្រព័ន្ធតុលាការ
ចេញ​ផ្សាយ​នៅថ្ងែទី​ 2013-02-18
កំណត់​ត្រា​សង្ខេប​នេះ​គូស​បញ្ជាក់​ពី​បច្ចុប្បន្នភាព​នៃ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​("កម្ពុជា")​ វិភាគ​លើ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ក្នុងការ​បំពេញ​មុខងារ​របស់​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ ​ហើយ​និង​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ធ្វើកំណែ​ទម្រង់ ​ដែល​នឹង​ផ្តល់​នូវអត្ថ​ប្រយោជន៍​ដ៏​ធំធេង​ដល់​ការ​បំពេញតួ​នាទី​របស់​ប្រព័ន្ធ​យុត្តិធម៍ ​និង​ជួយ​សម្រួល​ឲ្យ​ឯកភាព​នៃ​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​បាន​កាន់​តែ​ប្រសើរ​ឡើង។​
កំណត់​ត្រា​សង្ខេប
កំ​ណែ​ទម្រង់​នយោបាយ និង​ប្រព័ន្ធ​បោះ​ឆ្នោត​​សម្រប់​​កម្ពុជា
ចេញ​ផ្សាយ​នៅថ្ងែទី​ 2013-02-11
កំណត់​ត្រា​​សង្ខេប​​នេះគូស​បញ្ជាក់ពី​បច្ចុប្បន្នភា​ពនយោបាយ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ("កម្ពុជា​") ដែល​ឈាន​ឆ្ពោះ​ទៅ​រកការបោះឆ្នោតថ្នាក់​ជាតិនៅពេល​ខាងមុខនេះ វិភាគ​លើ​ភាព​​ខ្វះ​​ចន្លោះ​​នៃ​ដំណើរ​ការ​​បោះឆ្នោត​និង​ផ្តល់​អនុសាសន៍​មួយ​​ចំនួន​​សម្រាប់​ធ្វើ​កំណែ​ទម្រង់​​នានា ដែល​អាច​​ផ្តល់​នូវ​អត្ថប្រយោជន៍​​យ៉ាង​សំខាន់​ដល់​លិទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​
កំណត់​ត្រា​សង្ខេប
​គោលន​យោបាយ​សង្ខេប​ស្តីពី​បញ្ហា​ដែល​បាន​កំណត់​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្តីពី​ "អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​បញ្ចេញ​មតិ"
ចេញ​ផ្សាយ​នៅថ្ងែទី​ 2013-01-13
គោល​បំណង​នៃគោល​នយោបាយ​សង្ខេប​នេះ ​គឺ​ដើម្បី​សង្ខេប​បញ្ហា​ដែល​បាន​ពិភាក្សា​ក្នុង​អំឡុង​កិច្ច​ពិភាក្សាតុ​មូល​ស្តីពី ​"អ្នកកា​រពារ​សិទ្ធិ​មនុស្ស ​និងសេ​រីភាព​បញ្ចេញម​តិ​​"​(កិច្ច​ពិភាក្សា​តុមូល​) ដែល​រៀប​ចំដោយ​ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)​ នៅ​សណ្ឋាគារ​ អ៊ឺមភើរៀល​ ហ្កាឌិន​ ភ្នំពេញ​ ថ្ងៃទី១៨ ​ខែកញ្ញា ​ឆ្នាំ២០១២​។ ​
ទិដ្ឋភាព​​​ទូទៅ​​នៃអភ័យ​​​ឯក​​សិទ្ធិ​សភា​​​តាម​​​ច្បាប់​កម្ពុជា​​
ចេញ​ផ្សាយ​នៅថ្ងែទី​ 2012-12-05
កំណត់​ត្រា​សង្ខេប​​នេះផ្តល់​នូវទិដ្ឋភាព​​ទូទៅ​ ​ស្តី​​ពី​ស្ថានភាព​​នៃអភ័យ​​ឯក​​សិទ្ធិសភា​​​តាម​ច្បាប់​កម្ពុជា ​ក្រោយ​​ពី​បាន​ពិចារណា​លើការ​ជំនុំជម្រះ​របស់​សាលាឧទ្ធរណ៍​នៅ​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣ ​ខែសីហា ​ឆ្នាំ២០១២​ ដែល​អភ័យឯកសិទ្ធិ​សភា​របស់លោកស្រី​ សុខ ហួរ​ ជា​​តំណាង​រាស្រ្ត​​ ​ដ៏ល្បី​ឈ្មោះ​មួយ​រូបមក​ពីគណបក្ស​​ ("គ.ស.រ") ​ដែលជា​គណបក្ស​ជំទាស់ ​ត្រូវ​បាន​ប្រគល់​ជូន​ទៅលោក​ស្រីវិញ​។​
Creative Commons License