|
|
|
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
|
|
|
 |
|
| ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន |
| ចេញផ្សាយនៅថ្ងែទី 2012-05-04 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចាត់ចំណាត់ថ្នាក់ពណ៌លឿងសម្រាប់សេចក្តីស្នើច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន (សេចក្តីស្នើច្បាប់) ដោយសារតែច្បាប់នេះមានបញ្ញាត្តវិជ្ជមានមួយចំនួន ដែលជួយជំរុញដល់សេរីភាពក្នុងការទទូលបានព័ត៌មាន ហើយរួមជាមួយគ្នានេះដែរ អ្វីដែលសំខាន់គឺច្បាប់នេះមានចែងស្តីពីស្ថាប័នឯករាជ្យដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើការប្តឹងផ្តល់ក្នុងលក្ខខណ្ឌដែលសិទ្ធិសេរីភាពទទូលបានព័ត៌មានត្រូវបានរំលោភបំពាន។ ក៏ប៉ុន្តែ សេចក្តីស្នើច្បាប់នេះនៅមានចំណុចមួយចំនួនដែលស្ថិតនៅតម្រូវឲ្យមានការកែលម្អ ដូចជា ខ្លឹមសារនៃច្បាប់នេះមួយចំនួនមានលក្ខណៈមិនច្បាស់លាស់ដែលអាចបំពាន ឬបកស្រាយក្នុងផ្លូវដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពទទូលបានព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
 |
|
| សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន ("សេចក្តីប្រកាស") |
| ចេញផ្សាយនៅថ្ងែទី 2012-04-06 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បានធ្វើចំណាត់ថ្នាក់ពណ៌លឿងចំពោះសេចក្តីព្រាងនៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលត្រូវបានបែកធ្លាយ៖ ទស្សនៈជាមូលដ្ឋាននៃសេចក្តីប្រកាសនេះ គឺមានលក្ខណៈល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក្តី មត្រាមួយចំនួននៃសេចក្តីប្រកាសនេះមានលក្ខណៈប្រឆាំងគ្នានឹងគោលបំណងដែលបានលើកឡើងក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ("អាស៊ាន")។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
 |
|
| ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (ច្បាប់ស្តីពី ឌ.ក.អ) |
| ចេញផ្សាយនៅថ្ងែទី 2012-02-03 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចាត់ចំណាត់ថ្នាក់នៃច្បាប់នៃច្បាប់ស្តីពី ឧ.ក.អ ជាពណ៌លឿង៖ គោលបំណងដំបូងនៃច្បាប់ គឺដើម្បីបង្កើតស្ថាប័នឯករាជ្យដែលអាចត្រួតពិនិត្យលើប្រព័ន្ធតុលាការ ជាជំហានដ៏វិជ្ជមានមួយ ប៉ន្តែ ច្បាប់ក្នុងទម្រង់បច្ចុប្បន្នមានបទប្បញ្ញាត្តផ្ទុយនឹងគោលបំណងដែលចែងខាងដើម។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឡើងវិញសាជាថ្មី និងធ្វើវិសោធនកម្មដើម្បីពង្រឹងឯករាជ្យភាព និងលទ្ធភាពរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (ឧ.ក.អ) ជាពិសេស ដើម្បីបំបាត់ចោលនូវឥទ្ធិពលរបស់អំណាចនីតិប្រតិបត្ត |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
 |
|
| ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ (ច្បាប់) |
| ចេញផ្សាយនៅថ្ងែទី 2011-12-09 |
| សលាកប័ត្រពត័ត៌មាននេះបង្ហាញរូបភាពរួមស្តីពី ការព្រួយបារម្ភចម្បងៗពាក់ព័ន្ធនឹងច្បាប់ ជាពិសេសក្នុងបរិបទដែលអំពើពុករលួយកាន់តែកើនឡើង។ សលាកប័ត្រព័ត៌មាននះត្រូវបានតាក់តែងឡើងដោយ ម.ស.ម.ក ជាអង្គការមិនមែនរដ្ឋភិបាលឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋនៅកម្ពុជា។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
 |
|
| ធម្មនុញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) |
| ចេញផ្សាយនៅថ្ងែទី 2011-11-04 |
| សាលាកប័ត្រពត័ត៌មាននេះ បង្ហាញរូបភាពជារួមនៃធម្មនុញអាស៊ាន ដែលចូលជាធរមានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨។ អាស៊ាន ត្រូវបានបង្កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៧៦។ តាំងពីការចាប់ផ្តើមរហូតមកដល់ការបង្កើតធម្មនុញ អាស៊ានគឺជាក្រុមមិនផ្លូវការដ៏ធូររលុងមួយ ដែលគ្មានបុគ្គលភាពគតិយុត្ត និងគ្មានឯកសារធម្មនុញ។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
|
|
|
|
|
|
|