|
|
|
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ |
|
|
|
|
|
|
 |
|
| ការធ្វើបត្យាប័ននៅប្រទេសកម្ពុជា |
| ចេញផ្សាយនៅថ្ងែទី 2012-07-06 |
| នីតិវិធីធ្វើបត្យាប័ននៅប្រទេសកម្ពុជា ត្រូវអនុត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ("ក្រម") និងសិន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគី។ ជាងនេះទៅទៀត មាត្រដ្ឋានអន្តរជាតិផ្តល់គោលការណ៍ណែនាំដែលមានសារសំខាន់ ស្តីពីនីតិវិធីបត្យាប័នសមស្រប។ ទោះបីជាយ៉ាងណាក៏ដោយបទពិសោធន៍ថ្មីៗ បានបង្ហាញថា ការអនុវត្តន៍ការធ្វើបត្យាប័ននៅប្រទេសកម្ពុជា គួរតែត្រូវបានត្រួតពិនិត្យឡើងវិញ ដើម្បីរួមបញ្ចូលសិទ្ធិមនុស្ស និងដើម្បីធានាថាការធ្វើបត្យាប័នត្រូវបានអនុវត្តដោយគ្មានការបង្អាក់។
|
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ |
|
|
|
 |
|
| ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់-ខែមិថុនា ឆ្នាំ២០១២ |
| ចេញផ្សាយនៅថ្ងែទី 2012-06-08 |
| ពណ៌ក្រហម (ច្បាប់ដែលត្រូវចាត់ចំណាត់ថ្នាក់ពណ៌ក្រហមគួរតែត្រូវបានបដិសេធ ចាត់ទុកជាមោយៈ ឬធ្វើសេចក្តីព្រាងឡើងវិញ) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចាត់ចំណាត់ថ្នាក់ពណ៌ក្រហមច្បាប់នេះ។ ច្បាប់នេះបានផ្តល់តួនាទីដែលមានអំណាចលើសលុបឲ្យក្រសួងមហាផ្ទៃ ("ក.ម.ផ")។ ដែលប៉ះពាល់ដល់បទប្បញ្ញត្តិវិជ្ជមានមួយចំនួយ ដោយសារតែតួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ("ក្រុមប្រឹក្សា") ក្នុងនាមជាអ្នកតំណាងរបស់ប្រជាពលរដ្ឋមានការលំបាកក្នុងការសម្រុះសម្រូលជាមួយនឹងតួនាទី របស់ក្រុមប្រឹក្សាដែលជាភ្នាក់ងាររបស់រដ្ឋ ដោយតួនាទីដំបូងគឺតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយតួនាទីបន្ទាប់តំណាងឲ្យផលប្រយោជន៍របស់រដ្ឋ និងគណបក្សកាន់អំណាច។ វិមជ្ឈការគឺវត្ថុបំណងដ៏ប្រពៃមួយ ប្រសិនបើវាផ្ទេរអំណាចទៅឲ្យប្រជាពលរដ្ឋទូទៅ។ ច្បាប់នេះបរាជ័យបើធៀបទៅនឹងវត្ថុបំណងសំខាន់នេះ។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណក្រហម |
|
|
|
 |
|
| ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន |
| ចេញផ្សាយនៅថ្ងែទី 2012-05-04 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចាត់ចំណាត់ថ្នាក់ពណ៌លឿងសម្រាប់សេចក្តីស្នើច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន (សេចក្តីស្នើច្បាប់) ដោយសារតែច្បាប់នេះមានបញ្ញាត្តវិជ្ជមានមួយចំនួន ដែលជួយជំរុញដល់សេរីភាពក្នុងការទទូលបានព័ត៌មាន ហើយរួមជាមួយគ្នានេះដែរ អ្វីដែលសំខាន់គឺច្បាប់នេះមានចែងស្តីពីស្ថាប័នឯករាជ្យដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើការប្តឹងផ្តល់ក្នុងលក្ខខណ្ឌដែលសិទ្ធិសេរីភាពទទូលបានព័ត៌មានត្រូវបានរំលោភបំពាន។ ក៏ប៉ុន្តែ សេចក្តីស្នើច្បាប់នេះនៅមានចំណុចមួយចំនួនដែលស្ថិតនៅតម្រូវឲ្យមានការកែលម្អ ដូចជា ខ្លឹមសារនៃច្បាប់នេះមួយចំនួនមានលក្ខណៈមិនច្បាស់លាស់ដែលអាចបំពាន ឬបកស្រាយក្នុងផ្លូវដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពទទូលបានព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
 |
|
| សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន ("សេចក្តីប្រកាស") |
| ចេញផ្សាយនៅថ្ងែទី 2012-04-06 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បានធ្វើចំណាត់ថ្នាក់ពណ៌លឿងចំពោះសេចក្តីព្រាងនៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលត្រូវបានបែកធ្លាយ៖ ទស្សនៈជាមូលដ្ឋាននៃសេចក្តីប្រកាសនេះ គឺមានលក្ខណៈល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក្តី មត្រាមួយចំនួននៃសេចក្តីប្រកាសនេះមានលក្ខណៈប្រឆាំងគ្នានឹងគោលបំណងដែលបានលើកឡើងក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ("អាស៊ាន")។ |
|
កម្រងឯកសារស្តីពីការពិនិត្យមើលលើច្បាប់ - ព័ណលឿង |
|
|
|
|
|
|
|
|
|
|