រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ថ្មី​ៗ​នេះ ជា​ការ​ដាស់​តឿន​ដ៏​មាន​ទម្ងន់​មួយ​ថា​ច្បាប់​ថ្មី ដែល​ទើប​អនុម័ត ត្រូវ​តែ​អម​ជា​មួយ​នឹង​ការ​អនុវត្តន៍ ច្បាប់​ដ៏​មាន​ប្រសិទ្ធ​ភាព
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-03-12
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រក​ឃើញ​ថា​មាន​ករណី​វាយ​ប្រហារ​ដោយ​អាស៊ីដ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​ផ្តាច់​ជីវិត​របស់ លោក ស៊ឹម យី អាយុ ៤២​ឆ្នាំ និង​ធ្វើ​អោយ​នារី​អាយុ ១៩​ឆ្នាំ ឈ្មោះ​ស្រី​លក័្ខ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ។ សារ​ព័ត៌មាន ឌឺ​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃ​នេះ (ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​បាន​ផ្តាច់​ជីវិត​បុរស​ម្នាក់ ៖ ករណី​នេះ​នឹង​ធ្វើ​ការ​សាកល្បង​ប្រសិទ្ធភាព​នៃ​ច្បាប់) បាន​រាយការណ៍​ថា​រាង​កាយ​របស់​ស៊ឹម យី បាន​រង​របួសរ​លាក​យ៉ាង​ធ្ងន់​ធ្ងរ ពោល​គឺ ៥០​ភាគរយ​នៃ​រាង​កាយ​របស់​គាត់ ហើយ​គាត់​បាន​បាត់​បង់​ជិវិត​ក្នុង​រយៈ​ពេល បី​ម៉ោង​ក្រោយ​មក ។ ជន​សង្ស័យ​សំខាន់​បំផុត​គឺ​ភរិយា​របស់​គាត់ ឈ្មោះ​ថា ឆេង ម៉ៅ ដែល​គេ​អះអាង​ថា​បាន​គេច​​វេស​ចេញពី​​កន្លែង​កើត​ហេតុ និង​នៅ​មិន​ទាន់​ត្រូវ​ចាប់​ខ្លួន ។
គម្រោង​ស្រាវ​ជ្រាវ​ដើម្បី​បញ្ចប់​អំពើ​​ហិង្សា​ទឹក​អាស៊ីត
អំពើ​ហិង្សា​ចំពោះ​ក្រុម​បាតុករ​ត្រូវ​តែ​បញ្ឈប់
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-02-21
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ក) សូម​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​រោងចក្រ​ចំនួន​បី​នាក់ ក្នុង​ខេត្ត​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ២០១២ និង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​ធានា​ថា​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​បាតុ​ករ​ត្រូវ​យក​មក​ដាក់​ទោស ហើយ​មាន​វិធាន​ការ​ដើម្បី​បញ្ឈប់​ទង្វើ​នេះ​។
ម.ស.ម.ក ជម្រុញ​ឲ្យ​មន្រី​តុលាការ​ពន្លឿន​នីតិ​វិធី​ឧទ្ធរណ៍​នៅ​ក្នុងករណី​ស្រ្តី​ស្រឡាញ់​ភេទ​ដូច​គ្នា​ដ៏​ជម្រូង​ចម្រាស់
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-02-15
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ កា​សែត ឌឺ ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ កា​សែត ឌឺ ភ្នំពេញ​ប៉ុស្តិ៍ (“អ.ប​ជួយ​ចេញ​ថ្លៃ​មេធាវី​នៅ​នី​តិ​វិធី​ឧទ្ធរណ៍​នៃ​សុំណុំ​រឿង​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​”​) បាន​រាយការណ៍​ថា ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទូល​បន្ទុក​សិទ្ធិ​មនុស្ស កុំពុង​ចេញ​សា​ហ៊ុយ​មេធាវីសម្រាប់​នីតិ​វិធី​ឧទ្ធរណ៍​នៃ​ករណី​ស្រ្តី​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ផ្លុង ស្រីវ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១១ ពី​ថ្ងៃ​ក្រោយ​ដែល​បង​ប្រុស​របស់​មិត្ត​ស្រី​នាង បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹងរូប​នាង​ពី​បទ​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់ និង​ជួញ​ដូរ​មនុស្ស​។ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១១ ចៅ​ក្រុម​សាលា​ដំបូ​ង​បាន​រក​ឃើញ​ថា​នាង​មាន​ពិរទ្ធ​ភាព​ពី​បទ​រួមភេទ​ជា​មួយ​អនីតិជន ហើយ​សម្រេច​ផ្តន្ទា​ទោស​នាង​ឲ្យ​ជាប់​ពន្ធនាគា​រយៈ​ពេល ៤​ឆ្នាំ​។
គម្រោង​និន្នាការភេទ និងអត្តសញ្ញាណ​យេនឌ័រ
ចំណុច​ល្អ និង​ ចំណុច​អាក្រក់​ នៅ អ.វ.ត.ក ចំពោះ​ការ​បន្ថែម​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-02-03
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) សូម​ស្វាគមន៍​ចំពោះ​សាល​ក្រម​ចុង​ក្រោយ​ក្នុង​ករណី​របស់ លោក កាំង ហ្គេចអ៊ាវ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ប៉ុន្តែ​ព្រួយ​បារម្ភ​ចំពោះ​ចំណុច​មួយ​ចំនួន​ដែល​កើត​មាន​ក្នុង​សេចក្ដី​សម្រេច ។ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នា​ថ្ងៃ​ទី​០៣ ខែ​កុម្ភ: ឆ្នាំ​២០១២ បាន​បដិសេធ​នូវ​បណ្ដឹង​របស់ លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច ដែល​ប្ដឹង​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់ អ.វ.ត.ក ដែល​បាន​កាត់ទោស​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ថា​លោក​មិន​មែន​ជា “ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់” ក្នុង​របប​ខ្មែរ​ក្រហម ឬ​ក៏ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម “ជន​ទាំង​ឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត” ចំពោះ​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ក្នុង​របប​នោះ ។ កាត់​សេចក្ដី​ដោយ​សារ​ថា​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ឌុច​គឺ “អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត” និង​ដែល​ទណ្ឌកម្មជាប់​ពន្ធនាគារ ៣៥​ឆ្នាំ ដែល​សម្រេច​ដោយ​អង្គជំនុំជម្រះ​សាលា​ដំបូង ក្នុង​ខែ​កក្កដា ឆ្នាំ​២០១០ មិន​បាន “ឆ្លុះ​បញ្ចាំង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​បទ​ល្មើស” ដូច្នេះ ទើប​អង្គជំនុំជម្រះ​តុលាការ​កំពូល បន្ថែម​ទោស​របស់​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។
គម្រោង​​សង្កេត​ការណ៍​​សវនាការ
ការ​ធ្វើ​អន្តរាគមន៍​ដ៏​គួ​ឲ្យ​ស្វាគមន៍​របស់​នាយក​រដ្ឋ​មន្រ្តី​ក្នុង​ករណី​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ បង្ហាញ​ពី​អសម​ត្ថភាព​របស់​​ស្ថាប័ន​​មាន​សមត្ថកិច្ច
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-02-01
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) សូម​ស្វាគមន៍​ចំពោះ​ការ​ថ្កោល​ទោស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ក្នុង​ករណី​អំពើ​ហិង្សា​នៅ​ខេត្ត​ក្រចេះ និង​ការ​ព្រមាន​ដ៏​តឹង​រ៉ឹង​មក​លើ​អ្នក​អភិវឌ្ឍន៍​ដី​សម្បទាន។ ប៉ុន្តែ ស្រប​ជា​មួយ​ការ​ស្វាគមន៍​នេះ ក៏​មាន​ភាព​មិន​ងាយ​ស្រួល ដោយ​សារ​ហេតុ​ផល​មូយ​ចំនួន។ ដំបូង នេះ​គឺ​ជា​ករណី​មួយ​នៃ​ការ​សរ​បង្ហាញ​ថា​មាន​យុត្តិធ៌ម ប៉ុន្តែ​ការ​ផ្តល់​យុត្តិធ៌ម​ចំពោះ​ករណី​ដាច់​ដោយ​ឡែក មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្តល់​យុត្តិធ៌ម​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​សិទ្ធ​មនុស្ស​ជា​ច្រើន​ទៀត​នៅ​កម្ពុជា​នោះ​ទេ។ ទីពី ពាក្យ​សម្តី​គួរ​តែ​អម​ជា​មួយ​នឹង​សកម្មភាព អជ្ញាធរ​មូលដ្ឋាន និង​តុលាការ​ត្រូវ​តែ​ធ្វើ​ការ​រូម​គ្នា​ដើម្បី​ដាក់​ទារុណកម្ម​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ទទូល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង/ឬ អំពើ​ហិង្សា​ដើម្បី​គាប​សង្កត់​ការ​តវ៉ា​ដោយ​សន្តិ​វិធី ហើយ​អាជ្ញាធរ​ថ្នាក់​ជាតិ​គួរ​តែ​ដក​ហូត​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ដែល​ល្មើស​ច្បាប់។ ទីបី ស្ថាប័ន​កម្ពុជា អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន នគរបាល និត​តុលាការ គួរ​តែ​អនុវត្ត​ការ​ងាររ​បស់​ខ្លួន​ដោយ​ឯករាជ្យ និង​ធ្វើ​ភ្លាមៗ​ដោយ​មិន​ចាំ​បាច់​មាន​ការ​បង្គាប់​បញ្ជា ក្នុង​ពេល​ដែល​បទ​ល្មើស​បាន​កើត​ឡើង។
គម្រោង​​ការ​ពារ​​សិទ្ធិ​​​មនុស្ស
រាជ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូរ​តែ​គោរព​កិច្ច​ព្រម​ព្រៀង​របស់ អ.វ.ត.ក. បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​ដល់​ការ​ប៉​ពាល់​លើ​សាលា​ក្តី​ទាំង​មូល
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-01-23
ថ្ងៃ​នេះ ២៣ មករា ២០១២ ការព៌មាន​ ឌឺ​ខេម​បូ​ឌា​ដេលី​បាន​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​ស្តីពី "​រដ្ឋាភិបាល​ស្ងៀម​ស្ងាត់​ពី​ការ​បដិ​សេធ​លើ​​ចៅ​​ក្រម​​ដែល​​បាន​​តែង​តាំ​ង"​ ថា​​​ការិយាល័យ​​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​​​លោក​បាន​គី​ម៉ូន ("សហ​ប្រជាជាតិ") បាន​​ចោទ​​រដ្ឋាភិបាល​​កម្ពុជា​​ថា​​បាន​រំលោភ​​លើ​​កិច្ច​​ព្រម​ព្រៀង​​ចុះ​នៅ​​ឆ្នាំ ២០០៣ រវាង​កម្ពុជា​ និង​​អង្គការ​សហ​ប្រជា​ជាតិ​​ស្តី​ពី​​អង្គ​​ជំនុំ​​ជម្រះ​​វិសាមញ្ញ​​ក្នុង​​តុលា​​ការ​​កម្ពុជា​ ("អ.វ.ត.ក") ដោយ​បដិសេធ​លើ​ការ​​សម្រេច​​តែង​​តាំង​​ចៅ​ក្រម​ ឡូរ៉ង កា​ស្ពឺ​អាន​​សឺ​​មេត (Laurent Kasper-Ansermet) ជា​​សហ​​ចៅ​​ក្រម​ស៊ើប​សួរ​​អន្តរ​​ជាតិ​បម្រុង។
គម្រោង​​សង្កេត​ការណ៍​​សវនាការ
ម.ស.ម.ក អំពាវនាវ​​ឲ្យ​​មាន​​ការ​​តែង​​តាំង​​ចៅ​​ក្រម​​នៃ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ជា​​បន្ទាន់​
បទ​អត្ថា​ធិប្បាយ
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-01-12
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ (ម.ស.ម.ក) សូម​បន្ទរ​សេចក្តី​ព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ (អ.ប) ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​តែង​តាំង​សហចៅ​ក្រម​ស៊ើបអង្កេត​នៅ​សាលា​ក្តី​ខ្មែរក្រហម​។ ថ្ងៃ​នេះ សារព័ត៌មាន​ ឌឹ ភ្នំពេញ​ប៉ុស្តិ៍ (ការ​ពន្យារ​ពេល​តែង​តាំង​ចៅ​ក្រម​បាន​ធ្វើ​ឲ្យ អង្គការសហប្រជាជាតិ​មាន​ការ​ព្រួយ​បារម្ភ) បាន​រាយ​ការណ៍ថា​ អ្នក​នាំ​ពាក្យ​របស់​អគ្គ​លេខធិការលោក​ បាន គីមូន បាន​បញ្ជាក់​ក្នុង​អ៊ីម៉ែល​ថា ​អ.ប មាន​ការ​ព្រួយបារម្ភ​ថា​អស់រយៈពេល​ច្រើន​ជាង​បី​ខែ​ហើយ​ បន្ទាប់ពីការ​លា​ឈប់​របស់​សហចៅ​ក្រម​ស៊ើបអង្កេត លោក ស៊ីហ្វ្រេត ប្លាំង ដែលឧត្តមក្រុមប្រឹក្សា​នៃអង្គ​ចៅ​ក្រម​ មិន​ទាន់​បាន​តែង​តាំងសហចៅក្រម​ស៊ើបអង្កេត​បម្រុង​ឈ្មោះ​ថា​ ឡរ៉ែន កាស្ពើ អាន​ស៊ើមេត មក​ពី​ប្រទេស​ស្វីស ដើម្បី​ជំនួស​លោក​ប្លាំង​នៅឡើយ​ទេ។
គម្រោង​​សង្កេត​ការណ៍​​សវនាការ
Creative Commons License