រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សូមគោរព​ជូន​លោក​ជំទាវ យ៉ីងឡាក់​​ ស៊ីណាវ៉ាត្រា​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​។ កម្មវត្ថុ៖ សូម​ជួយ​ពិនិត្យ​ នឹង​អន្តរាគមន៍​ ពាក់ព័ន្ធ​ករណីបាញ់​សម្លាប់​ ជាបន្ត​បន្ទាប់​លើ​ប្រជាពលរដ្ឋ​ខ្មែរ​លើទឹក​ដីថៃ​ និង​កង្វះការ​ស៊ើបអង្កេត​។​
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-04-26
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ​("ម.ស.ម.ក") ​សម្តែង​នូវក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាញ់​ប្រហារ​ជា​បន្តបន្ទាប់​លើ​ជន​ស៊ីវិល​កម្ពុជា​ក្នុង​ទឹកដី​ថៃ ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់ ​និង​រងរបួសរាប់​មិនអស់​។ ​នៅឆ្នាំ​២០១២ ​បាន​បង្ហាញ​​ការ​កើនឡើង​គួរឲ្យតក់​ស្លុត​នូវចំនួន​នៃ​ការ​វាយប្រហារ​ដែល​បានកត់ត្រា៖ ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ រាយការណ៍ថា ​មាន​ជនស៊ីវិល​ខ្មែរ​៤៥នាក់​ត្រូវបាន​បាញ់​សម្លាប់​ដោយ​ទាហានថៃ ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២ ​ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​បីដង​បើ​ប្រៀបធៀប​តួលេខ​ឆ្នាំ​២០១១ ​(ស្លាប់​១៥​នាក់​)​។​
​សូម​​ឯកឧត្តម​​មេត្តា​​ជួយ​​អន្តរាគមន៍​​ លើ​ករណី​គំរាម​​កំហែង​​ពី​សំណាក់​​ប្រធាន​​សហគមន៍​​ភូមិ​អណ្តូង ​៤ ​លោក ​ទេព ណាន់​ មក​លើ​អ្នកស្រី​ យ៉ង់​ សោភ័ណ្ឌ​ និង​ករណី​ដែល​មន្រ្តី​សង្កាត់​​គោករការ​មិន​ព្រម​​ទទួល​​ពាក្យ​​បណ្តឹង​​លើ​ករណី​​គំរាម​កំហែងនេះ​ ដែល​ប្រព្រឹត្ត​ក្នុង​កំឡុង ​ថ្ងៃទី ​២៥ ​ដល់ ​ថ្ងៃទី២​៧ ខែមីនា ​ឆ្នាំ២០១៣។
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-04-22
តបតាម​កម្មវត្ថុ​និង​យោង​ខាង​លើ ​ខ្ញុំ​មាន​កិត្តិយស​ សូម​ជម្រាប​ជូន​ឯកឧត្តម​មេត្តា​ជ្រាបថា ​កាលពី​ថ្ងៃ​ច័ន្ទ ​ទី២៥​ ខែ​មីនា​ ឆ្នាំ​២០១៣​ ក្រុម​ការងារ​នៃ​គម្រោង​កំណែ​ទម្រង់​ដីធ្លី​ របស់ ​ម.ស.ម.ក ​បាន​ចុះ​ទៅ​ភូមិ​អណ្តូង​ សង្កាត់​គោករការ​ ខណ្ឌ​ពោធ៌សែនជ័យ ​រាជធានី​ភ្នំពេញ ​ចម្ងាយ​ប្រមាណ​ជា​​ ៨គីឡូម៉ែត្រ​ ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ជាតំបន់​លំនៅ​ឋាន​ថ្មី​សម្រាប់​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី ​ភូមិ ​សំបុក​ចាប ​កាលពី​ឆ្នាំ​២០០៦​។
គម្រោ​ងកម្មវិធី​កំណែ​ទម្រង់​ដីធ្លី​
លិខិត​ចំហ​​ គោរព​ជូន​ឯកឧត្តម ​យ៉ាសេង​ ឡាវ ​ឯកអគ្គរដ្ឋទូត​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​​ឡាវ​​ប្រចាំ​​នៅ​កម្ពុជា ​ទាក់ទិន​ទៅ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​គឺលោក ​សម្បត្តិ សំភូន
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-16
ឯក​ឧត្តម​ជា​ទីគោរព ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (ម.ស.ម.ក) ​សូម​សម្តែង​នូវក្តី​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ទាក់​ទិន​ទៅនឹង​ការបាត់​ខ្លួន​នៃ​សកម្មជន​​ការពារ​សិទ្ធិមនុស្ស​ដ៏លេច​ធ្លោ​គឺលោក​ សម្បត្តិ​ សំភូន​ (Sombath Samphone)​ នៅ​ទី​ក្រុងវៀងចាន់​កាល​ពីថ្ងៃ​ទី១៥​ ខែធ្នូ​ ឆ្នាំ២០១២។​ ​លោក​ សម្បត្តិ​ សំភូន ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ចំពោះ​ការងារអប់រំ និង​ការ​បណ្តុះ​បណ្តាល​យុវជន​ដើម្បី​លើក​ស្ចួយការ​អភិវឌ្ឍន៍​ជានិរន្តរភាព​ក្នុង​ប្រទេស​ឡាវ​។ លោក​គឺជា​ស្ថានិក​នៃមជ្ឈមណ្ឌល​ចូលរួម ​អភិវឌ្ឍន៍​ បណ្តុះបណ្តាល ​ហើយ​លោក​ក៏ទទួល​បានពានរង្វាន់ ​រ៉ា​ម៉ុន ​ម៉ាក​សេសេ​ (Ramon Magsaysay Award)​ក្នុងភាព​​ជាអ្នកដឹក​នាំសហគមន៍​នៅក្នុង​ឆ្នាំ២០០៥​។​
លិខិត​ចំហ​ សូមគោរព​ជូន​ឯកឧត្តម​ ង៉ ​អាន់យ៉ុង​ ​ឯក​​អគ្គរដ្ឋ​ទូត​​វៀត​ណាម​​ប្រចាំ​​នៅ​​កម្ពុជា ស្នើ​​ឲ្យ​​ធ្វើ​ការ​​កែ​​ប្រែ​​សាល​ក្រម​​ក្នុង​​សំណុំ​រឿង​​អ្នក​​សរសេរ​​ប្លុក​​ជនជាតិ​​វៀត​ណាម​​ទាំង១៤​រូប​ ដែល​​តុលាការ​​សម្រេច​​ផ្តន្ចា​ទោស​​
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-11
​មជ្ឈ​មណ្ឌល​​​សិទ្ធិ​មនុស្ស​​ក​ម្ពុជា ("ម.ស.ម.ក")​ សម្តែង​នូវ​ក្តី​ព្រួយ​បារម្ភជា​ខ្លាំង​ចំពោះ​សំណុំរឿង​អ្នក​សរសេរ​ប្លុក​ជន​ជាតិវៀតណាម​ទំាង១៤​រូប​ដែល​ត្រូវ​បាន​ផ្តន្ចាទោស​ដោយ​តុលាការ​កាល​ពីថ្ងៃទី០៩ ​ខែមករា ​ឆ្នាំ២០១៣ ​ឲ្យជាប់​ពន្ធនា​គារ​រយៈពេល​ពី៣​ឆ្នាំ ​ដ​ល់១៣ឆ្នាំ ​បន្ចាប់​ពីការ​ជំនុំ​ជម្រះ​ក្តីរយៈ​ពេល​ពីរ​ថ្ងៃ​នៅ​តុលាការ​ប្រជាជន ​នៃ​ខេត្ត​ង្ញ៉ែអាន់​ ក្នុង​ប្រទេស​វៀតណាម​។
លិខិត​បើក​ចំហ​ ស្នើ​សូម​ពិនិត្យ​មើល​សេចក្តី​អត្ថាធិប្បាយ​ដែល​លើកឡើង​ដោយ​អធិការ​ស្រុកគៀន​ស្វាយ​ទាក់ទង​ទៅនឹង​ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ លើ​យុវ​នារី​ពិការ​ម្នាក់​ នៅ​ខេត្តកណ្តាល។​
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-10
ខ្ញុំ​សរសេរ​លិខិត​ជូន​ចំពោះ​ឯកឧត្តម​ទាក់​ទិន​ទៅ​នឹង​ការ​អត្ថាធិប្បាយ​ ដែល​បានធ្វើឡើង​ដោយ​អធិការ​ស្រុកលោក ​ផាំ ​សំអិដ្ឋ ​ចំពោះ​ករណី​រំលោភ​ជា​ក្រុម​លើយុវនារី​ពិការ​អាយុ១៩ ​ឆ្នាំមួយ​រូប​ ក្នុង​ស្រុកគៀន​ស្វាយ​ ខេត្ត​កណ្តាល​។​ យោង​តាម​អត្ថបទ​មួយចុះ​ផ្សាយ​ក្នុងកាសែត​ ឌឹ ខេមបូឌា ដេលី​ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ ដែលមាន​ចំណង​ជើងថា​ ("កម្ពុជា មាន​វប្បធម៍​ស្ងៀមស្ងាត់ជុំវិញ​ករណីរំលោភ​") លោក ផាំ សំអិដ្ឋ ថ្លែងថា "វាម៉ោង៩​យប់​ទៅហើយ​នៅពេល​ដែល​យុវនារី​នោះត្រូវបានគេ​ចាប់​រំលោភ​។​
ស្នើ​សុំ​ជួយ​អន្តរាគមន៍​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ចំពោះ​ការអនុវត្ត​ខុស​តួនាទី​របស់​មន្ត្រីនគរបាល​ម្នាក់​
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-12-26
តបតាម​កម្មវត្ថុ​ខាង​លើ ​ខ្ញុំបាទ​មានកិត្តិ​យស​សូម​ជំរាប​ជូនឯកឧត្តមមេត្តា​ជ្រាបថា ​កាលពីថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០១២​ នៅ​ភូមិ​ព្រែកជីក​ ឃុំជីខក្រោម​ ស្រុកស្រែអំបិល​ ខេត្តកោះកុង​ មានមន្រ្តី​នគរបាល​ម្នាក់​មក​ពីប៉ុស៌ិ្តនគរបាល​រដ្ឋាបាល​ឃុំជីខ​លើ​ បាន​ធ្វើ​ការ​គម្រាមដក​ហូតយកម៉ា​ស៊ីន​ថន​ពីបុគ្គលិកម្នាក់​ របស់ ម.ស.ម.ក ​ខណៈ​ដែល​រូបគាត់​ និង​ក្រុមការងាររបស់ ​ម.ស.ម.ក កំពុង​ឃ្លាំង​មើលព្រឹត្តិការណ៍​ពាក់ព័ន្ធ​ករណី​ជម្លោះដី​ធ្លី។​ ហេតុការណ៍​នោះ​បានកើត​ឡើង ដោយ​មន្រ្តី​នគរបាល​រូប​នោះ​បានធ្វើតាមការបង្គាប់​បញ្ជារ​បស់ថៅ​កែក្រុមហ៊ុន​ ហេង ហ៊ុយ ​អេហ្រ្គីខល​ឈ័រគ្រូប។​
លិខិត​ផ្ញើជូន​សាលាឧទ្ធរណ៍​នៃព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​សុំ​ពន្លឿន​សំណុំ​រឿង​ឧទ្ធរណ៍​របស់ ​លោក ​ម៉ម​ សូណង់ដូ​
លិខិត
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-11-16
ខ្ញុំសូម​ជម្រាប​ឯកឧត្តម​មេត្តា​ជ្រាប​អំពី​ករណី​​លោក ម៉ម ​សូណង់ដូ ​ជានាយកវិទ្យុ​សំបុក​ឃ្មុំ ​និង​ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​៖ លោក​​​ ម៉ម សូណង់ដូ ​ត្រូវបាន​​ចាប់​ខ្លួន​នៅថ្ងៃទី១៥​ ខែកក្កដា ​ឆ្នាំ២០១២ ​និង​ត្រូវបាន​ឃុំខ្លួនជា​បណ្តោះ​អាសន្ន​នៅពន្ធនាគារ​ព្រៃសរ ​រាជធានី​ភ្នំពេញ​​។
Creative Commons License