|
|
|
|
សេចក្តីថ្លែងការណ៍ វិចារណកថា និងលិខិត |
|
|
|
| វេទិកាពិភាក្សាគោលនយោបាយ "ទស្សនៈរបស់គណបក្សនយោបាយស្តីពី បរិស្ថាន និងដីធ្លី ក្នុងប្រទេសកម្ពុជា" |
|
សេចក្តីថ្លែងការណ៍
|
| ចេញផ្សាយនៅថ្ងៃទី 2013-06-17 |
| គោលបំណងនៃវេទិកានេះ គឺដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយសំខាន់ៗ បង្ហាញពីគោលនយោបាយនានារបស់ខ្លួន ស្តីពីបរិស្ថាន និងដីធ្លី មុនការមកដល់នៃការបោះឆ្នោតជាសកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីធានាឲ្យប្រជាពលរដ្ឋកម្ពុជា អង្គការសង្គមស៊ីវិល និង អាជ្ញាធរមូលដ្ឋាន បានទទួលព័ត៌មានគ្រប់គ្រាន់អំពីជំហររបស់គណបក្សទាំងនេះពាក់ព័ន្ធបញ្ហាសំខាន់ទាំងនោះ សម្រាប់លើកទឹកចិត្តឲ្យមានការចូលរួមក្នុងការបោះឆ្នោតកាន់តែច្រើន។ |
 |
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី |
|
|
|
|
| ការតម្កល់សាលក្រមផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្ស បង្ហាញឲ្យឃើញនូវការវាយប្រហារមួយទៀតមកលើសិទ្ធិមនុស្ស និងយុត្តិធម៌ក្នុងព្រះរាជាណាចក្រ |
|
សេចក្តីថ្លែងការណ៍
|
| ចេញផ្សាយនៅថ្ងៃទី 2013-06-15 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចជាដោយសាលាឧទ្ធរណ៍កាលពីម្សិលមិញ ក្នុងការតម្កល់សាលក្រមផ្តន្ទាទោសរបស់សកម្មជនអ្នកការពារសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ត្រូវបានរកឃើញថាមានទោសពីបទ "អំពើហឹង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស" កាលពីថ្ងែ ទិ២៧ ខែធ្នូ ឆ្នាំ២០១២។ ទោះបីជាកាលពីម្សិលមិញ សាលាឧទ្ធណ៍ បានបន្ថយទោសរបស់អ្នកស្រី យ៉ោម បុប្ផា នៅត្រឹមតែ ២ឆ្នាំ ដោយសារការពិតដែលថាអ្នកស្រីមិនបានប្រព្រឹត្តិបទល្មើសដោយផ្ទាល់ ប៉ុន្តែអ្នកស្រីត្រូវបាននាំត្រលប់ទៅកាន់ពន្ធនាគារកាលពីល្ងាចម្សិលមិញបន្ទាប់ពីសេចក្តីសម្រេចនៅទីនោះអ្នកស្រីនឹងត្រូវទទូលទោសដែលនៅសល់ទាំងអស់គឺ ១៥ខែទៀត។ |
|
|
|
|
|
| បន្ទាប់ពីមានការប្រឆាំងតវ៉ាកើតមានឡើងជាបន្តបន្តាប់ ម.ស.ម.ក អំពាវនាវឲ្យសាលារាជធានីដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅភ្នំពេញ |
|
សេចក្តីថ្លែងការណ៍
|
| ចេញផ្សាយនៅថ្ងៃទី 2013-05-31 |
| បន្ទាប់ពីមានការប្រើប្រាស់កម្លាំងមិនសមាមាត្រពីសំណាក់មន្រ្តីអនុវត្តច្បាប់ ប្រឆាំងនឹងសកម្មជនការពារលំនៅដ្ឋាន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ នៅមុខសាលាក្រុងភ្នំពេញ បាតុកម្មក្នុងចំណោមបាតុកម្មប្រឆាំងនឹងការបណ្តេញចេញជាច្រើន ដែលនាពេលថ្មីៗនេះបានបង្កជាអំពើហិង្សា អាស្រ័យហេតុនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") អំពាវនាវសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់សាលាក្រុងភ្នំពេញដោះស្រាយជម្លោះដីធ្លីនានា ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ |
|
|
|
|
|
|
|
|
|
|
|