រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
សង្គមស៊ីវិល​​ និង​គណបក្ស​ប្រឆាំង​ បញ្ចេញ​ប្រតិកម្ម​ តប​សំដី​លោក​ ហ៊ុន​ សែន
RFI, 2013-06-13
ចំណែក​​ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ លោក​ អ៊ូ​ វីរៈ​ បាន​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា​ លោក​គ្មាន​យោបល់​អ្វី​​ចំពោះ​​ការ​អំពាវនាវ​​របស់​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​រូប​នេះ​​ទេ​ ព្រោះ​​ថា​ កា​រ​ធ្វើ​បាតុកម្ម​​ជា​សិទ្ធិ​​នុង​ការ​បញ្ចេញ​​មតិ​​របស់​ប្រជា​ពលរដ្ឋ​ ហេតុ​នេះ​ ចង់​​នរណា​​ធ្វើ​បាតុកម្ម​​ក៏​ធ្វើ​ចុះ​តែ​​ត្រូវ​ធា​នា​​ថា​ បាតុកម្ម​​នោះ​​មិន​​ប៉ះពាល់​ដល់​​សិទ្ធិ​​របស់​អ្នក​​ដទៃ។
អង្គការ​សិទ្ធិមនុស្ស៖ ការកោះហៅ​​លោក​ ឈូក បណ្ឌិត ជា​សាក្សីអាច​ជា​លេស​ឲ្យ​លោក​បន្ត​មាន​សេរីភាព​
VOD, 2013-06-12
ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​​កម្ពុជា​ លោក​ អូ​ វីរៈ​ ថ្លែង​ថា​ មេ​ធាវី​​លោក​​ ឈូក​ បណ្ឌិត​ បាន​​ដើរ​ចេញ​ពី​​បន្ទប់​​សវនា​​​ការ​ ដោយ​​អះ​អាង​​ថា​ ដីកា​​​កោះ​ហៅ​​កូន​ក្តី​​របស់​ខ្លួន​ ត្រឹម​តែ​​​ជា​សក្សី​។ ដូច្នេះ​​លោក​​មិន​អាច​​ស្តាប់​​សវនាកា​រ នឹង​​តទល់​​ក្តី​​បាន​​ទេ​​។ លោក​ អ៊ូ ​វីរៈ ​ចាត់​ទុក​​ការ​​កោះ​ហៅ​​របស់​​តុលាការ​​ថា​ ​គ្រាន់​តែ​​ចង់​​ឲ្យ​​ លោក​​ឈូក​​ បណ្ឌិត​ នៅ​​ក្រៅ​ឃុំ​​តែ​​ប៉ុណ្ណោះ​​ ៖ "តុលាការ​ខេត្ត​ស្វាយ​រៀង​ មិន​​អាច​​មា​ន​អំណាច​​ឯក​រាជ្យ​​គ្រប់​គ្រាន់​ ក្នុង​​ការ​​​កាត់​​ទោស​​ត្រឹម​ត្រូវទៅ​លើ​ករណី​លោក​ ឈូក បណ្ឌិត​ ទេ​ អញ្ចឹង​ខ្ញុំ​​អំពាវ​​នាវសុំផ្ញើ​ករណី​​នេះ​ មក​ភ្នំ​ពេញ​វិញ​"។
មន្រ្តីសាលា រាជធានី ភ្នំពេញ ជួបមន្រ្តី សង្គមស៊ីវិល ផ្ទៀងផ្ទាត់ ការចុះស្រង់ស្ថិតិ ចំនួនប្រជាពលរដ្ឋ នៅប្លុកបឹងកក់
DAP, 2013-06-12
ក្រុម​អង្គការ ​សង្គម​ស៊ីវិល​ ដែល​ចូលរួម​ការ ​ផ្ទៀងផ្ទាត់ ​ចំនួន​ប្រជាពលរដ្ឋ ​នៅប្លុក​បឹងកក់ ​ខាងលើ​នេះ​បាន​ធ្វើ ​ឡើង​នៅសាល​ប្រជុំ​សាលារាជ​ ធានីភ្នំពេញ​ ដែលអង្គការ​សង្គមស៊ីវិល​ ទាំងនោះ ​រួមមាន ​មជ្ឈមមណ្ឌល​សិទ្ធិមនុស្ស​ របស់លោក អ៊ូ វីរៈ សមាគមធាងត្នោត និងអង្គការសិទ្ធិលំនៅដ្ឋាន ជាមួយ និងមានការចូលរួម ពីសំណាក់ មន្រ្តីរបស់សាលា ខណ្ឌដូនពេញ សមត្ថកិច្ច មូលដ្ឋាន និងការចូលរួមយកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងសហការី ផងដែរ។
អ្នកវិភាគ​៖​​ នាយក​រដ្ឋ​មន្ត្រី​​បើក​ភ្លើង​​ខៀវ​​ឲ្យ​​ លោក សម រង្ស៊ី​ វិល​​ចូល​​ស្រុក​​មុន​​បោះ​ឆ្នោត​
VOD, 2013-06-11
ចំណែក​​អ្នកវិភាគ​​មួយ​​រូប​ទៀត ​លោក អ៊ូ វីរៈ ​មាន​ប្រសាសន៍ថា ​ការលើក​ឡើង​​របស់​​នា​យក​រដ្ឋមន្ត្រី​​មិន​មាន​​អ្វី​ថ្មី​ទេ​​។ ​តែ​លោក​​ថា​​បើ​​​លោក​សម​ រង្ស៊ី ​ហ៊ាន​​ចូល​​ស្រុក​​ដោយ​​ខ្លួន​លោក​នោះ ​កាន់តែ​​បន្ថែម​​ការជឿរ​ទុក​ចិត្ត​​ដល់​​អ្នកគាំទ្រ
ក្រសួង​មហាផ្ទៃ​សម្រេច​ដាក់​ពង្រាយ​កម្លាំង​ការពារ​លោក កឹម សុខា
RFA, 2013-06-08
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ ត្រូវ​តែ​រ៉ាប់រង​ធានា​សន្តិសុខ​ជូន​អ្នក​នយោបាយ​បក្ស​ប្រឆាំង ព្រោះ​ថា បាតុកម្ម​របស់​អ្នក​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ទំនង​ជា​មាន​អ្នក​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង។ លោក​បន្ត​ថា បើ​សិន​ជា​លោក កឹម សុខា មាន​រឿងរ៉ាវ​ណា​មួយ​កើត​ឡើង​នោះ ប្រទេស​កម្ពុជា អាច​នឹង​ឈាន​ទៅ​អស្ថិរភាព​សង្គម និង​នយោបាយ​ទៀត​ផង។
កម្លាំង​កម្មករ​កាត់ដេរ​ត្រូវ​បាន​មើល​ឃើញ​ថា​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ជាតិ
VOA, 2013-06-06
លោក​អ៊ូ​វីរៈ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ច័ន្ទ​ថា​៖​ «កម្មករ​កាត់​ដេរ​ ជា​ជាក់​ស្តែង​គាត់​ជា​អ្នក​រស់​នៅ ប្រជុំ​ជន​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទៅ បោះឆ្នោត​គាត់​ទៅ បោះ​នៅ​តាម​បណ្តាញ ​ខេត្ត​មាន​លក្ខណៈ​ជា​ជនបទ​អញ្ចឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​លក្ខណៈ​នឹង​ប៉ះពាល់​លទ្ធផល​នៅ តាម​ខេត្ត​គ្រប់​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ហើយ​ខ្ញុំ​មើល​ទៅ​ជារឿង​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន​។ បើ​សិន​ជា​អ្នក​មក​កាត់​ដេរ​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោត​ការទាយ​របស់​ខ្ញុំ​គឺ​ថា​គណបក្ស​ប្រឆាំង​អាច​មាន​សំឡេង​គ្រាន់​បើ​»។​
តើ​ការធ្វើ​ច្បាប់​ប្រឆាំង​ការមិនទទួល​ស្គាល់​​ឧក្រិដ្ឋ​កម្ម​​ខ្មែរ​ក្រហម​​ជា​​ឆន្ទៈ​​ន​យោ​បាយ​​ឬ​?
VOD, 2013-06-05
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក អ៊ូ វីរៈ យល់ឃើញថា ច្បាប់​នោះ​បង្កើត ឡើង​ក្រោម​រូបភាព​​ន​យោ​បាយ គឺ​បង្កើតឡើង​ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​មុន​បោះឆ្នោតតែប៉ុណ្ណោះ​។ លោក​បន្តថា ប្រសិន​គណបក្ស​ដែល​មាន​សំឡេង​ច្រើន​បង្កើត​ច្បាប់​តាម​ចិត្ត ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​របស់​សង្គម​នោះ នាំ​ឲ្យ​សង្គម​មាន​បញ្ហា​ ៖ "យើង​ឃើញ​ពី​ឆន្ទៈ នៃ​ការព្រៀង​ច្បាប់ និង​ជំរុញ​ឲ្យ​សភា​អនុម័ត​នោះ គឺជា​ឆន្ទៈ​ឃោសនា​នយោបាយ មុន​ការបោះឆ្នោត​តែម្តង អ៊ីចឹង​ឆន្ទៈ​នេះ គឺ​មិនមែន​ជា​ឆន្ទៈ​មួយ​​ល្អ​ទេ ឆន្ទៈ​ដើម្បី​ធ្វើ​ច្បាប់​ណាមួយ គួរតែ​ចេញមក​ពី​តំរូវការ​របស់​ជាតិ មិនមែន​តំរូវការ​របស់​គណបក្ស ដើម្បី​ឃោសនា​ទេ​" ។
Creative Commons License