|
|
|
|
ព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
|
|
|
|
|
|
 |
|
| សម្ដេចតេជោ ហ៊ុន សែន “ខ្ញុំធ្លាប់ប្រកួតហើយទេតើ តើមានរឿងអី ដែលត្រូវខ្លាចនោះ ” |
| រស្មីកម្ពុជា, 2013-03-15 |
| ម្យ៉ាងទៀត ទើបតែធ្វើបុណ្យថ្វាយ ព្រះភ្លើង ព្រះបរមរតនកោដ្ឋហើយថ្មីៗ ទើបតែជួបជុំគ្នារាជវង្សានុវង្សក្ដីនៅ ជាមួយគ្នាបែរជាប្ដឹងគ្នា ហើយបែរជា អ្នកវិភាគឡប់ៗថារឿងប្ដឹងមិនប្ដឹង ស៊ីសងលើគណបក្សប្រជាជនកម្ពុជា ។ សម្ដេចបន្ដថា បើឡប់តែធុនហ្នឹង តើមក វិភាគកើតទេ តើអាចចៀសឆ្ងាយពីហ៊ុន សែន បានទេ លោក អ៊ូ វីរៈ អើយ លោកគួរតែមានការចេះដឹងជាងនេះ បានទេ លោកមានសិទ្ធិហើយ តែខ្ញុំក៏ មានសិទ្ធិដែរ ខ្ញុំគិតថាការវិភាគរបស់លោកនេះ អន់ណាស់ គួរតែទៅរៀន សាជាថ្មីជាមួយសិស្សនៅថ្នាក់មធ្យមសិក្សា ឬបឋមសិក្សាវាល្អជាង វាគ្រាន់ បើជាង ។ |
|
|
|
 |
|
|
|
|
 |
|
| ចំណាប់ខ្មាំងនយោបាយនៅកម្ពុជា |
| ភ្នំពេញប៉ុស្តិ៏, 2013-03-14 |
| ជាមួយគ្នានោះដែរ វិទ្យុអាស៊ីសេរី ក៏បានដកស្រង់សម្តីរបស់ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដោយលោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យសម្ដេចក្រុមព្រះ ចូលនយោបាយវិញជាដាច់ខាត៖ «ការដែលចង់ប្ដឹង និងមិនចង់ប្ដឹង ហ្នឹង គឺជាការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានឹងឆ្លើយតបជាមួយនឹងការគំរាមកំហែង នានា ដូចជាការបើកកកាយព័ត៌មានជាច្រើនទាក់ទងនឹងសម្ដេចក្រុមព្រះ។ យើងខ្ញុំមើលទៅ បើព្រះអង្គចូលនឹងបក្សប្រឆាំង បក្សកាន់អំណាចនឹងប្រតិកម្មហើយ»។ |
|
|
|
 |
|
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានអ្នកវិភាគ |
| VOD, 2013-03-14 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកនៅតែប្រកាន់ជំហរដដែលចំពោះវិភាគនោះ តែលោកថា ប្រតិកម្មនេះ គប្បីធ្វើឡើងក្នុងគំនិតនៃនយោបាយ ជៀសវាងការវាយប្រហារលើបុគ្គលផ្ទាល់ ៖ "ស្វាគមន៍ការបញ្ចេញមតិរបស់សម្តេច អាហ្នឹងគឺជាសិទ្ធិរបស់គាត់ បើសិនជាអាចបញ្ចេញអាចពិភាក្សា ឈានទៅដល់ការពិភាក្សា ពីគំនិតនិងគោលនយោបាយ គឺជារឿងមួយល្អ ជៀសវាងការវាយប្រហារបុគ្គល គឺមើលទៅជារឿងមិនល្អ"។ |
|
|
|
 |
|
| បទយកការណ៍៖ ការដោះលែងលោក ម៉ម សូណង់ដូ ទទួលបានទាំងការសាទរនិងការចំអក |
| VOD, 2013-03-14 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វិរៈ ហៅការប្រកាសសាដីការរបស់សាលាឧទ្ធរណ៍នេះថា នៅមានភាពខ្វះចន្លោះច្រើន ដោយចៅក្រមមិនទុកឱកាសឲ្យជនជាប់ចោទ ឬក៏មេធាវីការពារជនរងគ្រោះ ឡើងជំទាស់នឹងបទចោទបន្ថែម របស់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ទេ ៖ "ឲ្យតុលាការធ្វើតាមនីតិវិធីមួយ ដែលយុត្តិធម៌នឹងសមសម្រប ហើយពួកខ្ញុំត្រៀមខ្លួនក្នុងការ សហការជាមួយនឹងសាលាឧទ្ធរណ៍"។ |
|
|
|
 |
|
| សាលាឧទ្ធរណ៍សម្រេចដោះលែងលោក ម៉ម សូណង់ដូ |
| RFA, 2013-03-14 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកបានមើលឃើញពីចំណុចវិជ្ជមានមួយចំនួនចំពោះការកាត់សេចក្ដីដោយសាលាឧទ្ធរណ៍។ យ៉ាងនេះក្ដីលោកថា លោក ម៉ម សូណង់ដូ គឺពុំមានទោសទេប្រសិនបើតុលាការពិចារណាចំពោះសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន។ |
|
|
|
|
|
|
|
|
|
|