រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
អង្គ​ការ​សិទ្ធិ​មនុស្សថា​ កម្ពុជា​យល់​ដឹង​ខ្ពស់​ក្នុង​ការ​តស៊ូ​មតិ
VOD, 2012-10-23
គួរបញ្ជាក់ថា កន្លងទៅ សម្មជន​សិ​ទ្ធិ​​​​​មនុស្ស​​របស់​​សង្គម​ស៊ីវិល​​ចំនួន​​២រូប​ គឺ​ប្រធាន​​ផ្នែក​​ស៊ើប​​អង្កេត​​​សមាគម​អាដ​ហុក​ លោក ​ចាន់​ សុវ៉េត និង​​ប្រធាន​​មជ្ឈ​​មណ្ឌល​សិទ្ធិ​​មនុស្ស​​​កម្ពុជា លោក​អ៊ូ វីរៈ​​ រង​ការ​​​ចោទ​​ប្រកាន់​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល៕
លោក​ហ៊ុន សែន​វាយ​ប្រហារ​អ្នក​រិះគន់​រឿង​ម៉ម សូណង់ដូ
PPP, 2012-10-11
លោក អ៊ូ វីរៈប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ធ្លាប់​បាន​ហៅ​សាលក្រម​ផ្តន្ទាទោស​ លោក ម៉មសូណង់ដូ ថា ត្រូវ​បាន​សរសេរ​ ដោយ​អ្នក​នយោបាយ ហើយ​លោក​ បណ្ឌិត​ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ហៅ​ករណី​លោក ម៉ម សូណង់ដូ ថា​មាន​ចរិត​នយោបាយ តាំង​ពី​ដើម​ទី​មក​ និង​បាន​សម្តែង​ការ​សោក​ស្តាយ​ ចំពោះ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដែល​នៅ​តែ​បន្ត​រង​ឥទ្ធិពល​នយោបាយ​។
លោក ​អ៊ូ វីរៈ​ ​ថា​ការ​ចោទ​ប្រកាន់​របស់​តុលា​ការ​គ្មាន​មូល​ដ្ឋាន​ច្បាប់​
VOD, 2012-10-08
ប្រធាន​​មជ្ឈ​មណ្ឌល​សិទ្ធិ​​មនុស្ស​កម្ពុជា​ ហៅ​​​ថា​ការ​ចោទ​​ប្រកាន់​​របស់​តុលា​ការ​​​មក​​លើ​​រូប​​លោក ​តាម​បណ្តឹង​របស់​មេឃុំ​ប៉ាតាង ​គឺ​គ្មាន​មូល​​ដ្ឋាន​​ច្បាប់​​ជាក់​​លាក់​​ឡើយ​។ ការ​អះ​អាង​​បែប​នេះ​​របស់​​លោក​​​ អ៊ូ​​​ វីរៈ​ គឺ​​​បន្ទាប់​​​ពី​​​ចូល​​​បំភ្លឺ​​នៅ​​សាលា​​ដំបូង​​ខេត្ត​​រតន​គិរី​ នា​ព្រឹក​ថ្ងៃ​ទី​ ០៨ ​ខែ​តុលា ​ឆ្នាំ​២០១២​នេះ​​​​។ ​លោក​​បន្ត​​ថា​ តុលា​ការ​នេះ​​​ នៅ​តែ​សម្រេច​​ចោទ​​ប្រកាន់​​មក​​​លើ​រូប​​​លោក ​៣ករណី ​គឺ​​បទ​ញុះ​​​ញង់​​ប្រជា​ពលរដ្ឋ​​​ឲ្យ​​បំផ្លាញ​​​ទ្រព្យ​​សម្បត្តិ​​​​របស់​​ក្រុម​​ហ៊ុន​​​ឌីអ៊ឹម​​គ្រុប ​បទ​​ញុះ​ញង់​ពល​រដ្ឋ​ប្រឆាំង​​នឹង​អាជ្ញា​ធរ​ និង​​​បទ​​បរិហារ​​កេរ្តិ៍ ៖”
អង្គការ​សិទ្ធិ​មនុស្ស​ប្រតិកម្ម​ទៅ​នឹង​ការ​បិទ​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី
RFA, 2012-10-07
លោក អ៊ូ វីរៈ៖ «ខ្ញុំ​យល់​ថា រឿង​នេះ​បើ​សិន​ជា​បិទ​បែប​ហ្នឹង គេ​នឹង​ទម្លាក់​កំហុស​ទាំង​អស់​លើ​អ្នក​ស្លាប់ គឺ​លោក អ៊ិន រតនា។ ខ្ញុំ​យល់​ថា រឿង រ៉ាន់ បូរ័ត្ន ត្រូវ​បាន​ចោទ​ថា បាន​ព្យាយាម​ចាប់​កុំ​ឲ្យ អ៊ិន រតនា បាញ់​អី​ហ្នឹង ខ្ញុំ​អត់​ជឿ​ទេ ហាក់​ដូច​ជា​មាន​ការ​គ្រោង​ទុក។ ខ្ញុំ​អត់​ដឹង​ថា មូលហេតុ​អី​ទេ បាន​ជា អ៊ិន រតនា ឈាន​ដល់​ការ​ស្លាប់​បណ្ដាល​មក​ពី​ត្រូវ​គ្រាប់​ពីរ​គ្រាប់​បែប​នេះ​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា គួរ​ធ្វើ​ការ​ស៊ើប​មែន​ទែន ក្រុមហ៊ុន​ណា​ដែល​ជា​ម្ចាស់​ថៅកែ លោក រ៉ាន់ បូរ័ត្ន ដែល​បាញ់​លោក អ៊ិន រតនា ហ្នឹង ហើយ​តើ​អ្នក​ណា​គេ​ជា​អ្នក​បញ្ជូន​លោក អ៊ិន រតនា ទៅ​ទីតាំង​ហ្នឹង? ព្រោះ​អី​ប៉េអិម​នៅ​ទីតាំង​ហ្នឹង បើ​យើង​មើល»។
លោក អ៊ូ វីរៈ នឹង​ចូល​បំភ្លឺ​តុលាការ​ខេត្ត​រតនៈគិរី​នៅ​ថ្ងៃទី​០៨ តុលា
ទស្សនាវដ្ដីសារព័ត៌មានសេរី, 2012-10-06
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា លោក​នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​រតនៈគិរី នា​ព្រឹក​ថ្ងៃទី​០៨ តុលា ឆ្នាំ​២០១២ ដើម​សប្តាហ៍​ក្រោយ​នេះ ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោក និង​មន្រ្តី​សិទ្ធិ​មនុស្ស​២​រូប​ទៀត ព្រម​ទាំង​​អ្នក​កាសែត​១រូប​ផង ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស ឬ​ឧក្រិដ្ឋកម្ម​បាន​សម្រេច» នោះ។
លោក ហ៊ុន សែន ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​លោក ស៊ូប៊ែឌី
RFA, 2012-10-04
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី​ដូច្នេះ គឺ​ជា​ការ​ល្អ​មួយ​ជា​ដំណើរ​នៃ​ការ​ជជែក​គ្នា​ទៅ​រក​ដំណោះស្រាយ​មួយ។
មន្រ្តី​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​រង​​​បណ្តឹង​​​សុំ​ចូល​​​បំ​ភ្លឺ​​​នៅ​​​តុលាកា​រ​​​មុន​​​ពេល​​​កំណត់​​​​ ​
VOD, 2012-10-04
ប្រធាន​​​មជ្ឈ​មណ្ឌល​​​សិទ្ធិ​​មនុស្ស​​កម្ពុជា លោក អ៊ូ វីរៈ បាន​​សម្តែង​​ការ​​ព្រួយ​បារម្ភ ចំពោះ​​ភាព​​មិន​​ឯករាជ្យ​​នៃប្រព័ន្ធ​តុលាការ និង​ហៅ​​ទង្វើ​​នោះ ​ថា​ជា​ការ​​គាប​​សង្កត់​​លើ​​សេរីភាព​​បញ្ចេញ​​មតិ​ ៖ “បារម្ភត្រង់​ថា តុលាការ​របស់​​យើង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​គាប​សង្កត់ នូវ​សេរីភាព​បញ្ចេញ​មតិ​ផង ​គាប​សង្កាត់​ការងារសកម្ម​ជន​ ហើយ​តុលាការ​របស់​យើង យើង​ឃើញ​ហើយ​ អនុវត្ត​មិន​ត្រឹម​ត្រូវ​ស្មើ​ភាព​គ្នា​ទាល់​តែ​សោះ អញ្ចឹង​វា​បារម្ភ​ផង វា​ខក​ចិត្ត​ផង ដែល​យើង​ធ្វើ​ការ​ងារ​អស់​​២០​ឆ្នាំ ម្ចាស់​ជំនួយ​ឲ្យ​លុយ​អស់​រាប់​ពាន់​លាន​ហើយ ដល់​ឥឡូវនេះ​តុលាការ​នូវ​តែ​អត់​ឯករាជ្យ​ដដែល​ នៅ​តែ​មិន​អាច​​បំពេញ​តួនាទី​របស់​ខ្លួន​ ក្នុងការ​រក​យុត្តិ​ធម៌​ជូន​ដល់​​​ប្រ​ជា​​ពលរដ្ឋ​​ដដែល”។
Creative Commons License