|
|
|
|
ព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
|
|
|
|
|
|
 |
|
| សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ានមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ? |
| RFA, 2012-11-18 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សអាស៊ាន ធ្វើឡើងមិនបានឈរលើមូលដ្ឋាននៃតម្រូវការរបស់ពលរដ្ឋ។ លោកបន្តថា សេចក្ដីប្រកាសនេះ អាចផ្ដល់លទ្ធភាពធំធេងដល់រដ្ឋាភិបាលក្នុងការរឹតត្បិតដល់សិទ្ធិស្ត្រី សេរីភាពក្នុងការបញ្ចេញមតិ ការប្រើប្រាស់កម្លាំងសន្តិសុខដើម្បីទប់ទល់ជាមួយក្រុមអ្នកតវ៉ា និងការកាត់ក្តីមិនឯករាជ្យ។ |
|
|
|
 |
|
| CCHR៖ រដ្ឋាភិបាលមានចេតនារារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុក |
| RFA, 2012-11-16 |
| លោក អ៊ូ វីរៈ បានលើកហេតុផលថា រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីអនុវត្តច្បាប់ជាយុទ្ធសាស្ត្រនយោបាយ ដើម្បីចាត់ការប្រឆាំងលោក សម រង្ស៊ី ពិសេសករណី គ.ជ.ប បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះជាការរាំងលោក សម រង្ស៊ី មិនឲ្យធ្វើនយោបាយ ទោះបីជាព្រះមហាក្សត្រប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ក៏ដោយ៖ «ជាការដំណើរការមួយផ្ទុយពីប្រជាធិបតេយ្យទាំងស្រុង អីចឹងការដកបញ្ជីឈ្មោះនេះ ជារឿធ្វើឲ្យរឹងមាំនៃការប្រឆាំងនឹងលោក សម រង្ស៊ី។ បញ្ហានេះ ជារឿងមួយបរាជ័យប្រជាធិបតេយ្យមែនទែន»។ |
|
|
|
 |
|
| កម្ពុជាអបអរសាទរការជាប់ឆ្នោតជាថ្មីនៃប្រធានាធិបតីអូបាម៉ា |
| VOA, 2012-11-08 |
| លោកអ៊ូ វីរៈប្រធានមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដែលបានបោះឆ្នោតសាកល្បងឲ្យលោកបារ៉ាក់ អូបាម៉ាបាននិយាយថា សហរដ្ឋអាមេរិកគួរតែបង្កើនការយកចិត្តទុកដាក់លើកម្ពុជាក៏ដូចជាលើតំបន់ទាំងមូលពីព្រោះប្រទេសទាំងនោះអាចដូរទៅលិទ្ឋិប្រជាធិបតេយ្យឬក៏ជាកុម្មុយនីសវិញ។ |
|
|
|
 |
|
| មន្រ្តីសិទ្ធិមនុស្សថា ការដកតំណែងមេភូមិថ្មគោល ជាការរើសអើងផ្នែកយេនឌ័រ |
| VOD, 2012-11-08 |
| លិខិតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្រង់ការអត្ថាធិប្បាយរបស់ចៅសង្កាត់រង សង្កាត់ចោមចៅ លោក វ៉ា សារ៉ង ដែលបោះពុម្ពផ្សាយដោយកាសែតឌឺខែមបូឌែដេលី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២នោះ ថាមានលក្ខណៈរើសអើងជាខ្លាំងចំពោះលោកស្រី សឺន សាវឿន។ លោក វ៉ា សារ៉ង មានប្រសាសន៍ថា “មិនបានដកអ្នកស្រី សាវឿនទេ យើងគ្រាន់តែចង់ឲ្យគាត់សម្រាកពីការងារដើម្បីរៀនសូត្រពីវិធីធ្វើការឲ្យបានច្រើនជាងនេះ ព្រោះតែគាត់មិនយល់ពីការងាររដ្ឋបាល។ នៅពេលនេះ យើងបានត្រៀមការងារមួយសម្រាប់គាត់នៅផ្នែកកិច្ចការនារីក្នុងភូមិ”។ |
|
|
|
 |
|
|
|
|
 |
|
| CCHR ចេញរបាយការណ៍អំពីការបំពានសេរីភាពបញ្ចេញមតិនៅកម្ពុជា |
| RFA, 2012-10-30 |
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅចុងខែតុលា បានចេញកំណត់ត្រាសង្ខេបក្នុងទិដ្ឋភាពច្បាប់ ពាក់ព័ន្ធនឹងសេរីភាពក្នុងការបញ្ចេញមតិ និងករណីសិក្សាថ្មីៗ ដើម្បីបង្ហាញពីរបៀបអនុវត្តច្បាប់ និងការអនុវត្តទាំងបំពានក្នុងការបង្ក្រាបសំឡេងជំទាស់។ |
|
|
|
 |
|
| តុលាការខេត្តរតនគិរីកោះហៅសកម្មជនការពារសិទ្ធិមនុស្សឲ្យចូលបំភ្លឺ |
| VOA, 2012-10-23 |
| លោក ឈឹម សាវុធ មានប្រសាសន៍បញ្ជាក់ថា លោកបានប្ដឹងមេឃុំប៉ាតាង គឺលោក គិ ចេន និងនាយនគរបាលប៉ុស្តិ៍ឃុំ លោក ប្លាង នា ពីបទបានប្រើប្រាស់កងនគរបាលប្រដាប់អាវុធ គំរាមកំហែង ពោលពាក្យអសុរោះ ប្រមាថ រារាំងសកម្មភាពលោកក្នុងភារកិច្ចអប់រំផ្សព្វផ្សាយច្បាប់ និងសិទ្ធិមនុស្សជូនប្រជាពលរដ្ឋ និងរំលោភលើសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីគោលការណ៍អនុញ្ញាតជួបប្រជុំ រៀបចំសិក្ខាសាលា និងប្រារព្ធវេទិការបស់អង្គការសង្គមស៊ីវិល។ |
|
|
|
|
|
|
|
|
|
|