រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
គេ​ហទំព័រ​ អំពី​សិទ្ធិ​មនុស្ស​ កម្ពុជា​របស់ ​CCHR​ទទួល​ បាន​ពាន​រង្វាន់​ ពី​ប្រទេស​ អូស្រ្តាលី
DAP, 2013-04-09
គេហ​ទំព័រ​អំពី​ សិទ្ធិ​មនុស្ស​កម្ពុជា​ របស់​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ទទួល​បាន​ពាន​រង្វាន់​ បណ្តាញ​ទំនាក់​ទំនង​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ សង្គម​ប្រចាំ​ឆ្នាំ​២០១៣​ របស់​មជ្ឈមណ្ឌល​និង​ ការ​ផ្លាស់​ប្តូរ​សង្គម​ ក្នុង​សាលា​វិជ្ជា​ជីវៈ​ សារ​ព័ត៌មាន​ ព្រម​ទាំង​ទំនាក់​ទំនង​នៃ ​សាកល​វិទ្យាល័យ​ឃ្វីនលែន​ នៅ​ទី​ក្រុង​ប្រ៊ីសបេន​ ប្រទេស​អូស្រ្តាលី។
មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​ឈ្នះ​​ពាន​​រង្វាន់​​ការ​​ផ្លាស់​ប្ដូរ​​សង្គម​​ពី​​អូស្ត្រាលី
RFA, 2013-04-09
លោក​ អ៊ូ វីរៈ​ ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ និយាយ​​ថា​ ពាន​​រង្វាន់​​ផ្នែក​​គេហ​ទំព័រ​ ឬ​​វែបសាយ​ មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​ នឹង​​ត្រូវ​​ទទួល​​បាន​​នៅ​​ខែ​​ឧសភា​ ខាង​​មុខ​​នេះ។ លោក​​បន្ត​​ថា​ អ្វី​​ដែល​​នឹង​​ត្រូវ​​កើត​​ឡើង​​នេះ​ គឺ​​ជា​​កិច្ច​​ផ្ដួច​ផ្ដើម​​ដោយ​​ការ​​ច្នៃ​ប្រឌិត​​សម្រាប់​​ឲ្យ​​មនុស្ស​​ក្នុង​​សម័យ​​ថ្មី​ អាច​​ទទួល​​បាន​​ព័ត៌​មាន​​កាន់​​តែ​​ទូលំ​ទូលាយ​ តាម​​រយៈ​​គេហ​ទំព័រ​ ឬ​​វែបសាយ៖​
ប្រជា​​សហគមន៍​​ភូមិ​​អណ្តូង​​រង​​ការ​បង្ខំ​​ឲ្យ​​រុះ​​រើ​​​ផ្ទះ​
VOD, 2013-04-09
អ្នក​សម្រ​ប​​ស​ម្រួ​ល​​គ​ម្រោ​ង​​កំ​ណែ​រ​​​​ទ​​ម្រង់​​​​ដី​​​ធ្លី​​​ ​លោ​ក​​ វ​ណ្ណ សុផាត​ បាន​ឲ្យ​ដឹង​ថា ​នៅ​​ថ្ងៃ​​ទី​​០៨​ និង​​ទី​​​០៩​ ​ខែ​​មេសា​​នេះ​ អង្គការ​ ​People​ for​ Care​ and Learning​ កំពុង​​បាន​​​បង្ខំ​​ឲ្យ​​​ប្រជា​ពលរដ្ឋ​​ផ្តិត​​ឬ​ ចុះ​ហត្ថលេខា​​រុះ​រើ​​ផ្ទះ​។​
មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​អះ​អាង​​ថា​​សកម្ម​ជន​​ការ​​ពារ​​ព្រៃ​​ឈើ​២​​នាក់​​រង​​ការ​​គំរាម​​សម្លាប់
Radio Australia, 2013-04-08
សកម្មជន​​ការ​ពា​​ព្រៃ​​ឈើ​​ពីរ​​នាក់​​នៅ​​ខេត្ត​​ក្រចេះ ​រង​​ការ​​គំរាម​​សម្លាប់​​ហើយ​​កំពុង​​លាក់​​ខ្លួន​​នៅ​​ក្រុង​​ភ្នំពេញ។ បើ​​តាម​​មន្ត្រី​​ស៊ើប​​អង្កេត​​មួយ​​រូប​​​នៃ​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ លោក​​ ឈឹម សាវុធ​ នៅ​​​ព្រឹក​​ថ្ងៃ​​ចន្ទ​ ទី៨​ ខែ​​មេសានេះ​ ​អ្នក​​ស្រី ​មុំ​ សុគីម​ និង​លោក​ សន ស៊ីយាន​ ត្រូវ​​ឈ្មួញ​​​បទ​​ល្មើស​​ព្រៃ​​ឈើ​​គំរាម​​ផ្តាច់​​​ជីវិត។
សកម្មជន​​ការពារ​​ព្រៃ​​ឈើ​​ខេត្ត​​ក្រចេះ​​២​នាក់​​រង​​ការ​​គំរាម​​សម្លាប់
RFA, 2013-04-08
ទាក់​ទិន​​បញ្ហា​​នេះ ​លោក​ ឈឹម សាវុធ​ មន្ត្រី​​ស៊ើប​​អង្កេត​​ជាន់​​ខ្ពស់​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ ដែល​​បាន​​​ចូល​​​​​ព្រៃ​​ពិនិត្យ​​បទ​ល្មើស​​ព្រៃ​​ឈើ​​ជា​មួយ​​សហគមន៍​​ការ​ពារ​​ព្រៃ​​ឈើ ​នៅ​​ស្រុក​​ស្នួល​ ខេត្ត​​ក្រចេះ ​មាន​​ប្រសាសន៍​​​ថា​ ព្រៃ​ឈើ​​មាន​​សេស​សល់​​តិច​តួច​​នា​​ខេត្ត​​ក្រចេះ ​ជិត​​វិនាស​​អស់​​ហើយ​ ព្រោះ​​អាជ្ញាធរ​​មិន​​បាន​​ទប់​ស្កាត់​​ទេ៖
អ្នក​​វិភាគ​៖​ យុវជន​​ខ្មែរ​​នឹង​​មាន​​ឱកាស​​តិច​តួច​​ក្នុង​​ការ​​ឈរ​​ឈ្មោះ​​ក្នុង​​ការ​​បោះ​ឆ្នោត​​ជាតិ​​ខាង​​មុខ​
VOA, 2013-04-03
នៅ​​ក្នុង​«កម្ម​វិធី​​សិទ្ធិ​​ពលរដ្ឋ​​និង​​ការ​​បោះ​ឆ្នោត​»​ ប្រចាំ​​ខែ​​របស់​​ហេឡូ​វីអូអេ ​កាល​​ពី​​ថ្ងៃ​​ទី​​០១​ ខែ​​មេសា ​នេះ ​​លោក​​អ៊ូ វីរៈ​​ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​នឹង​​ពិភាក្សា​​​លើ​​​«ឱកាស​​សម្រាប់​​យុវជន​​ក្នុង​​ការ​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត​​នៅ​​កម្ពុជា»។ ​លោក​​និយាយ​​ថា​​ ទោះ​​បី​​យុវជន​​ខ្មែរ​​ដែល​​អាច​​ចូល​​រួម​​ការ​​បោះ​ឆ្នោត​​មាន​​ចំនួន​​កាន់តែ​​ច្រើន​​ក្តី​ ក៏​​ឱកាស​​នៃ​​ការ​​ចូល​រួម​ឈរ​​ឈ្មោះ​​នៅ​​មាន​​កម្រិត។
អាជ្ញាធរ​​គំរាម​​ប្រជា​​ពលរដ្ឋ​​នៅ​​ភូមិ​​អណ្តូង
ភ្នំពេញប៉ុស្តិ៏, 2013-04-01
ករណី​​គំរាម​​ប្រជា​​សហគមន៍​​ពីរ​​រូប​​ នៅ​​ភូមិ​​អណ្តូង​​ត្រូវ​​បាន​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​​មួយ​​កាល​​ពី​​ថ្ងៃ​​​សុក្រ​​ហៅ​​​ថា​ជា​​«ការ​​យាយី​​ ពី​​អាជ្ញាធរ​​មូលដ្ឋាន​»​ ដោយ​​សារ​​តែ​​មជ្ឈ​មណ្ឌល​​នេះ ​ចុះ​​ស្រាវ​​ជ្រាវ​​ពី​​បញ្ហា​​ដី​ធ្លី​។
Creative Commons License