|
|
|
|
ព្រឹត្តិបត្រព័ត៌មាន និងស៊េរី |
|
|
|
|
|
|
 |
|
| របាយការណ៍អំពីទូរសព្ទទំនាក់ទំនងពីសិទ្ធិមនុស្សរបស់ ម.ស.ម.ក ក្នុងឆ្នាំ២០១២ និងកាលប្បវត្តិករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា |
| ចេញផ្សាយនៅថ្ងែទី 2013-01-31 |
| ព្រឹត្តិបត្រព័ត៌មានប្រចាំឆមាសនៃគម្រោងសិទ្ធិបង្ហាញអំពីស្ថិតិដែលទទួលបានពីទូរសព្ទទំនាក់ទំនងពីសិទ្ធិមនុស្សរបស់ម.ស.ម.ក សម្រាប់ឆ្នាំ២០១២ និងករណីមួយចំនួនដែលពាក់ព័ន្ធនិងបញ្ហាសិទ្ធិមនុស្សសំខាន់ៗ ដែលត្រូវបានរាយការណ៍តាមរយៈទូរសព្ទនេះ។ ការចេញផ្សាយនេះក៏ផ្តល់ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងគ្រានៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ (“ទ.ស.ម.អ”) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចខិតខំថ្មីបំផុតមួយរបស់គម្រោងសិទ្ធិ ក្នុងការចងក្រងកាលប្បវត្តិនៃបញ្ហាសិទ្ធិមនុស្សផងដែរ។ |
 |
គេហទំព័រអំពីសិទ្ធិមនុស្ស - គម្រោងសិទ្ធិ |
|
|
|
|
 |
|
| រឿងរ៉ាវប្រវត្តិរបស់ស្រ្តីជោគជ័យក្នុងវិស័យនយោបាយនៅថ្នាក់ឃុំ សង្កាត់នៅកម្ពុជា |
| ចេញផ្សាយនៅថ្ងែទី 2013-01-09 |
| ខិតប័ណ្ណនេះបង្ហាញពីរឿងរ៉ាវប្រវត្តិរបស់ស្រ្តីជោគជ័យ៤នាក់ក្នុងវិស័យនយោបាយថ្នាក់ឃុំ សង្កាត់នៅកម្ពុជា ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ។ ស្រ្តីទាំង៤នាក់នេះមកពីខេត្ត៤ផ្សេងគ្នា រួមមាន អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អ្នកស្រី ពេជ ស្រីផល ជំទប់ទី១ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ អ្នកស្រី ជា ស៊ីផេងជំទប់ទី២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង កញ្ញា នី រំដួល ជំទប់ទី២ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក)ផលិតប្រវត្តិរឿងរ៉ាវទាំងនេះដើម្បីលើកស្ទួយសមាសភាពស្រ្តី ក្នុង វិស័យនយោបាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅកម្ពុជា ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ពីសារធារណៈជន លើអ្នកតំណាងជាស្រ្តីក្នុងវិស័យនយោបាយ។ |
 |
គម្រោងលើកស្ទួយសមាសភាពស្រ្តីនៅក្នុងវិស័យនយោបាយនៅកម្ពុជា |
|
|
|
|
 |
|
| ការលើកឡើងអំពីគម្លាតរវាងការប្តេជ្ញាចិត្ត និងភាពជាក់ស្តែង |
| ចេញផ្សាយនៅថ្ងែទី 2012-08-03 |
| នៅថ្ងៃនេះ គម្រោងសិទ្ធិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានរៀងរាល់ពីរខែម្តងនៃគម្រោងសិទ្ធិលើកទី៥ ដោយមានចំណងជើងថា “ការលើកឡើងអំពីគម្លាតរវាងការប្តេជ្ញាចិត្ត និងភាពជាក់ស្តែង”។ ចំណុចស្នូលនៃព្រឹត្តិបត្រព័ត៌មានផ្តោតលើទ្រង់ទ្រាយពិសេសថ្មីបំផុតពីររួមមាន៖ ផែនទីនៃការវាយប្រហារដោយទឹកអាស៊ីត ក្នុងចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ និងការវិភាគទិន្នន័យនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ⁄សង្កាត់កាលពីខែមិថុនា ឆ្នាំ២០១២ ដែលគូសបញ្ជាក់អំពីតម្រូវការចាំបាច់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអនុវត្តការប្តេជ្ញាចិត្ត ដោយមានគំនិតផ្តួចផ្តើមជាក់លាក់នៅក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស។
|
 |
គេហទំព័រអំពីសិទ្ធិមនុស្ស - គម្រោងសិទ្ធិ |
|
|
|
|
 |
|
|
|
|
 |
|
| គម្រោងសិទ្ធិឃ្លាំមើលសេរីភាពខាងការបញ្ចេញមតិនៅប្រទេសកម្ពុជា |
| ចេញផ្សាយនៅថ្ងែទី 2012-07-13 |
| កាលពីថ្ងៃទី០៣ ខែឧសភា ពិភពលោកទាំងមូលបានប្រារព្ធទិវាសេរីភាពខាងព័ត៌មានពិភពលោក។ នេះជាការចេញផ្សាយព្រឹត្តិប័ត្រព័ត៌មាន រៀងរាល់ពីរខែម្តងនៃគម្រោងសិទិ្ធលើកទីបួនមកទល់ពេលបច្ចុប្បន្ននេះ ផ្តោតលើសេរីភាពខាងការបញ្ចេញមតិ ដែលគូសបញ្ជាក់ចំណុចពីរសំខាន់គឺការផ្សព្វផ្សាយថ្មីៗនូវផែនទីនៃករណីរំលោភបំពានមកលើអ្នកសារព័ត៌-មាន និងមរណៈភាពរបស់សកម្មជនបរិស្ថានលោក ឈុត វុទ្ធី ហើយដែលប្រធានបទទាំងពីរនេះ បង្ហាញពីភាពគ្រោះថ្នាក់បំផុតនៃសេរីភាពខាងការបញ្ចេញមតិនៅប្រទេសកម្ពុជា។ |
 |
គេហទំព័រអំពីសិទ្ធិមនុស្ស - គម្រោងសិទ្ធិ |
|
|
|
|
 |
|
| ព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសស្តីពីសកម្មជនសិទ្ធិមនុស្ស |
| ចេញផ្សាយនៅថ្ងែទី 2012-03-30 |
| គម្រោងបណ្តាញសិទ្ធិមនុស្សកម្ពុជា គឺជាគម្រោងមួយរបស់មជ្ឈមណ្ឌលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលឧបត្ថមដោយមា្ចស់មូលនិធិ ដាយកូនៀ ដែលបង្កើតឡើងដើម្បី គាំទ្រដល់សកម្មជនសិទ្ធិមនុស្សនៅថ្នាក់សហគមន៍ ។ គម្រោងនេះបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១០ ដោយសម្របសម្រួលឲ្យមានវគ្គបណ្តុះបណ្តាលស្តីពី សិទ្ធិមនុស្សទៅដល់សកម្មជន ដែលធ្វើការជាមួយសហគមន៍មូលដ្ឋាន។
|
 |
គម្រោងបណ្តាញសិទិ្ធមនុស្ស |
|
|
|
|
|
|
|
|
|
|
|