រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១២ ​លោក អ៊ូ វិរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​និង ​លោក ​ប៉ា ​ងួនទៀង ​នាយក​មជ្ឈមណ្ឌល​​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM) ​ធ្វើការ​វិភាគ​ប្រចាំ ​សប្តាហ៍​អំពី​កម្ពុជា​ប្រាថ្នា​ចង់​បាន​អាសនៈ​ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ។​
ម.ស.ម.ក ​ប្រកាស​ពីការ​ចែក​ចាយ​ កាត​ប៉ុស្តាល់​ លោកម៉ម ​សូណង់ដូ​ ​ដែល​​ជា​​ផ្នែក​​មួយ​​នៃ​​យុទ្ធនា​ការ​​ដើម្បី​​ឲ្យ​​មាន​​កា​រដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-02-22
ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​ជា​បន្តបន្តាប់ ​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង ​លោក ​ម៉ម ​សូណង់ដូ ​និង​ដើម្បី​លាង​សម្អាត​កេរ៌ិ្ត​ឈ្មោះ​របស់​លោក ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ​(ម.ស.ម.ក)​ នា​ថ្ងៃនេះ​នឹង​ចែកចាយ​នូវកាត​ប៉ុស្តាល់​ ចំនួន ​១០.០០០​ សន្លឹក ​ពណ៌នា​អំពី​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​ឃុំខ្លួន​។ ​
គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៅ​​កម្ពុជា​
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល​ស្តី​ពី ការ​ចូលរួម​របស់​ស្ត្រី​ និង​សិទ្ធិ​មាន​ដី​ធ្លី
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-02-20
នៅថ្ងៃ​ទី ២១ កុម្ភៈ ឆ្នាំ២០១៣ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) និង​រៀប​ចំ​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ \"ការ​ចូល​រួម​របស់​ស្តី​ និង​សិទ្ធិ​មាន​ដីធ្លី\" ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​តំណាង​មក​ពី​សង្គម​ស៊ីវិល​ គណបក្ស​នយោបាយ​ អ្នក​នយោបាយ​ស្រ្តី និង​តំណាងមក​ពី​ស្ថានប័ន​ពាក់​ព័ន្ធ​ពិភាក្សា​គ្នា​លើ​ទំនាក់​ទំនង​រវាង​អ្នក​នយោបាយស្រ្តី ការ​ចូល​រួម​របស់​ស្ត្រីនិង​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី។
គម្រោង​លើកស្ទួយ​សមាសភាពស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅកម្ពុជា
ម.ស.ម.ក​ ចេញ​ផ្សាយ​លទ្ធផល​នៃការ​ស្រាវជ្រាវ​សម្បទាន​ដី​ដែល​បាន​ផ្តល់​ដោយ​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-02-14
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​("ម.ស.ម.ក") ​ធ្វើ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ សម្បទាន​ដី​សង្គម​កិច្ច ​និង​អនុប្បយោគ​ដី ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បានផ្តល់ ​និង​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១២​។​ ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​នៅ​ក្នុងវេប​សាយ​ www.sithi.org​ ​រួច​ចុច​ពាក្យ​ថា ​ឯកសារច្បាប់​ រួចចុចពាក្យថា​ អនុក្រឹត្យ​សម្បទាន​ដី​ ឬចូល​តាមគេហទំព័​រ៖ ​http://www.sithi.org/temp.php?url=law_infrastructur.php&page_id=5& ។
គម្រោ​ងកម្មវិធី​កំណែ​ទម្រង់​ដីធ្លី​
មជ្ឈមណ្ឌល​សិទ្ធិម​នុស្ស​កម្ពុជា​ រៀប​ចំ​កិច្ច​ពិភាក្សា​តុមូល ស្តី​ពី​តួនាទី​ស្រ្តី​ក្នុង​ការ​ចូល​រួម​វិស័យ​នយោបាយ​នៅ​ថ្នាក់​ជាតិ
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-02-06
នៅ​ថ្ងៃ​ទី​៧ កុម្ភៈ​ ឆ្នាំ ២០១៣ មជ្ឈមណ្ឌល​សិទ្ធិម​នុស្ស​កម្ពុជា (ម.ស.ម.ក) នឹង​រៀប​ចំ​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ "តួ​នាទីក្នុង​វិស័យ​នយោបាយ​នៅ​ថ្នាក់ជាតិ" ក្នុង​គោល​បំណង​ដើម្បីឲ្យ​អ្នក​ធ្វើ​ការ​ខាង​អ្នក​តំណាង​ស្រ្តី និង​ការ​ចូល​រួម​របស់​ស្រ្តី​ និង​គណបក្សនយោបាយ​រួមគ្នា​ពិភាក្សា​លើ​សារៈ​សំខាន់​នៃ​ការ​ចូល​រួមរបស់​ស្រ្តី​និង​អ្នកតំណាង​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​នៅថ្នាក់ជាតិ។ កិច្ច​ពិភាក្សា​នេះក៏​​នឹងផ្តល់​វេទិកា​ ឱកាសដល​គណៈបក្ស​នយោបាយ​ពិភាក្សា​លើ​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ការ​លើក​ស្ទួយ​អ្នក​តំណាង​ជាស្រ្តី និង​ការ​ចូលរួម​របស់​ស្រ្តី​ មុនការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ​២០១៣​ ខាង​មុខនេះ។ កិច្ច​ពិភាក្សា​នេះ​នឹង​មាន​អ្នកចូល​រួម​ប្រមាណ​ជា​ ៤០នាក់។
គម្រោង​លើកស្ទួយ​សមាសភាពស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅកម្ពុជា
ម​.​ស​.​ម​.​ក និង អង្គការ​ជួយ​ជនរងគ្រោះ​កម្ពុជា​ដោយសារ​អាស៊ីដ​ស្វាគមន៍​ចំពោះ​សាលក្រម​ដំបូង​នៃ​ច្បាប់​អាស៊ី​ដ​
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-29
មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា ​(ម.ស.ម.ក)​ ​និង ​​អង្គការ​​ជួយ​​ជនរង​​គ្រោះ​​កម្ពុជា​​​ដោយ​​​សារ​​អាស៊ីដ​​​ស្វាគមន៍​​​ចំពោះ​​​លទ្ធផល​​​នៃសវនាការក្នុង​​ករណី​អំពើ​​ហិង្សា​​ដោយ​អាស៊ីដ​លើក​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​ដែល​ច្បាប់​ស្តីពីការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ (ច្បាប់អាស៊ីដ)​ ត្រូវបាន​យក​មក​អនុវត្ត​ក្នុងការ​សម្រេចក្តី។ ប៊ី សឿន​ដែល​ត្រូវបាន​ចោទ​ប្រកាន់​អំពើ​ហិង្សា​ដោយ​ចេតនា តាមមាត្រា២០ នៃច្បាប់អាស៊ីដ ត្រូវបានផ្តន្ទាទោសនៅថៃ្ងទី ២៨ ខែមករា ឆ្នាំ២០១៣ ដោយ​សាលា​ដំ​បូង​រាជ​ធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារចំនួន ៥ ឆ្នាំ ជាទោសអតិបរមានៅក្នុងមាត្រា២០ និងត្រូវ​បានពិន័យជាប្រាក់ចំនួន ២.៥០០ ដុល្លារ​សហរដ្ឋអាមេរិក (១០.០០០.០០០ រៀល) ដោយ​សារតែ​បាន​វាយ​ប្រហារ​មក​លើ​អតីត​ភរិយា​របស់​លោក​ដោយ​ប្រើ​អាស៊ីដ។
គម្រោង​ស្រាវ​ជ្រាវ​ដើម្បី​បញ្ចប់​អំពើ​​ហិង្សា​ទឹក​អាស៊ីត
ម.ស.ម.ក លើក​ឡើង​នូវ​ក្តីព្រួយ​បារម្ភអំពី​កូដកម្មដែល​មាន​ការ​កើន​ឡើង​នៅតាម បណ្តាល​រោងចក្រ​កាត់ដេរ​ នៅក្នុងឆ្នាំ២០១៣នេះ
វិចារណកថា
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-27
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ("ម.ស.ម.ក")​ មាន​ការ​ព្រួយ​បារម្ភ​ដោយ​មាន​ការ​ចេញ​ផ្សាយ​ព័ត៌មាន​​​នា​ពេល​​ថ្មីៗ​​នេះ ​ក្នុងទំ​ព័រ​​សារព័ត៌មាន​​ ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ("កូដកម្ម​ក្នុង​រោងចក្រ​នៅ​កម្ពុជា​​អាចប៉ះ​ពាល់​​ដល់​ការ​បញ្ជា​ទិញ"​) ដោយមា​ន​ការ​បង្ហាញ​ថា ​មាន​កម្មករប្រហែលជា ១០.០០០ (មួយម៉ឺន) នាក់ បានធ្វើកូដកម្មនៅរោងចក្រចំនួន​ប្រាំ​ពីរ​ ឬប្រាំ​បី ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក ​ក្នុង​គោល​បំ​ណង​ទាម​ទារ​ឲ្យ​មាន​ការ តម្លើងប្រាក់ឈ្នួលអប្បបរមា និងទាមទារឲ្យមានការកែលម្អលក្ខខណ្ឌការងារ។
គម្រោង​អាជីវកម្ម និង​សិទិ្ធ​មនុស្ស
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​រៀប​ចំ​កិច្ច​ពិភាក្សា​តុមូល​ស្តីពី​ដីធ្លី​និង​សិទ្ធិរបស់​ជនជាតិ​ដើម​ភាគតិច នៅសណ្ឋាគារ ហ៊រ ប៊ុន្នី ទី​រួម​ខេត្ត​ក្រចេះ​
វិចារណកថា
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-25
នៅថ្ងៃទី​២៩ ខែមករា ឆ្នំា២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ (ម.ស.ម.ក) នឹងរៀបចំកិច្ចពិភាក្សា តុមូល​ស្តី​អំពី​ "ដីធ្លី និងសិទ្ធិ​របស់​ជនជាតិដើម​ភាគតិច" ដែលចូលរួមដោយតំណាងក្រុមជនជាតិដើម​ភាគតិច ដែល​រង​ផល​​​ប៉ះពាល់​ក្នុងជម្លោះ​ដីធ្លី តំណាង​មកពី​ស្ថាប័នពាក់ព័ន្ធតំណាង​អង្គការ មិនមែន​រដ្ឋាភិបាល​នានា និង​តំណាង​រាស្រ្ត​មក​ពីគណបក្សនានា ដែល​មានចំនួន​សរុបប្រមាណ​ ៣០ នាក់។
គម្រោ​ងកម្មវិធី​កំណែ​ទម្រង់​ដីធ្លី​
Creative Commons License