រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១២ ​លោក អ៊ូ វិរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ​និង ​លោក ​ប៉ា ​ងួនទៀង ​នាយក​មជ្ឈមណ្ឌល​​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​(CCIM) ​ធ្វើការ​វិភាគ​ប្រចាំ ​សប្តាហ៍​អំពី​កម្ពុជា​ប្រាថ្នា​ចង់​បាន​អាសនៈ​ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ។​
វេទិកា​​ពិភាក្សា​​គោល​​​នយោបាយ​​ "ទស្សនៈ​​របស់​​គណបក្ស​​នយោបាយ​​ស្តី​​ពី ​​បរិស្ថាន​ និងដីធ្លី​ ក្នុង​ប្រទេស​កម្ពុជា"​
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-06-17
គោល​បំណង​នៃ​វេទិកា​នេះ ​គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​គណបក្ស​នយោបាយ​សំខាន់ៗ ​បង្ហាញ​ពី​គោល​នយោបាយ​នានា​របស់​ខ្លួន​ ស្តីពី​បរិស្ថាន ​និង​ដីធ្លី​ មុនការ​មកដល់​នៃ​ការ​បោះឆ្នោត​ជា​សកល​នៅថ្ងៃ​ទី២៨ ​ខែកក្កដា​ ឆ្នាំ​២០១៣​ ខាងមុខ​នេះ ​ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​អង្គការ​សង្គម​ស៊ីវិល​ និង ​អាជ្ញាធរ​មូលដ្ឋាន ​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពីជំហរ​របស់​គ​ណបក្ស​ទាំងនេះ​ពាក់ព័ន្ធ​បញ្ហា​សំខាន់​ទាំងនោះ ​សម្រាប់​លើក​ទឹកចិត្ត​ឲ្យមាន​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​កាន់តែ​ច្រើន​។​
គម្រោ​ងកម្មវិធី​កំណែ​ទម្រង់​ដីធ្លី​
ការតម្កល់​សាល​ក្រម​ផ្តន្ទា​ទោស​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​វាយ​ប្រហារ​មួយ​ទៀត​មក​លើ​សិទ្ធិ​មនុស្ស​ និង​យុត្តិ​ធម៌​ក្នុង​ព្រះរាជា​ណាចក្រ
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-06-15
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ជា​ដោយ​សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិល​មិញ ក្នុង​ការ​តម្កល់​សាល​ក្រម​ផ្តន្ទា​ទោស​របស់​សកម្ម​ជន​អ្នក​ការពារ​សិទ្ធិ​ដី​ធ្លី​ អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទ "អំពើ​ហឹង្សា​ដោយ​ចេតនា​ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​" កាល​ពី​ថ្ងែ ទិ​២៧ ខែ​ធ្នូ ឆ្នាំ​២០១២។ ទោះ​បី​ជា​កាល​ពី​ម្សិល​មិញ​ សាលាឧទ្ធណ៍​ បាន​បន្ថយ​ទោស​របស់​អ្នក​ស្រី យ៉ោម បុប្ផា នៅ​ត្រឹម​តែ​ ២ឆ្នាំ ដោយ​សារ​ការ​ពិត​ដែល​ថា​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ដោយ​ផ្ទាល់​ ប៉ុន្តែ​អ្នក​ស្រី​ត្រូវ​បាន​នាំ​ត្រលប់​ទៅ​កាន់​ពន្ធ​នាគារ​កាល​ពី​ល្ងាច​ម្សិល​មិញ​បន្ទាប់​ពី​សេចក្តី​សម្រេច​នៅ​ទី​នោះអ្នក​ស្រី​នឹង​ត្រូវ​ទទូល​ទោស​ដែល​នៅ​សល់​ទាំង​អស់​គឺ ១៥ខែ​ទៀត។​
ម.ស.ម.ក បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ផល​ប៉ះ​ពាល់​មក​លើ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ដែល​អាច​នឹង​កើត​មាន​ដោយ​សារ​តែ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទូល​ស្គាល់​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រហម
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-06-06
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ("ម.ស.ម.ក") មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់ថ្មី ស្តី​ពីការ​ប្រឆាំង​ការ​មិន​ទទូល​ស្គាល់​ឧ​ក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ("ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​") ដែល​មាន​ការ​អំពាវ​នាវ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ប្រ​សិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មែន​ ច្បាប់​នេះ​នឹង​រឹត​បន្តឹង​មក​លើ​សេរី​ភាព​បញ្ចេញ​មតិ​តាម​រយៈ​ការ​ដាក់​កំហិត​មិន​ត្រឹម​ត្រូវ​មក​លើ​ការ​ពិភាក្សា​ជា​សាធារណៈ​ ការ​ស្រាវ​ជ្រាវ និង​ការ​អប់​រំ​អំពី​សម័យ​ខ្មែរ​ក្រហម ក៏​ដូច​ជា​ការ​ប៉ុន​ប៉ង​ធ្វើឲ្យ​ការ​បង្រ្កាប​មតិត​របស់​អ្នក​ប្រឆាំង​ក្លាយ​ទៅ​ជា​ស្របច្បាប់។
មុន​ពេល​ស​វនា​ការ​សាលាឧទ្ធរណ៍​លើ​ករណី​របស់​អ្នកស្រី​ យ៉ោម​ បុប្ផា​ ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ២០១៣ ឈានចូលមកដល់ ម.ស.ម.ក ចេញផ្សាយនូវការវិភាគផ្នែកច្បាប់មួយ​ស្តីពីការ​ចោទ​ប្រកាន់ ​និង​ការ​កាត់ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-06-02
កាល​ពីថ្ងៃ​ទី០៤ ​ខែកញ្ញា ​ឆ្នាំ២០១២ ​សកម្មជន​សិទ្ធិ​លំនៅ​ដ្ឋាន​មួយ​រូប​មកពី​សហគមន៍​បឹងកក់​នៅ​រាជធានីភ្នំពេញ ​គឺ​អ្នកស្រី​ យ៉ោម បុប្ផា ​ត្រូវ​បានគេចោទ​ប្រកាន់​ពីបទហឹង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស​ តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ពាក់ព័ន្ធ​នឹងការវាយ​ប្រតប់មួយ​ដែលបាន​កើតឡើង​នៅជិតផ្ចះ​របស់​អ្នកស្រី​ កាលពី​ថ្ងៃទី​០៧​ ខែ​សីហា​ ឆ្នាំ២០១២។
បន្ទាប់ពីមានការ​ប្រឆាំង​តវ៉ា​កើត​មានឡើង​ជា​បន្តបន្តាប់ ​ម.ស.ម.ក ​អំពាវ​នាវ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅភ្នំពេញ
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-05-31
បន្ទាប់​ពីមាន​ការ​ប្រើប្រាស់​កម្លាំង​មិន​សមាមាត្រ​ពី​សំណាក់​មន្រ្តី​អនុវត្តច្បាប់​ ប្រឆាំង​នឹង​សកម្មជន​ការពារ​លំនៅ​ដ្ឋាន ​កាល​ពីថ្ងៃ​ទី២៩ ​ខែឧសភា ​ឆ្នាំ២០១៣ នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ​ បាតុកម្ម​ក្នុង​ចំណោម​បាតុកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ជា​ច្រើន​ ដែល​នា​ពេលថ្មីៗ​នេះ​បាន​បង្កជា​អំពើ​ហិង្សា ​អាស្រ័យ​ហេតុនេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ​("ម.ស.ម.ក") ​អំពាវ​នាវ​សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​សាលាក្រុង​ភ្នំពេញ​ដោះស្រាយ​ជម្លោះ​ដីធ្លីនានា ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើនឆ្នាំ។​
វេទិកា​​ពិភាក្សា​​គោល​​នយោបាយ ​​"ទស្សនៈ​​របស់​​គណបក្ស​​នយោបាយ​​ស្តីពី ​​បរិស្ថាន​ ​និង​ដីធ្លី ​​ក្នុង​​ប្រទេស​​កម្ពុជា​"
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-05-29
វេទិកា​ពិភាក្សា​គោល​នយោបាយ​លើ​ប្រធានបទ ​"ទស្សនៈ​របស់​គណបក្ស​នយោបាយ​ស្តីពី ​បរិស្ថាន ​និង​ដីធ្លី ​ក្នុង​ប្រទេស​កម្ពុជា​" ​នឹង​រៀបចំ​ឡើង​នាថ្ងៃ​ទី៣១ ​ខែឧសភា​ ឆ្នាំ២០១៣ ​នៅសណ្ឋាគារ​ ខ្សាច់មាស​ ផ្លូវ ​២៣តុលា​ សង្កាត់​០៤ ​ខេត្ត​ព្រះសីហនុ​។
គម្រោ​ងកម្មវិធី​កំណែ​ទម្រង់​ដីធ្លី​
​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​​ស្វាគមន៍​​ចំពោះ​​ឆន្ចៈ​​បើក​​ចំហ​​រ​បស់​​អភិបាល​​​រាជធានី​​​ភ្នំ​ពេញ​​​ថ្មី​​ក្នុង​​ការ​​ដោះ​​ស្រាយ​​​វិវាទ​​ដីធ្លី​នៅ​​បឹង​កក់​
សេចក្តី​ថ្លែងការណ៍
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-05-13
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុ​ជា​​ (ម.ស.ម.ក) ​សូមស្វាគមន៍​ចំពោះ​ឆន្ចៈ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​កាន់​តំណែងថ្មី ​គឺឯកឧត្តម ​ប៉ា សុ​ជាតិវង្ស ​ក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់ ​ក៏​ដូចជា​តំបន់​មួយ​ចំនួន​ទៀត​ដែល​ប្រជាពលរដ្ឋ​កំពុង​រងផល​ប៉ះពាល់​ និង​ប្រឈម ​នឹងការ​បណ្តេញចេញ​។
គម្រោ​ងកម្មវិធី​កំណែ​ទម្រង់​ដីធ្លី​
Creative Commons License