រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Our Work
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គម្រោងបណ្តាញសិទិ្ធមនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោងវេទិកាសាធារណៈ
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
យុទ្ធសាស្រ្ត
មជ្ឈមណ្ឌល​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ពីរ​ក្នុងការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ផ្តល់​អំណាច​ និង​គោលនយោបាយ​។ យើង​ធ្វើ​ការ​ផ្តល់​អំណាច​ដល់​សង្គម​ស៊ីវិល​ដើម្បី​ទទួល​បាន​សិទ្ធិ ​និង​ដឹកនាំ​ការ​ផ្លាស់ប្តូរ​។ តាមរយៈ​ការស្រាវជ្រាវ និង​ការវិភាគ​យ៉ាង​លម្អិត​យើង​បង្កើត​នូវ​គោលនយោបាយ​ថ្មីៗ និង​ធ្វើ​ការតស៊ូ​មតិ​អោយមាន​ការអនុវត្ត​។

ផ្តល់​អំណាច

យើង​ធ្វើ​ការផ្តល់អំណាច​ដល់​សង្គម​ស៊ីវិល​ដើម្បី​ទទួលបាន​សិទ្ធិ និង​ដឹកនាំ​ការ​ផ្លាស់ប្តូរ​។ យើង​មិន​មានបំណង​ដឹកនាំ ឬ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ទេ​។​

សហគមន៍​

យើង​ផ្តល់នូវ​ការបណ្តុះបណ្តាល​នៅ​សហគមន៍​តាម​បែប​ចូលរួម​ទៅ​ដល់​សហគមន៍​ដែល​ងាយ​រង​គ្រោះថ្នាក់​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ជំនាញ​តស៊ូ​មតិ​ដើម្បី​ទទួលបាន​សិទ្ធិ​របស់​ពួកគេ​។ យើង​រៀបចំ​សវការ​តាម​សហគមន៍ ដែលជា​យន្តការ​ដោះ​ស្រាយ​ជម្លោះ​តាម​ករណី​ជាក់ស្តែង និង​នាំអោយ​អ្នក​រង​ការប៉ះពាល់​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​បាន​ជួប​ជាមួយ​អ្នកតំណាង​រដ្ឋាភិបាល​តំណាងរាស្ត្រ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​តាមមូលដ្ឋាន​។ យើង​រៀបចំ​វេទិកាសាធារណៈ​ដល់​សហគមន៍​ដើម្បី​ពិភាក្សា​ពី​បញ្ហា និង​កង្វល់​ពី​សិទ្ធិមនុស្ស​ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើន ដើម្បី​ជម្រុញ​ឱ្យ​មាន​សង្គម​កាន់​តែ​បើក​ជំហ​ថែមទៀត​ដែល​ការ​ពិភាក្សា​ដេញដោល​ត្រូវបាន​ទទួលយក និង​បានការ​លើកទឹកចិត្ត​។ យើង​ផ្សព្វផ្សាយ​កម្មវិធី​សវនាការ និង​វេទិកា​តាម​វិទ្យុ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​គំនិត​របស់​សហគមន៍​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​កាន់តែច្រើន ហើយ​យើង​ក៏បាន​ផ្សព្វផ្សាយ​វីដេអូ​ពី​ព្រឹត្តិការណ៍​នានា តាម​ប្រព័ន្ធ YouTube ផងដែរ​។​

អង្គការ​សង្គម​ស៊ីវិល​

យើង​នឹង​សម្របសម្រួល​បណ្តាញ​សិទ្ធិមនុស្ស​ដើម្បី​បង្កើតឱ្យមាន​សម្ព័​ន្ធ​ភាព​តាមបែប​ធម្មជាតិ​មួយ និង​ការផ្ទេរ​ជំនាញ ចំណេះដឹង និង​ធនធាន​ក្នុងចំណោម​អ្នក​ដែល​ធ្វើការ​ដើម្បី​លើ​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ អ្នក​ទាំងនេះ​រួ​មាន អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​តាម​វិស័យ និង​អង្គការ​តាម​សហគមន៍ ព្រមទាំង​អ្នកការពារ​សិទ្ធិមនុស្ស​។ គេហទំព័រ​សិទ្ធិមនុស្ស​កម្ពុជា sithi.org របស់​យើង​គាំទ្រ​បណ្តាញ ដោយ​ផ្សារភ្ជាប់​អ្នកចូលរួម និង​បង្ហាញ​ពី​ការងារ​របស់​ពួកគេ​។ យើង​ផ្តល់​ការបណ្តុះ បណ្តាល​ដល់​អ្នកចូលរួម​បណ្តាញ និង​ធ្វើការ​សហការ​លើ​ការ​ផ្តូ​វ​ផ្តើម​រួមគ្នា​លើ​ការតស៊ូ​មតិ និង​ផ្តល់នូវ​ជំនួយ​ខ្នាតតូច​សម្រាប់​អ្នកចូលរួម​បណ្តាញ​ក្នុងការ​អនុ​វត្ត​ការ​ផ្តូ​ច​ផ្តើម​របស់​ពួកគេ​។ អ្ន​ចូលរួម​បណ្តាញ​រួមមាន​សហជីប​ការងារ អង្គការ​យុវជន ក្រុម​ជនជាតិដើម​ភាគតិច និង​សមាគមន៍​អាជីវកម្ម​ជាដើម​។ យើង​បានធ្វើ​ការបង្កើត​បណ្ណាល័យ​សិទ្ធិមនុស្ស​ដើម្បី​ផ្តល់នូវ បរិយាកាស​​សុវត្ថិភាព និង​ធនធាន​អ្នក​រាល់គ្នា​ដើម្បី​សិក្សា​និង​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស​។

អ្នកការពារ​សិទ្ធិមនុស្ស​

តាមរយៈ​គម្រោង​អ្នកការពារ​សិទ្ធិមនុស្ស យើង​ផ្តល់​អំណាច ការពារ និង​លើ​កម្ពស់​បុគ្គល​ទាំងឡាយណា​ដែល​បាន​និយាយ​ពី​សិទ្ធិ​របស់​អ្នកដទៃ​។ យើង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ពួកគេ​លើ​សិទ្ធិមនុស្ស និង​ជំនាញ​តស៊ូ​មតិ សម្របសម្រួល​ការផ្តល់​នូវ​សេវាកម្ម​ផ្នែក​ច្បាប់ និង​មនុស្សធម៌ នៅពេលដែល​គេ​រង​ការគំរាមកំហែង និង​ធ្វើ​ការតស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ពួកគេ​។​

អាជីវកម្ម​

​តាមរយៈ​គម្រោង​អាជីវកម្ម និង​សិទ្ធិមនុស្ស យើង​ធ្វើការ​ដើម្បី​បង្កើន​ការយល់ដឹង​ពី​ឥទ្ធិពល និង​ការទទួលខុសត្រូវ​រប​ស់​អាជីវកម្ម​​លើ​បញ្ហា​សិទ្ធិមនុស្ស ។ យើង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រតិប​ត្តិ​ការ​របស់​ពួកគេ និង​ធ្វើ​ការ​តស៊ូមតិ​ឲ្យ​មាន​នីតិរដ្ឋ ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​អាជីវក​ម្ម​ដែល​កាន់តែ​ត្រឹម​ត្រូវ មាន​ស្ថេរភាព និង​មិនសូវមាន​គ្រោះថ្នាក់​។​

គោលនយោបាយ​

តាមរយៈ​កម្មវិធី​គោលនយោបាយ និង​ការតស៊ូ​មតិ យើង​រៀបចំ​ការស្រាវជ្រាវ និង​ការវិភាគ មួយផ្នែក​ដោយ​ពឹង​ផ្អែកលើ​ព័ត៌មាន​ដែល​ទទួលបាន​តាមរយៈ​ការងារ​ផ្តល់​អំណាច ដើម្បី​បង្កើត​គំនិត និង​អនុសាសន៍​ថ្មីៗ ដែល​ច្បាស់លាស់ និង​មាន​លក្ខណៈ​ស្ថាបនា​សម្រាប់​ការផ្លាស់ប្តូរ​ស្ថាប័នច្បាប់ និង​គោលនយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​កែលម្អ​ស្ថាន​ភាព​សិទ្ធិមនុស្ស​​។ យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ប្រពៃណី និង​ថ្មី​ដើម្បី​ផ្ទេរ​គំនិត​ទាំងនេះ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស ចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំ​អស់​រួមទាំង រដ្ឋាភិបាល ធ្វើការ​សាកល្បង​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អន្តរជាតិ និង​ការធ្វើការ​បញ្ចុះបញ្ចូល​នៅក្នុង​ស្រុក និង​បរទេស​។ ការងារ​គោលនយោបាយ​របស់​យើង​ត្រូវបាន​អនុវត្តតាម​វិស័យធំៗ​ចំនួន​៣ ដែល​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​ផ្តោតលើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។

សិទ្ធិ​ជា​មូលដ្ឋាន​

យើង​ផ្តល់នូវ​អនុសាសន៍​ជា​គោលនយោបាយ ដើម្បី​លើ​កម្ពស់ និង​ការពារ​សេរីភាព​នៃ​ការ​បញ្ច​ញ​មតិ ការជួបជុំ ការ​បង្កើត​​សមាគម ការធ្វើដំណើរ សាសនា ជំនឿ​។ យើង​សម្របសម្រួល​យុទ្ធនាការ​ដើម្បី សេរីភាព​នៃ​ការបញ្ចេញមតិ​។ យើង​ចូលរួម​ក្នុង​​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​គណកម្មការ​ធិ​ការ​អន្តរជាតិ​សិទ្ធិមនុស្ស​អាស៊ាន និង​វិទ្យាស្ថាន​សិទ្ធិ​មនុស្សជាតិ​។ តាម​រយៈ​គម្រោង​ប្រឆាំង​ការជួញដូរ​មនុស្ស យើង​ធ្វើការ​ជាមួយ​អ្នក​ដទៃទៀត​ដើម្បី​បង្កើត​គំនិត​ថ្មីៗ ក្នុងការ​លុបបំបាត់​ប​ញ្ហា​ដែល​​កាន់តែ​ធ្ងន់ធ្ងរ​នេះ​។​

នីតិរដ្ឋ​

មាន​តែ​ការទទួលខុសត្រូវ​ចំពោះ​ច្បាប់ ភាពត្រឹមត្រូវ និង​តម្លាភាព​នៅក្នុង​ការអនុវត្ត​ច្បាប់​ដោយ​ប្រព័ន្ធ​យុត្ត​ធម៌​ឯករាជ្យ និង​ការចែក​ដាច់​នៃ​អំណាច​ទេ​នឹង​ធានាបាន​នូវ​ការការពារ​រយៈ​យូរ​សម្រាប់​សិទ្ធិ​ប្រជាពលរដ្ឋ​កម្ពុជា​។ តាមរយៈ​គម្រោង​ឃ្លាំមើល​ដំណើរការ​ក្តី យើង​បាន​ត្រួតពិនិត្យ​ការកាត់ក្តី និង​វាយតម្លៃ​ពី​ភាពត្រឹមត្រូវ ដោយ​ផ្អែកលើ​បទដ្ឋាន​អន្តរជាតិ ហើយ​ប្រើប្រាស់​ការរកឃើញ​រប​ស់​យើង​ជា​មូលដ្ឋាន​សំរាប់​ការ​ពិភា​ក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​យុត្តិធម៌ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជម្រុញ​ឲ្យ​មានការ​កាត់ក្តី​ដោយ​ត្រឹមត្រូវ​។ តាមរយៈ​គម្រោង​មរតក​នៃ​សាលាក្តី​ខ្មែរក្រហម យើង​វាត​ម្លៃ និង​ធ្វើ​ការតស៊ូ​មតិ​ឲ្យ​មាន​យន្តការ និង​សកម្មភាព​ដើម្បី​ឲ្យ​បន្សល់​នូវ​មរតក​នៃ​កំណែទម្រង់យុត្តិធម៌​នៅក្នុង​សាលាក្តី​ខ្មែរក្រហម និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

ប្រជាធិបតេយ្យ​តាមបែប​ចូលរួម​

យើង​ធ្វើ​ការតស៊ូ​មតិ​ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ប្រកបទៅដោយ​ការទទួលខុសត្រូវ​ខ្ពស់ មាន​តម្លាភាព និង​មានការ​ដាក់​បញ្ចូល​ក្នុងសង្គម ដើម្បី​លើកទឹកចិត្ត​ឲ្យ​សម្លេង​របស់​អ្នក​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​សង្គម​ត្រូវបាន​លឺ​នៅក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​។ យើង​បានរៀបចំ​ការស្រាវជ្រាវ និង​ការតស៊ូ​មតិ​ស្ថានភាព​របស់​ខ្មែរក្រហម និង​ជនជាតិ​វៀតណាម​។​យើង​ក៏បាន​អនុវត្តន៍​គម្រោង​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដើម្បី​លើ​កម្ពស់ និង​ការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​កម្ពុជា​។

Creative Commons License