|
|
 |
គេហទំព័រអំពីសិទ្ធិមនុស្ស - គម្រោងសិទ្ធិ |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
ព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
|
|
|
 |
|
| ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រជាការព្យាយាមគាបគណបក្សប្រឆាំង |
| សម្លេងសហរដ្ឋអាមេរិក, 2011-12-20 |
| លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានបកស្រាយដែរថា ការព្យួរអភ័យឯកសិទ្ធិរបស់លោកចាន់ ចេងកើតចេញពីចេតនាបង្កគំនាបលើគណបក្សជំទាស់ដែរ។ «ការដកអភ័យឯកសិទ្ធិលោកចាន់ ចេងនេះគឺជាការបង្ហាញសាច់ដុំបន្ដទៀតថា គណបក្សកាន់អំណាចមានអំណាចគ្រប់គ្រាន់ក្នុងប្រទេសកម្ពុជា ហើយគាបសង្កត់លើសម្លេងគណបក្សប្រឆាំង»។ |
|
|
|
|
|
 |
|
| មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្កោលទោសចំពោះអំពើហិង្សាទៅលើស្រ្តីនៅខេត្តឧត្តរមានជ័យ |
| វិទ្យុអូស្រ្ថាលី, 2011-12-15 |
| នៅថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្កោលទោសចំពោះការប្រើអំពើហិង្សា ដោយមានការវាយដំពីសំណាក់មន្រ្តីបរិស្ថាន ធ្វើការនៅជម្រកសត្វព្រៃគូលេន និងទាហានមួយក្រុមទៅលើស្រ្តី៣នាក់ នៅស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យពីបទចោទថា ស្រ្តីទាំងនោះ បានសង់ផ្ទះនៅលើដីឧទ្យានជាតិ។ |
|
|
|
|
|
 |
|
| សង្គមស៊ីវិលថា ស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពដ៏អាក្រក់ |
| ទស្សនាវដ្ថីសារព័ត៌មានសេរី, 2011-12-05 |
| សេចក្ដីថ្លែងការណ៏ដែលធ្វើរួមគ្នាដោយអង្គការសិទ្ធិមនុស្សលីកាដូ មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង បណ្តាញយុវជនកម្ពុជានោះ បានលើកឡើងថា ការប្រមូលផ្តុំនៅថ្ងៃ ១០ ធ្នូ គឺជាទិវាមិនត្រឹមតែបង្ហាញនូវ សមិទ្ធិផល ដែលបានសំរេចបានក្នុងវិស័យសិទ្ធិមនុស្សនៅក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទិវានេះក៏ផ្តោតផងដែរលើបញ្ហាសំខាន់ៗ ដែលប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនៅឡើយ ដូចជាការរំលោភដីធ្លី និងធនធានធម្មជាតិ ការរំលោភបំពានលើសិទ្ធិការងារ ការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្តុំ។ |
|
|
|
|
|
 |
|
|
|
|
 |
|
| ក្រុមអ្នកឃ្លាំមើល លើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំ ២០១០ធ្លាក់ចុះ |
| សម្លេងប្រជាធិបតេយ្យ, 2011-09-13 |
| ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ លើកឡើងថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហាក់មានការធ្លាក់ចុះ ជាពិសេសលើសេរីភាពបញ្ចេញមតិ តម្លាភាពក្នុងការបោះឆ្នោត និងប្រព័ន្ធយុត្តិធម៌ ៖” ក្នុងកន្លងមកមួយឆ្នាំនេះប្រជាធិបតេយ្យធ្លាក់ខ្លាំងមែនទែន គឹមានការឃាត់ខ្លួនសកម្មជន យើងឃើញថាមានការគំរាមកំហែងជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល។ យើងឃើញថាគណបក្សប្រឆាំងនោតែប្រឈមបញ្ហាដដែលៗដូចកាលមុនដែរ”។
|
|
|
|
|
|
|
|
|
|
|
|