រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ 
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត 
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ 
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី 
សម្លេង 
វីដេអូ 
ព្រឹត្តិការណ៍
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គម្រោងបណ្តាញសិទិ្ធមនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោងវេទិកាសាធារណៈ
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
 ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗពីម.ស.ម.ក
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
របាយ​ការណ៍​​អំពី​​ទូរសព្ទ​​​ទំនាក់​ទំនង​​​ពី​សិទ្ធិ​មនុស្ស​​​​របស់​​ ម.ស.ម.ក​ ក្នុង​​ឆ្នាំ​​២០១២​ និង​កាល​ប្បវត្តិករណី​​​រំលោភ​​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា​
ចេញផ្សាយ​នៅថ្ងៃ​ទី 2013-01-31
ព្រឹត្តិបត្រ​​ព័ត៌មាន​ប្រចាំ​ឆមាស​នៃគម្រោង​សិទ្ធិ​បង្ហាញ​អំពី​ស្ថិតិ​ដែល​ទទួល​​បាន​​ពី​​​​ទូរសព្ទ​​​ទំនាក់​​ទំនង​​ពី​​សិទ្ធិ​មនុស្ស​​របស់​ម.ស.ម.ក សម្រាប់​ឆ្នាំ​២០១២ និង​ករណី​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​និង​​បញ្ហា​សិទ្ធិ​មនុស្ស​សំខាន់​ៗ​ ដែល​ត្រូវ​បាន​រាយការណ៍​​តាម​រយៈ​​ទូរសព្ទ​​​​នេះ។ ការ​ចេញ​ផ្សាយ​​នេះ​ក៏​ផ្តល់​​​​ទិដ្ឋ​ភាព​រួម​នៃ​ព្រឹត្តិការណ៍ ​ដែល​បាន​កើត​ឡើង​នៅ​​​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គ្រា​នៃការ​ប្រារព្ធ​ទិវា​​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ (“ទ.ស.ម.អ”​) នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ព្រម​​ទាំង​​កិច្ច​ខិត​ខំ​ថ្មី​បំផុត​មួយ​របស់​គម្រោង​សិទ្ធិ​ ក្នុង​ការ​ចង​ក្រង​កាល​ប្បវត្តិនៃ​បញ្ហា​​សិទ្ធិ​​មនុស្ស​ផង​ដែរ​។
ការ​លើក​​ឡើង​អំពី​គម្លាត​រវាង​​ការ​ប្តេជ្ញា​ចិត្ត និង​​​ភាព​ជាក់​ស្តែង
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-08-03
នៅ​​ថ្ងៃ​នេះ គម្រោង​សិទ្ធិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (ម.ស.ម.ក) ​ចេញ​ផ្សាយ​​ព្រឹត្តិ​បត្រ​ព័ត៌​​មាន​​​​រៀង​​រាល់​​ពីរខែម្តង​នៃ​​គម្រោង​​សិទ្ធិ​លើក​​ទី​៥ ដោយ​​មាន​ចំណង​ជើង​ថា “ការ​លើក​​ឡើង​អំពី​គម្លាត​រវាង​​ការ​ប្តេជ្ញា​ចិត្ត និង​​​ភាព​ជាក់​ស្តែង”។ ចំណុច​ស្នូល​នៃ​ព្រឹត្តិ​បត្រ​ព័ត៌​​មាន​ផ្តោត​​​លើ​ទ្រង់​ទ្រាយ​ពិសេស​ថ្មីបំផុត​ពីរ​រួម​មាន៖ ផែនទី​នៃ​ការ​វាយ​ប្រហារ​ដោយ​​ទឹក​អាស៊ីត ក្នុង​ចន្លោះ​​​ឆ្នាំ​២០០៩ ដល់​ឆ្នាំ២០១២ និង​​​ការ​វិភាគទិន្ន​ន័យនៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​​​ឃុំ⁄សង្កាត់កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ដែល​គូស​បញ្ជាក់​អំពី​តម្រូវ​ការ​ចាំបាច់​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បន្ត​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ ដោយ​មាន​គំនិតផ្តួច​ផ្តើម​ជាក់​លាក់​នៅក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​។
គម្រោង​សិទ្ធិ​ឃ្លាំ​មើល​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-07-13
កាល​ពី​ថ្ងៃ​ទី​០៣ ខែឧសភា ពិភពលោក​ទាំង​មូល​បាន​ប្រារព្ធ​ទិវា​សេរីភាព​ខាង​ព័ត៌មាន​ពិភពលោក។​ នេះ​​ជា​ការ​ចេញ​ផ្សាយ​ព្រឹត្តិប័ត្រព័ត៌​មាន រៀង​រាល់​ពីរ​ខែម្​តង​នៃ​គម្រោង​សិទិ្ធ​លើក​ទី​បួន​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ផ្តោត​លើ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ដែល​គូស​បញ្ជាក់​ចំណុច​ពីរ​សំខាន់​គឺ​ការ​ផ្សព្វផ្សាយ​ថ្មី​ៗ​នូវ​ផែនទី​នៃ​ករណី​រំលោភ​បំពាន​មក​លើ​អ្នកសារព័ត៌-មាន និង​មរណៈភាព​របស់​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី ហើយ​ដែល​ប្រធាន​បទ​ទាំង​ពីរ​នេះ បង្ហាញ​ពី​ភាព​គ្រោះថ្នាក់​បំផុត​នៃ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា។
រូប​​រាង​​ថ្មី​​នៃ​​គេ​ហ​​ទំព័រ​​អំពី​​សិទ្ធិ​​មនុស្ស​​​កំណែ​ ៤.០​
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-03-27
Sithi មាន​​ន័យ​​ថា​​ជា​​ខេមរៈ​ភាសា​​ថា​"​សិទ្ធិ"​ ។​ គម្រោង​​សិទ្ធិ​​មាន​​គោល​​បំណង​​បង្កើន​​ការ​​យល់​​ដឹង និង​​ចំណេះ​​ដឹង​​​អំពី​​សិទ្ធិ​​មនុស្ស​ (ជា​​ពិសេស​សិទ្ធិ​​ពលរដ្ឋ​ និង​​សិទ្ធិ​​នយោបាយ​)​ និង​​ស្ថាន​​ភា​ព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ ។ ការ​​បោះ​ពុម្ព​​ផ្សាយ​​លើក​​ទី​៣​ នៃ​​ព្រឹត្តិ​ប័ត្រ​​ព័ត៌​មាន​​មាន​​ចេញ​​ផ្សាយ​​រៀង​​រាល់​​ពីរ​​ខែ​ម្តង​ នៃ​​គម្រោង​​សិទ្ធិ​​លើក​​នេះ​​ផ្តោត​​លើ​​ការ​​បង្កើត​​គេ​ហ​ទំព័រ​​សិទ្ធិ​​មនុស្ស​ sithi.org សមិទ្ធិ​ផល​​របស់​គម្រោង​​សិទ្ធិ​​មក​​ដល់​បច្ចុប្បន្ន​ ព្រម​​ទាំង​​រូប​រាង​​ថ្មី​ និង​​តួ​នាទី​​ដំណើរ​​ការ​​នៃ​ sithi.org កំណែ​​៤​.០ ។​
ពហុ​យុទ្ធ​វិធី​ដើម្បី​ការ​ពារ​ ​និង លើក​​ស្ទួយ​​សិទ្ធិ​មនុស្ស​
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-01-30
ថ្ងៃ​នេះ​ទី​​៣០ ខែ​មករា ២០១២ មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា (ម.ស.ម.ក.) គម្រោង​សិទ្ធិ ចេញ​ផ្សាយ​​ព្រឹត្តិបត្រ​​ព័ត៌មាន​ចេញ​​ផ្សាយ​​រៀល​​រាល់​​ពីរ​​ខែ​ម្តង​ លេខ​​២ ដែល​មាន​ចំណង​ជើង​​ថា​ “ពហុ​យុទ្ធ​វិធី​ដើម្បី​ការពារ ​និង លើក​​ស្ទួយ​​សិទ្ធិ​មនុស្ស​”។ ការ​​ចេញ​​ផ្សាយ​​ព្រឹត្តិបត្រ​​លើក​​នេះ​នឹង​​បង្ហាញ​​ពី​​ពហុ​យុទ្ធ​វិធី​​ដោយ​​ពិនិត្យ​​លើ​​ការងារ​​គម្រោង​សិទ្ធិ​នៃ​ ម.ស.ម.ក. និង​ សកម្មជន​​ដែល​ត្រូវ​​បាន​​បណ្តុះ​​បណ្តាល​​តាម​រយៈ​​គម្រោង​​នេះ​​ក្នុង​ការ​ដោះ​​ស្រាយ​​បញ្ហា​​ទាំង​​នេះ និង​​ជំរុញ​​ឲ្យ​​មាន​​ការ​​គោរព​​ទៅ​​លើ​​សិទ្ធិ​​ដី​ធ្លី​​កាន់​​តែ​​ប្រសើរ​ឡើង​។
គេហទំព័រអំពីសិទ្ធិមនុស្សកម្ពុជា ៖ Sithi.org
ចេញផ្សាយ​នៅថ្ងៃ​ទី 2011-11-14
"ព្រឹត្តិប័ត្រព័ត៌មានសិទ្ធិ" មានគោលបំណងនឹងផ្តល់ពត៌មានពីរបកគំហើញនៃការងារនៃការឃ្លាំ មើល និងការចងក្រងឯកសារ។ ព្រឹត្តិប័ត្តព័ត៌មាននេះ នឹងផ្តល់ជូននូវខ្លឹមសារផ្សេងៗគ្នា ដែល កំណត់ដោយលទ្ធផលនៃគម្រោង ប៉ុន្តែផ្តោតសំខាន់ទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
Creative Commons License