រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ 
សម្លេង 
វីដេអូ 
ព្រឹត្តិការណ៍
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គម្រោងបណ្តាញសិទិ្ធមនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោងវេទិកាសាធារណៈ
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
 ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗពីម.ស.ម.ក
អ្វី​?

គម្រោងការ​បណ្តុះបណ្តាល​សហគម​ន៏ និង វេទិការ​សា​ធារ​ណះ គឺជា​ដំណោះស្រាយ​មួយ​ដែល ត្រូវបាន​ធ្វើឡើង​សំរាប់​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​ដាច់ស្រយាល ក៏ដូចជា​សហគម​ន៏​ក្នុង​ក្រុង​ដែល​ជាប់ ទាក់ទង​និង​បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ តាមរយះ​ការបណ្តុះបណ្តាល​សហគម​ន៏ មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា បាន​ផ្តល់នូវ​សកម្មជន​ដែល​បាន​បណ្តុះបណ្តាល​ស្តីពី​ច្បាប់​ភូមិបាល សិទ្ឋិ​មនុស្ស និង​ការតស៊ូ​មតិ​។ ការបណ្តុះបណ្តាល​សហគម​ន៏ ត្រូវបាន​ធ្វើឡើង​មុន​វេទិការ​សា​ធារ​ណះ ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ដើម្បី​លើកឡើង​នូវ​សេចក្តី​កង្វល់ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​វាគ្មិន​ដែល​រួមមាន តំណាងរាស្ត្រ អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់​ព​ន្ធ័​។​

​គម្រោង​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​សហគម​ន៏​ក្នុង​គោលបំណង​ពង្រឹង​អំណាច ដើម្បី​ការផ្លាស់ប្តូរ និង​សម្រេចបាន​នូវ​ការ​ដោះ​ស្រាយ​​​បញ្ហា​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​ជីវភាព​ប្រ​ចំ​ថ្ងៃ​របស់​ពួកគាត់​។ ឆ្លងតាម​ត​យះ​ការបណ្តុះបណ្តាល​សហគម​ន៏ មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា បានផ្តល់​នូវ​ចំណេះដឹង​ដែលជា គន្លឹះ​នៃ​បញ្ហា​ដល់​សមាជិក​សហគម​ន៏ ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ទំនាស់​ដីធ្លី​។ គោលបំណង​នៃ ក​ម្រោ​ង​នេះ គឺ​ដើម្បី​ទទួលបាន​នូវ​ភាព​បើកទូលាយ និង​តម្លាភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ វេទិការ​សា​ធារ​ណះ បានផ្តល់​ឲ្យ​ប្រជា​សហគម​ន៏​នូវ​បទពិសោធ​ម៏​ដ៏​កម្រ​ស្តីពី​គោល​ការ​ណ៏​ប្រជាធិបតេយ្យ និង​ជា​ឱកាស​ដ៏​កម្រ​ក្នុង​ការលើកឡើង​នូវ​បញ្ហា​ចំពោះមុខ​តំណាង​របស់ខ្លួន និង​មន្ត្រី​នានា​។​

​មូលហេតុ​អ្វី​?

​នា​ឆ្នាំ​ថ្មីៗ​នេះ​តំលៃ​ដី​មានការ​កើនឡើង ដែល​បានធ្វើ​ឲ្យ​ការរំលោភ​យក​ដីធ្លី​កាន់តែ​រីក​រាលដាល ឡើង​ទូទាំង តំបន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ ១៩៩០ ទីក្រុង​ភ្នំពេញ មាន​ប្រជាជន​ចំនួន ១១៣.០០០¬¬ ដែល​១១% នៃ​ប្រជាជន​ក្រុង​ត្រូវបាន​គេ​បណ្តេញចេញ​ក្នុង​ឆ្នាំ ២០០៩ ហើយ​យ៉ាង ហោចណាស់​២៦ ករណី នៃ​ការបណ្តេញចេញ​នោះ មាន​ប្រជាពលរដ្ឋ​ចំនួន ២៧.០០០​គ្មាន​ទីលំនៅ សមរម្យ​នេះ​គឺជា​អ្វីដែល​សភា​អ៊ី​រ៉ុ​ប បាន​និយាយ​ក្នុង​គោលនយោបាយ​ដ៏​ឃោ​ឃៅ​ក្នុងការ​លេប​យក​ដីធ្លី​។ ការបណ្តេញចេញ​ដ៏​ស​ន្ឋឹ​កស​ន្ឋា​ប់​នេះ បាន​ជួយ​សម្រួល​ដល់​ការផ្ទេរ​ដី​ពី​អ្នកក្រ និង​ក្រុម​ប្រជាជន​ទន់ខ្សោយ ទៅ​ឲ្យ​អ្នកនយោបាយ​តូចតាច និង​អ្នក​ដែលមាន​អំណាច​ទិ​ក​ប្រាក់​ច្រើន​។ ក្នុង​ឆ្នាំ​២០០៨ ត្រូវបាន​គេ​វាយតំ​លៃ​ថា ក្នុងចំណោម​៤០% នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ក្រៃ​ក្ររ គឺ​១០%​នៃ​ផ្ទៃដី​ទូទាំងប្រទេស​របស់​ពួកគេ​ត្រូវបាន​លេប​យក ដោយ​ក្រុមហ៊ុន​មួយ ដែល​គ្រប់​ដោយ​ភរិយា​របស់​អ្នក​តំ​ណាត​រាស្ត្រ គណបក្ស​ប្រជាជន​ម្នាក់​។ ការរំលោភ សិទ្ឋិ​លើដី​ធ្លី​តាម​តំបន់ ត្រូវបាន​គេ​ជួយ​សម្រួល និង​គាំទ្រ​ដោយ​ស្ថាប័ន តុលា​ការដែល​ទទួល​ឥ​ទ្ឋិ​ពល​ពី នយោបាយ និង​លុយកាក់​។​
 ការពង្រឹង​អំណាច​មូលដ្ឋាន មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា ធ្វើ​ឲ្យ​មានការ​ធានាថា​ពួកគេ​ពិតជា​មាន សម​ត្តិ​ភាព​ក្នុងការ​ប្រឆាំង​តទល់​ដោយ​សន្តិ​វី​ធី​នឹង​ការរុំលោភ​លើ​សិទ្ឋិ​សេរីភាព​របស់​ពួកគេ​។ នៅពេលដែល ពួកគេ​អាច​ការពារ​ខ្លួន​ពី​ការបណ្តេញចេញ​ភ្លាមៗ ឬក៏​អាច​ធានាបាន​ថា ពួកគេ​ទទួលបាន​សំណង​សមរម្យ ដូចដែល​មានចែង​ក្នុង​ច្បាប់​ភួ​មិ​បាល​កម្ពុជា​។  វេទិការ​សា​ធា​រណះ​ក្នុង​សហគម​ន៏ បានផ្តល់​ឲ្យ​ប្រជា សហគម​ន៏​នូវ​យន្តការ​នៃ​ដំណោះស្រាយ ដែល​សមរម្យ​នៅក្នុង​តុលាការ ដែល​វា​តែងតែ​ជា​ផ្នែក​មួយ​ដែល​នៅ ក្រោម​អ្នកនយោបាយ និង​អ្នក​ដែលមាន​លុយ ដែល​សុ​ទ្ឋ​តែ​ស្ថិតនៅ​ពីក្រោយ​ការបណ្តេញចេញ​ដែល​មិន ប្រក្រតី​។

​របៀប​ណា​?

​គោលដៅ​នៃ​គម្រោង គឺ​បាញ់​ឆ្ពោះ​ដើម្បី​ការ​អភិ​វ​ឍ្ឍ​ន៏​សម​ត្ថិ​ភាព​របស់​ប្រជាជន​ទន់ខ្សោយ និង​ប្រជាពលរដ្ឋ ជនបទ​ដែល​ងាយ​រងគ្រោះ​និង គណកម្មការ​ជាយក្រុង ដូចនេះ​ពួកគេ​អាចធ្វើ​ការតស៊ូ​មតិ និង​ការពារ​សិទ្ឋិ របស់គេ តាមរយះ​៖
​ការផ្តល់​នូវ​ជំនាញ និង​ចំណេះដឹង ដល់​ក្រុម​អ្នកក្រីក្រ​តាម​ជនបទ និង​អ្នកទីក្រុង​ដែល​ប្រឈម​នឹង​ការបណ្តេញ ចេញ ឬ​បាត់បង់​របរ​ចិញ្ចឹមជីវិត ឬ ការរំលោភ​សិទ្ឋិ​មនុស្ស​។​

​ការបង្កើត​ទីតាំង​សាធារណៈ​ទំនេរ​ដែលមាន​សុ​វត្តិភាព​សំរាប់​ដោះស្រាយ​នូវ​ទំនាស់​ដីធ្លី និង​ការរំលោភ សិទ្ឋិ​មនុស្ស​។​
​ការ​​​គាំទ្រ​ចំពោះ​គោល​ការ​ណ៏ និងរ​ចនាស​ម្ព័​ន្ឋ គឺ​ផ្លាស់ប្តូរ​ដើម្បី​ផ្តល់នូវ​ដី​ដែលមាន​សុ​វត្តិភាព និង​សិទ្ឋិ​កាន់កាប់ ចំពោះ​ក្រុម​ប្រជាជន​ទន់ខ្សោយ និង​ងាយ​រងគ្រោះ​។​

ន​ណា​?

​អ្នក​ដែល​ទទួលផល​ពី​គោលដៅ​នៃ​គម្រោង គឺ​ប្រជាពលរដ្ឋ​ជនបទ និង​អ្នក​សហគម​ន៏​ទីក្រុង ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទាក់ទិន​នៅក្នុង​ជំលោះ​ដីធ្លី ឬ​ជា​អ្នក​ដែល​ប្រឈម​នឹង​ភាព​ដែល​ងាយ​នឹង បណ្តេញចេញ​។​
 
 
បទបង្ហាញអំពីគំរោង
Creative Commons License