|
|
 |
គេហទំព័រអំពីសិទ្ធិមនុស្ស - គម្រោងសិទ្ធិ |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
អំពីអ្វី?គម្រោង "សិទ្ធិ" គឺជាគម្រោងដែលអនុវត្តន៍ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សមានគោលបំណងបង្កើន និងអនុវត្តយុទ្ធវិធីកិច្ចសហប្រតិបត្តិការ និងផ្តល់អំណាចថ្នាក់ក្រោមបន្ថែមទៀតក្នុងការឃ្លាំមើល ការចងក្រងឯកសារ និងការចែករំលែកពត៌មានសំរាប់មូលដ្ឋានក្នុងការវិភាគ និងការស្រាវជ្រាវលំអិត ព្រមទាំងការសន្ទនា និងការតស៊ូមតិដោយផ្អែកទៅលើភស្តុតាងស្រាវជ្រាវ ដើម្បីនាំមកនូវការរីកចម្រើនលើស្ថានភាពសិទ្ធិមនុស្សជាពិសេសសិទ្ធិពលរដ្ឋនិងនយោបាយនៅកម្ពុជា។ហេតុអ្វី?ប្រទេសកម្ពុជាជួបប្រទះការខ្វះខាតការគោរពសិទ្ធិមនុស្សយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងការរីកចម្រើនមួយចំនួនពីស្ថានភាពសិទ្ធិសេដ្ឋកិច្ច និង សង្គមនៅក្នុងឆ្នាំ២០០៨ ដល់ ២០១០ (ដោយមានការតវ៉ាប្រឆាំងទៅនឹងសិទ្ធិដីធ្លី) យើងក៏ឃើញមានបំរែបំរួលគួរអោយព្រួយបារម្ភទាក់ទងនឹងស្ថានភាពពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ នៅឆ្នាំ២០០៨ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអនុវត្ត "គម្រោងប្រព័ន្ធចងក្រងទិន្ន័យ" ដែលបង្កើតឡើងដើម្បីផ្លាស់ប្តូរពីរបៀបដែលស្ថាប័នសង្គមស៊ីវិលនៅកម្ពុជាធ្វើការឃ្លាំមើល ការចងក្រងឯកសារ និងប្រើប្រាស់ព័ត៌មានសិទ្ធិមនុស្ស ដែលនេះជាការងារងាកចេញពីដំណើរការ ការរិយាធិបតេយ្យផ្តល់អំណាចថ្នាក់ក្រោមដែលគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលធំៗ ឆ្ពោះទៅកាន់វិធីសាស្ត្រសហការប្រកបដោយជំនាញនិងផ្តល់អំណាចថ្នាក់ក្រោម។ ដូចនេះវានឹងនាំឲ្យមានការវិភាគនិងការស្រាវជ្រាវប្រកបដោយកិច្ចសហការកាន់តែច្រើនឡើង មានទស្សនៈថ្មីៗសំរាប់គោលនយោបាយ ការផ្លាស់ប្តូរផ្នែកច្បាប់និងចរនាសម្ព័ន ការជជែកពិភាក្សាប្រកប ដោយស្ថាបនានិងការតស៊ូមតិដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។អនុវត្តន៍យ៉ាងដូចម្តេច?- ហេដ្ឋារចនាសម្ព័ន្ធ ៖
មជ្ឈមណ្ឌលសិទ្ធិមនុស្សនឹងបង្កើតនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសម្រាប់
គម្រោងទាំងមូល ដែលក្នុងនោះរួមមាន គេហទំព័រអំពីសិទ្ធិមនុស្សកម្ពុជា
www.sithi.org
- ការបណ្តុះបណ្តាល ៖
មជ្ឈមណ្ឌលសិទ្ធិមនុស្សនឹងបណ្តុះបណ្តាលដល់ស្ថាប័នសង្គមស៊ីវិលដើម្បី
កសាងសម្ថភាព និងផ្ទេរជំនាញ ចំណេះដឹង
និងឧបករណ៍នានាទៅដល់ស្ថាប័នទាំងនោះក្នុងន័យពង្រឹងអំណាចដល់ពួកគាត់
ក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្តូរ។ ការបណ្តុះបណ្តាលរួមមាន
ការបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងសិទ្ធិ
ការយល់ពីច្បាប់សិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ
អភិវឌ្ឍន៍ជំនាញលើការឃ្លាំមើល ការស្រាវជ្រាវ និងការចងក្រងឯកសារ ការចែក
រំលែកចំណេះដឹងតាមរយៈការប្រតិបត្តិការសន្ទនា និងការតស៊ូមតិ។
- ស្ថាប័នសង្គមស៊ីវិលត្រូវពង្រឹងអំណាចតាមរយៈការផ្តល់
ការបណ្តុះបណ្តាលជាបន្តបន្ទាប់ ៖
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងបណ្តុះបណ្តាលដល់ស្ថាប័នសង្គមស៊ីវិល
ដើម្បីកសាងសមត្ថភាព និងផ្ទេរជំនាញ ចំណេះដឹង
និងឧបករណ៍នានាដល់ស្ថាប័នសង្គមស៊ីវិលទាំងនោះក្នុងការពង្រឹងអំណាច
ពួកគាត់ក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្តូរ។
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវឃ្លាំមើល
និងចងក្រងកត់ត្រា ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្ស
និងអ្នកចូលរួមគម្រោងនឹងប្រើហេដ្ឋារចនាសម្ព័ន្ធគម្រោងក្នុងកិច្ច
សហប្រតិបត្តិឬ ដាច់ឡែកពីគ្នា
ដើម្បីឃ្លាំមើលនិងចងក្រងកត់ត្រាពីការរំលោភសិទ្ធិមនុស្សតាមជំនាញ
ការងាររបស់ខ្លួន។
- ព័ត៌មានផ្សេងៗស្តីពីសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវ
ចែករំលែក ៖ ទិន្ន័យការរំលោភ
និងពត៌មានស្តីពីសិទ្ធិមនុស្សនៅកម្ពុជាជាទូទៅត្រូវចែកផ្សាយតាមរយៈ
ឬតាមមធ្យោបាយផ្សេងៗ
ដូចជាគេហទំព័រអំពីសិទ្ធិមនុស្សកម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងពី
ការរំលោភពីការរំលោភសិទ្ធិមនុស្ស។
- ការវិភាគនិងការស្រាវជ្រាវប្រកបដោយកិច្ចសហការ
និងស៊ីជំរៅ នឹងត្រូវធ្វើឡើង ៖ ព័ត៌មានដែលចែករំលែក
នឹងត្រូវបានប្រើសំរាប់ការស្រាវជ្រាវនិងការវិភាគពីសិទ្ធិមនុស្សនៅ
កម្ពុជាដើម្បីទាញយកគំនិតបន្ថែមទៀតនិងដើម្បី
យុទ្ធវិធីថ្មីៗក្នុងការធានាអោយមានការជ្រួតជ្រាបពីសិទ្ធិមនុស្សជាស
កលនៅកម្ពុជា។
- ស្ថាប័នសង្គមស៊ីវិលចាប់ផ្តើមបង្កើតនូវគំនិត
ផ្តួចផ្តើមការតស៊ូមតិ
និងការសន្ទនារួមគ្នាដើម្បីឈានទៅការគោរពសិទ្ធិមនុស្សអោយកាន់តែ
ប្រសើរឡើង ៖
ស្ថាប័នសង្គមស៊ីវិលនឹងពាក់ព័ន្ធច្រើនជាមុនលើការតស៊ូមតិ
និងការសន្ទនាប្រកបទៅដោយកិច្ចសហការ ក្នុងទិដ្ឋភាពទូទៅ ត្រៀមទុកជាមុន
ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែករចនាសម្ព័ន គោលនយោបាយ
និងច្បាប់ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
- ការពង្រឹងរចនាសម្ព័ននៃស្ថាប័នសង្គមស៊ីវវិលនឹងត្រូវ
អភិវឌ្ឍន៍ឡើង ៖ ការអភិវឌ្ឍន៍ស្ថាប័នរបស់មជ្ឈមណ្ឌល
និងស្ថាប័នដទៃទៀតនឹងឈានដល់កំរិតខ្ពស់
ដោយធ្វើឲ្យស្ថាប័នទាំងនោះធ្វើការកាន់តែមានប្រសិទ្ធិភាពក្នុងការ
លើកស្ទួយនិងការការពារសិទ្ធិមនុស្ស។
- យុទ្ធវិធីសហការថ្មីក្នុងការងារសិទ្ធិមនុស្ស ៖
ការឃ្លាំមើល
ការចងក្រងឯកសារនិងការចែករំលែកព័ត៌មានប្រកបដោយកិច្ចសហការគឺជា
មូលដ្ឋានសំរាប់ការស្រាវជ្រាវនិងការសន្ទនា
និងការតស៊ូមតិដោយផ្អែកលើភស្តុតាងនឹងត្រូវជជែកពិភាក្សានិងចែករំលែក
ជាមួយនឹងស្ថាប័នថ្នាក់មូលដ្ឋាន និងដៃគូរអភិវឌ្ឍន៍ដទៃទៀត
ដោយលើកទឹកចិត្តឲ្យស្ថាប័ននោះទទួលយកពង្រឹងសមត្ថភាពរបស់សង្គមស៊ីវិល
ដើម្បីបង្កើនការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិពលរដ្ឋនិង
នយោបាយ។
នរណា?ក្រុមគោលដៅនៃវគ្គបណ្តុះបណ្តាលនិងធាតុផ្សេងៗ នៃការកសាងសមត្ថភាពរបស់គម្រោងគឺស្ថាប័នសង្គមស៊ីវិល។ អ្នកទទួលផលក្នុងរយៈពេលខ្លីគឺស្ថាប័នសង្គមស៊ីវិលខ្លួនឯង ទោះបីលទ្ធផលរយៈពេលវែងរបស់គម្រោងនឹងផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។ ក្រុមគោលដៅនៃការសន្ទនានិងការតស៊ូមតិគឺរាជរដ្ឋាភិបាលកម្ពុជាដែលមានកាតព្វកិច្ចគោរព ការពារ និងលើកស្ទួយសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិក្នុងការប្រើឥទ្ធិពលទៅលើរដ្ឋាភិបាលនិងគាំទ្រប្រជាជនកម្ពុជា ដើម្បីស្វែងរកការគោរពសិទ្ធិមនុស្សដល់ពួកគាត់។ |
| |
|
|
|
|
|
| បទបង្ហាញអំពីគំរោង |
|
|
|
|
|
|
|
|
|
|