រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
គម្រោង​និន្នាការភេទ និង​អត្តសញ្ញាណ​យេនឌ័រ
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ 
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត 
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ 
សម្លេង 
ព្រឹត្តិការណ៍
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គម្រោងបណ្តាញសិទិ្ធមនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោងវេទិកាសាធារណៈ
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
 ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗពីម.ស.ម.ក
អ្វីជា​គម្រោង​សូជី?

នៅ​ប្រទេស​កម្ពុជា ការយល់​ខុស​ ការប្រព្រឹត្ត​មិន​គប្បីការសម្លុតគំរាម​កំហែង និង​ការរំលោភសិទ្ធិមនុស្ស​ បាន​កើតមាន​​​​ឡើង​លើ​គ្រប់​សមាជិក​​​សហគមន៍​ស្រ្តី​ស្រឡាញ់​​ស្រ្តី បុរសស្រឡាញ់​បុរស​ អ្នក​ស្រឡាញ់​ទាំង​ពីរភេទ និង​អ្នក​ប្តូរភេទ​ (អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​)។​ ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​ដែល​​មក​ពី​តំបន់​ដាច់ស្រយាល ​​ជាទូទៅ​​ទទួល​រងគ្រោះ​ និង​នៅ​ឯកោ​ជាង​អ្នក​ដែល​រស់​នៅ​តំបន់​ទី​ប្រជុំជន។​ បច្ចុប្បន្ន​​​នេះ​មាន​ប្រព័ន្ធ ឬ​ទីកន្លែង​ដែល​មាន​សុវត្ថិ​ភាព​តិចតួច​បំផុត​ ដែល​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​​ អាចទទួល​បាន​ព័ត៌មាន​ដែល​ពួកគាត់​ត្រូវការ​ ជាពិសេសព័ត៌មាន​​ទាក់ទង​នឹង​សិទ្ធិ​ និង​ការតស៊ូមតិ​របស់​ពួកគាត់។​ នៅកម្ពុជា​មិនទាន់​មាន​ច្បាប់​​​ណាមួយ​បង្កើត​ឡើង​ដើម្បី​ការពារ​ ឬធានា​ថា​​ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទត្រូវ​បាន​គេ​ប្រព្រឹត្ត​មកលើ​ខ្លួន​ដូច​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​សង្គមឡើយ។​

គម្រោង​និន្នាការភេទ និង​អត្តសញ្ញាណ​យេនឌ័រ​ ព្យាយាម​រិះរក​មធ្យោបាយ​ដើម្បីជួយ​ពួកគាត់​​ឲ្យ​រួច​ផុត​ពីផល​លំបាក​ទាំងនេះ​ តាម​រយៈ​​៖
  • ·ការចង​បណ្តាញ​ - សម្រួល​ដល់ក្រុម​គោលដៅ​ ដើម្បី​​បង្កើត​បណ្តាញ​ក្រៅផ្លូវការ​នៃ​អ្នក​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​​នៅកម្ពុជា​ ដូចជា​បណ្តាញ​បុគ្គល​ សហគមន៍ សកម្មជន​សិទ្ធិមនុស្ស​ អង្គការ​មូលដ្ឋាន អង្គការ​ធ្វើ​ការ​តាម​វិស័យ អង្គការ​មិនមែនរដ្ឋាភិបាល សមាគម​ផ្នែក​ឯកជន និង​ក្រុម​គោលដៅ​ដទៃទៀត​ដែល​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​​។​
  • ·ការពង្រឹង​អំណាច​ - យើង​ពង្រឹង​អំណាច​ក្រុម​គោលដៅ​ខាង​លើ​នេះ​ តាម​រយៈ​ការ​កសាង​សមត្ថភាព និង​ផ្ទេរ​ចំណេះដឹង និង​ជំនាញ​ដល់​ពួកគាត់ ​​ដើម្បីធ្វើ​ការ​រួមគ្នា​​​លើក​កម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​​ នៅទូទាំង​ប្រទេស​កម្ពុជា។​
  • ·ការតស៊ូមតិ​ - ​យើង​លើក​កម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​ តាម​រយៈ​ការស្រាវជ្រាវ និង​វិភាគ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​​នៅកម្ពុជា​ និង​តាម​រយៈ​ការ​តស៊ូមតិ​ដើម្បីធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការ​ទទួលស្គាល់​សិទ្ធិ​ទាំងនេះ។
ហេតុអ្វីចាំបាច់​បង្កើត​គម្រោង​នេះឡើង?

​​​គោលបំណងចម្បង​របស់គម្រោង​សូជី គឺលើកកម្ពស់​ការយល់ដឹង និងការគោរពសិទ្ធិអ្នកក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​នៅ​កម្ពុជា​ ដើម្បីកាត់បន្ថយ​អំពើ​ហិង្សា ការរើសអើង និង​ការរំលោភ​សិទ្ធិមនុស្សនានា​ ដែល​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរភេទ​​​រង​ទុក្ខ​​ក្នុង​ជិវិត​ប្រចាំថ្ងៃ​នៅទូទាំងប្រទេស​កម្ពុជា។​​

តើ​ត្រូវ​ធ្វើ​ដូចម្តេច?​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​គោល​បំណង​ធ្វើ​ឲ្យ​គម្រោង​សូជី​ទទួល​បាន​ជោគជ័យ​យ៉ាងប្រសើរ​​ តាម​រយៈ​ការអភិវឌ្ឍន៍​ចំណេះដឹង និង​គាំទ្រ​បណ្តាញ​​នៅ​ទូទាំងប្រទេស​កម្ពុជា​ ដូចជា​ក្រុម​បុគ្គល​ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការ​ធ្វើ​ការ​តាម​វិស័យ អង្គការ​មូលដ្ឋាន ផ្នែកឯកជន និង​សារព័ត៌មាន​ពាក់​ព័ន្ធ​នានា។​ តាម​រយៈ​ការ​ផ្ទេរចំណេះដឹង និង​ជំនាញ ម.ស.ម.ក​ មាន​​គោល​បំណង​ ពង្រឹង​​អំណាច​​សហគមន៏​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ ហើយ​មនុស្ស​ទូទៅ​នឹង​យល់​អំពី​សិទ្ធិ​របស់​ពួកគាត់។​ លើសពីនេះ​ទៅទៀត ​ដើម្បី​ឲ្យ​មាន​ការទទួលស្គាល់​សិទ្ធិទាំងនេះនៅ​ក្នុង​ប្រទេស​កម្ពុជា​ ម.ស.ម.ក​ ក៏​ធ្វើការ​តស៊ូមតិ​​តាម​រយៈ​ការ​ស្រាវជ្រាវ និង​វិភាគ​អំពី​ស្ថានភាពបច្ចុប្បន្ន​​នៃ​សិទ្ធិ​​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​ផងដែរ​។​ ការ​ចាប់​ផ្តើម​ធ្វើ​ការ​ពី​ចំនុច​មូលដ្ឋាន ​ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ ដើម្បី​ធានា​បាន​នូវ​និរន្តរ​ភាព​ ហើយ​នេះ​ជា​អ្វី​ដែល សូជី ធ្វើ​។​ ម.ស.ម.ក ​សង្ឃឹម​យ៉ាង​មុតមាំ​​ថា ​ការ​រីក​ចំរើន​ក្នុង​ការ​គោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​ នឹង​កើតមាន​ក្នុង​ពេល​ឆាប់​ៗនេះ​​ដូចអ្វី​ដែល​​គម្រោង សូជី​ ប្រាថ្នា​ចង់​បាន។​
   
លក្ខណៈចម្បង​មួយ​​​ទៀត​នៃ​គម្រោងសូជី គឺ​​លើក​កម្ពស់​​ការ​យល់​ដឹង និងផ្តល់​​ពត៌មាន​អំពី​សិទ្ធិមនុស្ស​ទូទៅ។ ហេតុដូច្នេះ​ហើយ​​ទើបកន្លង​មក​​ ម.ស.ម.ក បាន​​​រៀបចំ​​វគ្គបណ្តុះ​បណ្តាល​ដល់​សមាជិក​នៃ​សហគមន៍​​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​ ហើយ​យើង​នឹង​បន្តកិច្ចការនេះ​បន្តទៀត។​​ មិន​តែ​ប៉ុណ្ណោះ ម.ស.ម.ក ក៏​​បាន​ជួប​​​​​​ក្រុម​គោលដៅ​ និង​អ្នក​ទទួល​ផល​ប្រយោជន៍​ពីគម្រោង​សូជី​​​ផង​ដែរ ដូចជា​​សហគមន៍​ឥន្ទធនូ​​កម្ពុជា បណ្តាញ​ការងារស្ត្រី​រួបរួម​គ្នា​ សេវា​សង្គម​សុខភាព​​​បុរស​ប្រចាំ​ទីក្រុង​​ភ្នំពេញ ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ អង្គការ​សុខភាព​បុរស​​​កម្ពុជាប្រចាំ​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល និង​សៀមរាប សហគមន៍​រួបរួម​ដើម្បី​អភិវឌ្ឍ​​​នៅ​ខេត្តព្រះសីហនុ និង​ក្រុម​​ស្រ្តី​​ស្រឡាញ់​ស្រ្តី​ បុរស​ស្រឡាញ់​បុរស និងបុគ្គល​មួយ​ចំនួន​​ទៀត​នៅ​ខេត្តតាកែវ​​ កំពង់ឆ្នាំង និងកំពង់ធំ។
            
ការ​ចងក្រង​​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អ្នក​ស្រឡាញ់ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទនៅ​​កម្ពុជា ​គឺ​​ជា​ផ្នែក​ដ៏សំខាន់​មួយ​សម្រាប់​គម្រោង​ សូជី​។ មក​ដល់​បច្ចុប្បន្ន​នេះ គេ​បាន​កំណត់​អំពី​ បញ្ហា​ និងតំរូវ​ការ​​មួយ​ចំនួន​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អ្នក​ស្រឡាញ់ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​ដូចជា​ការ​ផាត់​ចេញ​ពី​​សង្គម ឱកាស​ដើម្បីចងក្រង​បណ្តាញ​ ការ​ពង្រឹង​អំណាច ការតស៊ូ​មតិ​ និង​ការ​ទទួល​បាន​​​មធ្យោបាយ​សមស្រប និង​សេវាកម្ម​គាំទ្រ​នានា​ ​​រួម​មាន​សេវា​សុខភាព អប់រំ និង​ការ​អភិវឌ្ឍន៍​សហគមន៍ជាដើម។
            
លើស​ពី​​នេះ​ទៀត​ ម.ស.ម.ក ​បាន​បោះពុម្ពផ្សាយ​​​របាយការណ៍​​​ស្រាវជ្រាវ​មួយ​​មាន​ចំណង​ជើង​ថា​ ​“ចេញ​ជាចំហ​នៅព្រះរាជាណាចក្រ​កម្ពុជា​៖ ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​”​ ដែល​វិភាគ​​អំពីបរិយាកាស​​បច្នុប្បន្ន ​(រួម​មាន​​ទស្សនៈ​ វប្បធម៌ សង្គម សាសនា និង នយោបាយ) អំពើ​ហិង្សា ការ​រើសអើង និង​ការ​រំលោភ​សិទ្ធិមនុស្ស ក្របខណ្ឌ​គតិយុត្តិ និង​ការវិវត្តន៍​នៃ​ចលនា​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​​​ ដើម្បី​​​លើក​កម្ពស់​​ការ​យល់​ដឹង​​អំពី​​សិទ្ធិ​​របស់​ពួកគាត់​ឲ្យ​បាន​កាន់​​តែ​ទូលំទូលាយ​។

តើ​អ្នកណា​ខ្លះ​ជា​ក្រុម​គោលដៅ​របស់​គម្រោង​សូជី?
  
មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា បានជួ​ប​ក្រុម​គោល​ដៅ​ដែលទទួលផលពីគម្រោង​ជាច្រើន​នៅរាជធានី​ភ្នំពេញ និងបណ្តា​ខេត្ត​ចំនួនប្រាំបួនផ្សេងទៀត​ រួមមាន​ខេត្ត​កណ្តាល កំពង់ធំ សៀមរាប បាត់ដំបង់ ពោធិ៏សាត់ កំពង់ឆ្នាំងតាកែវ កំពង់ស្ពឺ និងខេត្ត​​ព្រះសីហនុ ដើម្បីកំណត់ និង​ចងក្រង​ពួកគាត់​នៅ​ក្នុង​ “​បណ្តាញ​នៃ​អ្នក​ចូលរួម​” ក្នុង​គម្រោង​។ម.ស.ម.ក ក៏បាន​ប្រមូល​ព័ត៌មានពីក្រុម​គោលដៅ​ទាំង​នោះ​ផងដែរ ដើម្បី​ជាផ្នែក​មួយ​នៃការស្រាវជ្រាវ និង​វិភាគ​អំ​ពីស្ថានភាព​ និង​តំរូវ​ការ​របស់​សហគមន៏​អ្នកស្រឡាញ់ភេទដូចគ្នា អ្នក​ស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ​​។​ ម.ស.ម.កចែក​រំលែក​រ​បកគំហើញរបស់​ខ្លួន​​អំ​ពី​សិទ្ធិ និងស្ថានភាព​​អ្នកស្រឡាញ់ភេទដូចគ្នា អ្នក​ស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ​ជាបន្តបន្ទាប់​​ដល់​សហគមន៏ឥន្ទធនូកម្ពុជា បណ្តាញការងារ​ស្រ្តី​រួបរួមគ្នា​ និង​សកលវិទ្យាល័យនានា។​
               
ម.ស.ម.ក ​បានបង្កើន​ទំនាក់​ទំនង​ជាមួយ​សាកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញដូចជា​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ជាដើម ដើម្បី​​​បញ្ជ្រា​ប​ការ​អប់រំ​​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរភេទ​​​តាម​រយៈ​ការ​ផ្តល់​ការអប់រំ​ដោយ​ផ្ទាល់ដល់​និស្សិត​សកល​វិទ្យាល័យ។ នេះ​ជា​គំនិត​ផ្តួចផ្តើម​ដំបូង​គេ​បំផុត​នៅកម្ពុជា​ទាក់​ទង​នឹង​វិស័យ​នេះ។​
                   
ម.ស.ម.ក ក៏​បាន​​ជួយ​ឧបត្ថម្ភ​ដល់​សប្តាហ៏​មោទនភាពខ្ញុំ​​​ប្រចាំ​ឆ្នាំ២០១០ និង​២០១១ផង​ដែរ ក្នុង​នោះ​រួម​មាន​សិក្ខាសាលា​រៀបចំ​ដោយ​​សហគមន៏​ឥន្ទធនូ​កម្ពុជា​ ​ការ​បញ្ចាំង​​ខ្សែ​​ភាពយន្ត និង​ការ​សំដែង​របស់​ក្រុម​តន្ត្រីនាំសារ។​
 
ចំណុច​​​​សំខាន់​មួយទៀត​របស់​​គម្រោងសូជី​ គឺ​ម.ស.ម.ក ​កំពុង​តែ​រៀបចំ​បង្កើតឲ្យ​មាន​សៀវភៅ​ព័ត៌មាន​អាសយដ្ឋាន​​បណ្តាញសិទ្ធិអ្នកស្រឡាញ់ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរ​ភេទ​របស់​ក្រុម​គោលដៅ​​​ និង​បង្កើត​គេហទំព័រ​មួយ​ដែល​ពួកគាត់​អា​ច​ស្វែងរក​ធនធាន​សម្រាប់គាំទ្រ​​ពួកគាត់​បាន​យ៉ាង​ងាយ​ស្រួល​ ហើយ​ម.ស.ម.ក ក៏​កំពុង​តែ​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​អំពី​ទស្សនៈ​សង្គមចំពោះ​​​អ្នកស្រឡាញ់ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរ​ភេទ​​នៅក្នុង​ប្រទេស​កម្ពុជា និង​ក៏កំពុង​តែស្រាវជ្រាវ​ប្រៀបធៀប​ស្ថានភាព​បច្ចុប្បន្ន​នៃ​អ្នកស្រឡាញ់ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំងពីរភេទ និង​អ្នក​ប្តូរ​ភេទ​​នៅ​បរទេស​ និង​នៅ​ប្រទេសកម្ពុជា​ដើម្បី​លើក​ឡើង​ជា​អានុសាសន៍​​យ៉ាង​ណា​សំដៅ​លើក​កម្ពស់​ការគោរពសិទ្ធិ​របស់​ក្រុម​ភាគតិច​នេះ​។​
 
 
បទបង្ហាញអំពីគំរោង
Creative Commons License