ការអញ្ជើញចូលរួមដេញថ្លៃរថយន្តចំនួនមួយគ្រឿង
| កាលបរិច្ឆេទផុតកំណត់ | 30 / Apr / 2026 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋនិងនយោបាយនៅកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ម.ស.ម.ក នឹងដាក់លក់ឲ្យដេញថ្លៃជាសាធារណៈនូវរថយន្តមួយគ្រឿង ដូចខាងក្រោម៖
- ម៉ាករថយន្ត ៖ NISSAN NAVARA
- ឆ្នាំផលិត៖ ២០០៩
- ប្រភេទរថយន្ត ៖ ដឹកទំនិញគ្រួសារ
- ពណ៌រថយន្ត៖ ទឹកប្រាក់
- សភាពរថយន្ត៖ រថយន្តមានរូបរាងមូលពេញ មិនមានបុកប៉ះដូចមានរូបភាពភ្ជាប់ជាមួយ។
ការដាក់ពាក្យ
សូមបញ្ជាក់ថា
- លោកអ្នក/ក្រុមហ៊ុនដែលមានសម្ពន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លែបានតែមួយគត់
- កិច្ចលទ្ធកម្មនេះនឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្រ្តដេញថ្លែក្នុងស្រុកស្ថិតក្រោមគោលការណ៍លទ្ធកម្មរបស់ ម.ស.ម.ក។
- ពាក្យសុំដេញថ្លៃអាចរកបានតាមរយៈតំណភ្ជាប់នេះ (Link) ឬមកកាន់ការិយាល័យផ្ទាល់។
- ពាក្យសុំដេញថ្លៃត្រូវភ្ជាប់មកជាមួយ៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព (ថតចម្លង)
- បញ្ជាក់តម្លៃឲ្យបានច្បាស់លាស់ ។
- បើលោកអ្នក/ក្រុមហ៊ុនមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំដេញថ្លៃមកការិយាល័យ ម.ស.ម.ក ឲ្យបានមុន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០ នាទីល្ងាច ជាកំណត់។
- សូមដាក់ពាក្យសុំដេញថ្លៃតាមរយៈអ៊ីម៉ែល៖ [email protected] ឬផ្ញើមកកាន់ការិយាល័យរបស់ ម.ស.ម.ក ដែលមានអាសយដ្ឋានផ្ទះលេខ៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៧២៦ ៩០១។
- ដើម្បីត្រួតពិនិត្យសភាពរថយន្តផ្ទាល់៖ សូមទាក់ទងលោកស្រី សេង សុវណ្ណរី តាមរយៈទូរសព្ទ័លេខ ០៦៩ ៥៥ ៩១ ៦០ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
- ការដាក់ដេញថ្លៃតម្លៃអប្បរមាត្រូវបានកំណត់តម្លៃទាបបំផុតចាប់ផ្តើម USD ៣៥០០.០០
- ក្នុងកំឡុងពេលពិនិត្យទំនិញ អ្នកចូលរួមមិនត្រូវជជែក ពិភាក្សា ឬបញ្ចេញយោបល់ទាកទង់និងរថយន្តដេញថ្លៃជាមួយអ្នកចូលរួមដេញថ្លៃផ្សេងទៀតទេ សូមដាក់ដេញថ្លៃដោយស្ងៀមស្ងាត់។
- ម.ស.ម.ក នឹងជូនដំណឹងអំពីលទ្ធផលនៃការដេញថ្លៃនេះតាមរយៈអ៊ីម៉ែល ឬប្រព័ន្ធទូរស័ព្ទ វិញនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
- រថយន្តនឹងត្រូវបានលក់ឲ្យទៅអ្នកដែលបានដាក់ដេញថ្លៃខ្ពស់បំផុត ស្របតាមដំណើរការនៃកាដេញថ្លៃនេះ។
- ពន្ធនាំចូល និងថ្លៃសេវាពាក់ព័ន្ធផ្សេងៗទៀតគឺជាការទទួលខុសត្រូវរបស់អ្នកឈ្នះក្នុងការដេញថ្លៃ (អត្រាពន្ធត្រូវកំណត់ដោយអគ្គនាយកដ្ឋានគយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
- ម.ស.ម.ក សូមរក្សាសិទ្ធិក្នុងការលុបចោលការប្រគល់ការដេញថ្លៃជូនដល់អ្នកដែលបានផ្តល់តំលៃខ្ពស់ជាង ក្នុងករណីរកឃើញថាមានពាក់ព័ន្ធទំនាស់ផលប្រយោជន៍។
- អាស្រ័យដូចបានជម្រាបជូនខាងលើ អ្នកដែលមានបំណងចូលរួមក្នុងការដេញថ្លៃ សូមអញ្ជើញដាក់ពាក្យឱ្យបានមុនកាលកំណត់ខាងលើតាមការគួរ។
ម.ស.ម.ក សូមរក្សាសិទ្ធិក្នុងការកែរប្រែ ក្នុងករណីមានហេតុកើតឡើងដោយឥតបានព្រៀងទុក។
