កម្មវិធីបំពាក់បំប៉នស្តីពី សេរីភាពមូលដ្ឋាន សិទ្ធិអ្នកឡាញ់ភេទដូចគ្នា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតសវនាការ
| កាលបរិច្ឆេទផុតកំណត់ | 29 / Jul / 2024 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា សូមប្រកាសជ្រើសរើសសិក្ខាកាមចំនួន ៣០ នាក់ ជានិសិ្សតរៀននៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីបំពាក់បំប៉នដែលមានរយៈពេលប្រាំមួយថ្ងៃដែលនឹងត្រូវចែកចេញជាពីរវគ្គ។ ទី១៖ វគ្គបំពាក់បំប៉នស្ដីពី «សេរីភាពមូលដ្ឋាន និងសិទ្ធិអ្នកឡាញ់ភេទដូចគ្នា» និងទី២៖ វគ្គបំពាក់បំប៉នស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតសវនាការ» ។
ការដាក់ពាក្យ
និស្សិតដែលមានចំណាប់អារម្មណ៍ សូមឆ្លើយនូវកម្រងសំណួរតាមរយៈតណភ្ជាប់នេះ និងភ្ជាប់មកជាមួយនូវប្រវត្តិរូប (CV) និងលិខិតចំណាប់អារម្មណ៍របស់អ្នកសម្រាប់វគ្គបំពាក់បំប៉ននេះ។
- ការចុះឈ្មោះ និងបំពេញពាក្យចូលរួមធ្វើឡើងដោយឥតគិតថ្លៃ។
- ថ្ងៃផុតកំណត់៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ ។
បេក្ខនារី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច ជនមានពិការភាព ត្រូវបានលើកទឹកចិត្ដឱ្យដាក់ពាក្យ។
