សេចក្តីជូនដំណឹងការអញ្ជើញចូលរួមដេញថ្លៃផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត និង/ឬវគ្គបណ្ដុះបណ្ដាលសុខុមាលភាពផ្លូវចិត្ត
| កាលបរិច្ឆេទផុតកំណត់ | 13 / Feb / 2025 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ
ធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិពលរដ្ឋនិងនយោបាយនៅកម្ពុជា សូមជូនដំណឹងដល់ស្ថាប័ន
ឬបុគ្គលដែលមានជំនាញ ឬវិជ្ជាជីវៈទាក់ទងនឹងចិត្ត សាស្ដ្រឱ្យបានជ្រាបថា ម.ស.ម.ក នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ
ដើម្បីធ្វើការផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត
និង/ឬវគ្គបណ្ដុះបណ្ដាលសុខុមាលភាពផ្លូវចិត្ត ដោយបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
ការដាក់ពាក្យ
- ស្ថាប័ន ឬបុគ្គលដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លែបានតែមួយគត់។
- កិច្ចលទ្ធកម្មនេះ នឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្រ្តដេញថ្លៃក្នុងស្រុក ស្ថិតក្រោមគោលការណ៍លទ្ធកម្មរបស់ ម.ស.ម.ក។
ប្រសិនបើស្ថាប័ន ឬបុគ្គលណាមានចំណាប់អារម្មណ៌
សូមផ្ញើពាក្យសុំដេញថ្លៃ និងគម្រោងសំណើលម្អិត (Proposal) ដោយឱ្យបានមុនម៉ោង ៥:៣០នាទីល្ងាច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
- ពាក្យសុំដេញថ្លៃអាចរកបានតាមរយៈតំណភ្ជាប់នេះ។
- គម្រោងសំណើលម្អិត (Proposal) ត្រូវបញ្ជាក់៖
o
ព័ត៌មានអំពីរយៈពេលដែលអ្នកអាចផ្ដល់
និងគម្រោងថវិកាសម្រាប់សេវានីមួយៗក្នុងរយៈពេលជាក់លាក់។
o
ប្រវត្តិរូប ឬសាវតារបស់អ្នក ឬស្ថាប័នរបស់អ្នក។
o
គម្រោងថវិកា ត្រូវចាត់ចែងឱ្យបានច្បាស់ទៅលើតម្លៃសុទ្ធ (Net
Amount) និងតម្លៃមានរួមបញ្ចូលពន្ធបន្ថែម (VAT)។
o
បើស្ថាប័នរបស់លោកអ្នកបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារ
សូមបញ្ជាក់លេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN)
នៅក្នុងសម្រង់តម្លៃ។
o
សូមបញ្ជាក់រយៈពេលសុពលភាពនៃសម្រង់តម្លៃឲ្យបានច្បាស់លាស់ (យ៉ាងតិចរយៈពេល
៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសម្រង់តម្លៃ)។
o
សូមបញ្ជាក់ពីការធានា ឬសេវាធានា។
- សូមដាក់ពាក្យសុំដេញថ្លៃ និងគម្រោងសំណើលម្អិត (Proposal) មកតាមរយៈអ៊ីម៉ែល៖ [email protected] ឬផ្ញើមកកាន់ការិយាល័យរបស់
ម.ស.ម.ក ដែលមានអាសយដ្ឋានផ្ទះលេខ៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន
រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៧២៦ ៩០១។
- ម.ស.ម.ក នឹងជូនដំណឹងអំពីលទ្ធផលនៃការដេញថ្លៃនេះតាមរយៈអ៊ីម៉ែល
ឬប្រព័ន្ធទូរស័ព្ទវិញ។
