កម្មវិធីជំរំយុវជន

កាលបរិច្ឆេទផុតកំណត់ 02 / Jun / 2024

ការពិពណ៌នាលម្អិត

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា សូមប្រកាសជ្រើសរើសយុវជនចំនួន ៥០នាក់ ដើម្បីចូលរួមកម្មវិធីជំរំយុវជនស្តីពី “សេរីភាពមូលដ្ឋានដើម្បីអ្នកទាំងអស់គ្នា” ដែលមានរយៈពេលចំនួន៤ថ្ងៃ។

សេរីភាពមូលដ្ឋានរួមមាន សេរីភាពខាងការបញ្ចេញមតិ ជួបប្រជុំ និងសមាគម គឺជាសិទ្ធិមនុស្សមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ និងធានាជាសាកលដោយច្បាប់សិទ្ធិមនុស្សអន្ដរជាតិ។ ដោយឡែក ប្រទេសកម្ពុជាបានទទួលស្គាល់ និងធានានូវការអនុវត្តសេរីភាពមូលដ្ឋានតាមរយៈការផ្ដល់សច្ចាប័នលើអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស និងបានដាក់បញ្ជូលខ្លឹមសារនៃច្បាប់សិទ្ធិមនុស្សអន្ដរជាតិទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនថែមទៀតផង។

កម្មវិធីនេះជាផ្នែកមួយនៃគម្រោងការពារសេរីភាពមូលដ្ឋាន សិទ្ធិដីធ្លី និងធនធានធម្មជាតិ ដែលមានគោលបំណងដូចតទៅ៖

• ដើម្បីផ្តល់ចំណេះដឹងបន្ថែមអំពីសេរីភាពមូលដ្ឋានរួមមាន សេរីភាពខាងការបញ្ចេញមតិ ជួបប្រជុំ និងសមាគម ដែលធានាដែលត្រូវបានធានាដោយក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ សិទ្ធិដីធ្លី និងធនធានធម្មជាតិ  និងគោលគំនិតចំពោះសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា។

• ដើម្បីបញ្ជ្រាបអំពីតួនាទីរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ។

ការដាក់ពាក្យ

យុវជនដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះ និងបំពេញកម្រងសំណួរតាមរយៈតំណភ្ជាប់នេះ។

• ការចុះឈ្មោះ និងបំពេញពាក្យចូលរួមធ្វើឡើងដោយឥតគិតថ្លៃ។

• ថ្ងៃផុតកំណត់៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០ នាទីល្ងាច។