កម្មវិធីជំរំយុវជន
| កាលបរិច្ឆេទផុតកំណត់ | 31 / Jan / 2024 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា សូមប្រកាសជ្រើសរើសយុវជនចំនួន ៤០ នាក់ ដើម្បីចូលរួមកម្មវិធីជំរំយុវជនដែលមានរយៈពេលចំនួន៣ថ្ងៃ ស្តីពី ”សិទ្ធិសេរីភាពខាងការបញ្ចេញមតិ”។
សិទ្ធិសេរីភាពខាងការបញ្ចេញមតិ រាប់បញ្ចូលទាំងសិទ្ធិក្នុងការទទួលបានប្រព័ន្ធផ្សព្វផ្សាយដែលសេរី និងឯករាជ្យ ក៏ដូចជាសិទ្ធិក្នុងការសម្តែងមតិ ស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតគ្រប់បែបយ៉ាង ដោយគ្មានព្រំដែន ទោះផ្ទាល់មាត់ សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្តី ឬក៏តាមមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី ទៅតាមការជ្រើសរើសរបស់ខ្លួន។
កម្មវិធីនេះជាផ្នែកមួយនៃគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលមានគោលបំណងដូចតទៅ៖
- ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ជាតិ និងច្បាប់អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស សេរីភាពមូលដ្ឋាន សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ អំពើហិង្សាផ្អែកលើយេនឌ័រ និង
- តួនាទីរបស់ពលរដ្ឋអ្នកសារព័ត៌មាន និងតួនាទីរបស់យុវជននៅក្នុងសង្គមប្រជាធិបតេយ្យ។
ការដាក់ពាក្យ
យុវជនដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះ និងបំពេញកម្រងសំណួរតាមរយៈតំណភ្ជាប់នេះ។
- ការចុះឈ្មោះ និងបំពេញពាក្យចូលរួមធ្វើឡើងដោយឥតគិតថ្លៃ។
- ថ្ងៃផុតកំណត់៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤វេលាម៉ោង ៥:៣០ នាទីល្ងាច។
