សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃជួលម៉ោងពីស្ថានីយវិទ្យុ សម្រាប់ផ្សព្វផ្សាយកម្មវិធីវិទ្យុសិទ្ធិមនុស្សរយៈពេល ១ឆ្នាំ
| កាលបរិច្ឆេទផុតកំណត់ | 31 / Oct / 2024 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការគោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនស្ថានីយវិទ្យុនៅរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ និងខេត្តកំពត ឱ្យបានជ្រាបថា ម.ស.ម.ក ដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន/ស្ថានីយវិទ្យុនៅតាមទីតាំងខាងលើ សម្រាប់ផ្គត់ផ្គង់ម៉ោងផ្សព្វផ្សាយកម្មវិធីវិទ្យុសិទ្ធិរបស់ ម.ស.ម.ក ដែលត្រូវធ្វើឡើងតាម រយៈវិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងអនុលោមតាមគោលការលទ្ធកម្មរបស់ម.ស.ម.ក សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន/ស្ថានីយវិទ្យុដែលមានបំណងចង់ដាក់ពាក្យដេញថ្លៃត្រូវបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម ៖
ការដាក់ពាក្យ
- ក្រុមហ៊ុន/ស្ថានីយវិទ្យុដែលមានសម្ពន្ឋភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់ពាក្យដេញថ្លែបានតែមួយគត់សម្រាប់ទីតាំងនីមួយៗ។
- កិច្ចលទ្ធកម្មនេះនឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្រ្តដេញថ្លែក្នុងស្រុកស្ថិតក្រោមគោលការណ៍លទ្ធកម្មរបស់ ម.ស.ម.ក។
- បើក្រុមហ៊ុន/ស្ថានីយវិទ្យុមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំដេញថ្លៃ និងគម្រោងសំណើលម្អិត ឱ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ល្ងាច។
- ពាក្យសុំដេញថ្លៃអាចរកបានតាមរយៈតំណភ្ជាប់នេះ៖ពាក្យសុំដេញថ្លៃ
- ពាក្យសុំដេញថ្លៃត្រូវអមជាមួយនូវ ៖
- ព័ត៌មានលម្អិត ពីកម្លាំងផ្សាយដែលស្ថានីយនីមួយៗមានវិសាលភាព និងតម្លៃដែលត្រូវបែងចែកឱ្យបានច្បាស់ទៅលើតម្លៃសុទ្ធ (Net Amount) និងតម្លៃមានរួមបញ្ចូលពន្ធបន្ថែម(VAT)។
- ប្រវត្តិរូប ឬសាវតារបស់ក្រុមហ៊ុន ឬស្ថានីយវិទ្យុ
- បើក្រុមហ៊ុន/ស្ថានីយវិទ្យុរបស់លោកអ្នកបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារ សូមបញ្ជាក់លេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN) នៅក្នុងសំណើដេញថ្លៃ ។
- សូមបញ្ជាក់រយៈពេលសុពលភាពនៃសម្រង់តម្លៃឲ្យបានច្បាស់លាស់ (យ៉ាងតិចរយៈពេល៣០ថ្ងៃ បន្ទាប់ពីថ្ងៃបើកសំណើដេញថ្លៃ)។
- សូមដាក់ពាក្យសុំដេញថ្លៃ និងគម្រោងសំណើលម្អិតមកតាមរយៈអ៊ីម៉ែល៖
[email protected] ឬផ្ញើមកកាន់ការិយាល័យរបស់ ម.ស.ម.ក ដែលមានអាសយដ្ឋានផ្ទះលេខ៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៧២៦ ៩០១។
- ម.ស.ម.ក នឹងជូនដំណឹងអំពីលទ្ធផលនៃការដេញថ្លៃនេះតាមរយៈអ៊ីម៉ែល ឬប្រព័ន្ធទូរស័ព្ទវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុន/ស្ថានីយវិទ្យុដែលមានបំណងចូលរួមក្នុងការដេញថ្លៃ សូមអញ្ជើញដាក់ពាក្យឱ្យបានមុនកាលកំណត់ខាងលើតាមការគួរ៕
