សេចក្តីជូនដំណឹង ការអញ្ជើញចូលរួមដេញថ្លៃដើម្បីផ្គត់ផ្គង់ សេវាកម្មមធ្យោបាយធ្វើដំណើរ ២៥ខេត្ត/ក្រុង នៃប្រទេសកម្ពុជា
| កាលបរិច្ឆេទផុតកំណត់ | 22 / Oct / 2024 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ព័ន្ធដែលធ្វើការដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងក្រុមហ៊ុនដឹកជញ្ចូន/អ្នកផ្គល់សេវាកម្មដឹកជញ្ចូនទាំងអស់ ឱ្យបានជ្រាបថា ម.ស.ម.ក នឹងដាក់ដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់មានសិទ្ធិជាអាទិភាពសម្រាប់ផ្គត់ផ្គង់សេវាកម្មដឹកជញ្ចូននៅរាជធានីភ្នំពេញ និងទូទាំង២៥ខេត្ត/ក្រុងសម្រាប់
រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ដោយបំពេញតាម លក្ខខណ្ឌតម្រូវដូចខាងក្រោម៖
ការដាក់ពាក្យ
- ក្រុមហ៊ុនដែលមានសម្ពន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់ដេញថ្លៃបានតែមួយគត់
- កិច្ចលទ្ធកម្មនេះនឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្ត្រដេញថ្លៃក្នុងស្រុកស្ថិតនៅក្រោមគោលការណ៍លទ្ធកម្មរបស់ ម.ស.ម.ក។ បើក្រុមហ៊ុនចាប់អាម្មរណ៍ សូមផ្ញើពាក្យដេញថ្លៃ និងគម្រោងសំណើលម្អិតឱ្យបានមុន ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់។
- ពាក្យសុំដេញថ្លៃអាចរកបានតាមរយៈតំណភ្ជាប់នេះ
- គម្រោងសំណើរលម្អិតត្រូវ បញ្ជាក់៖
- ប្រវត្តិរូប និងសាវតារបស់ក្រុមហ៊ុន។
- គម្រោងថវិការ ត្រូវបែងចែកឱ្យបានច្បាស់ទៅលើតម្លៃសុទ្ធ(Net Amount) និងតម្លៃមានរួមបញ្ចូនពន្ធបន្ថែម(VAT)
- បើក្រុមហ៊ុនរបស់លោកអ្នកបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារសូមបញ្ជាក់ពីលេខអត្តសញ្ញាណកម្មសារពើពន្ធ(TIN)នៅក្នុងសម្រង់តម្លៃ និងប័ណ្ណប៉ាតង់ថតចម្លង។
- សូមបញ្ជាក់រយៈពេលសុពលភាពនៃសម្រង់តម្លៃឱ្យបានច្បាស់លាស់(យ៉ាងតិច រយៈពេល៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសម្រង់តម្លៃ)
- សូមដាក់ពាក្យសុំដេញថ្លៃ និងគម្រោងសំណើលម្អិតមកតាមរយៈអ៊ីមែល៖[email protected] ឬផ្ញើមកកាន់ការិយាល័យរបស់ ម.ស.ម.ក ដែលមាន អាសយដ្ឋាន ផ្ទះលេខ ៧៨៩ ផ្លវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ទូរស័ព្ទលេខ ០២៣ ៧២៦ ៩០១។
- ម.ស.ម.ក នឹងជូនដំណឹងអំពីលទ្ធផលនៃការដេញថ្លៃនេះតាមរយៈអ៊ីមែល ឬប្រព័ន្ធទូរស័ព្ទវិញ។
