សេចក្តីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សេវាកម្មបកប្រែដល់ ម.ស.ម.ក.សម្រាប់រយៈពេល ៣ឆ្នាំ
កាលបរិច្ឆេទផុតកំណត់ | 31 / Aug / 2023 |
---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ព័ន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនបណ្តាក្រុមហ៊ុនបម្រើសេវាកម្មបកប្រែទាំងអស់ឱ្យបានជ្រាបថា ម.ស.ម.ក កំពុងប្រកាសជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ដែលទទួលបានសិទ្ធិជាអាទិភាពផ្នែកសេវាកម្មបកប្រែ ដែលនឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្ត្រការដេញថ្លៃប្រកួតប្រជែង អនុលោមតាមគោលការណ៍លទ្ធកម្មរបស់ ម.ស.ម.ក សម្រាប់រយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ក្រុមហ៊ុនបកប្រែដែលទទួលបានជោគជ័យក្នុងការដេញថ្លៃ ដែលទទួលបានសិទ្ធិជាអាទិភាពក្នុងការផ្ដល់សេវាកម្មបកប្រែ នឹងត្រូវទទួលផ្ដល់សេវាកម្មបកប្រែជូន ម.ស.ម.ក និងបំពេញលក្ខខណ្ឌដូចខាងក្រោម៖
I-បកប្រែអត្ថបទ
- ភាសាខ្មែរទៅជាភាសាអង់គ្លេស ឬពីភាសាអង់គ្លេសទៅជាភាសាខ្មែរ
- ទម្រង់អត្ថបទបកប្រែ មានដូចជា Word, Excel, និង PowerPoint:
- អត្ថបទវាក្យសព្ទសម្រាយធម្មតា
- អត្ថបទវាក្យសព្ទបច្ចេកទេស
- អត្ថបទវាក្យសព្ទច្បាប់
- សេវាកម្មបកប្រែអត្ថបទបន្ទាន់
II. បកប្រែផ្ទាល់មាត់៖
- បកប្រែប្រដេញសម្រាប់រយៈពេលពេញ ០១ថ្ងៃ
- បកប្រែប្រដេញសម្រាប់រយៈពេលកន្លះថ្ងៃ
- បកប្រែបណ្ដាក់សម្រាប់រយៈពេលពេញ ០១ថ្ងៃ
- បកប្រែបណ្ដាក់សម្រាប់រយៈពេលកន្លះថ្លៃ
- ស្តង់សម្រាប់អ្នកបកប្រែ
- ឧបករណ៍ពាក់ត្រចៀកសម្រាប់ស្ដាប់សំឡេង
ការដាក់ពាក្យ
- សូមផ្ញើដាក់ពាក្យស្នើសុំចូលរួមដេញថ្លៃ និងលម្អិតដោយបញ្ជាក់ឱ្យបានច្បាស់លាស់អំពីអាករលើតម្លៃបន្ថែម (VAT)
- សូមភ្ជាប់មកជាមួយនូវលេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN) និងប័ណ្ណប៉ាតង់ច្បាប់ថតចម្លង ប្រសិនបើក្រុមហ៊ុនលោក/លោកស្រីបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដាររួចហើយ
- សូមបញ្ជាក់សុពលភាពនៃសម្រង់តម្លៃឱ្យបានច្បាស់លាស់ (សុពលភាពយ៉ាងតិចរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសម្រង់តម្លៃ)
- សូមដាក់ពាក្យស្នើសុំចូលរួមដេញថ្លៃ និងសម្រង់តម្លៃលម្អិតមកការិយាល័យ ម.ស.ម.ក និង
- សូមភ្ជាប់មកជាមួយនូវសំណៅឯកសារបកប្រែភាសាខ្មែរ និងអង់គ្លេសផ្លូវការ។