ការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់រថយន្ត
| កាលបរិច្ឆេទផុតកំណត់ | 17 / Nov / 2023 |
|---|
ការពិពណ៌នាលម្អិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិពលរដ្ឋនិងនយោបាយនៅកម្ពុជា សូមជូនដំណឹងដល់បណ្តាលក្រុមហ៊ុនទាំងអស់ឱ្យបានជ្រាបថា ម.ស.ម.ក នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់រថយន្ត ដោយបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
ការដាក់ពាក្យ
- ប្រវត្តិរូប ឬសាវតារបស់ក្រុមហ៊ុន
- គម្រោងថវិកាត្រូវចែកចែងឱ្យបានច្បាស់ទៅលើតម្លៃសុទ្ធ (Net Amount) និងតម្លៃមានរួមបញ្ចូលពន្ធបន្ថែម (VAT)។
- បើក្រុមហ៊ុនរបស់លោកអ្នកបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារ សូមបញ្ជាក់លេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN) នៅក្នុងសម្រង់តម្លៃ ។
- សូមបញ្ជាក់រយៈពេលសុពលភាពនៃសម្រង់តម្លៃឲ្យបានច្បាស់លាស់ (យ៉ាងតិចរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសម្រង់តម្លៃ)។
- សូមបញ្ជាក់ពីការធានា ឬសេវាធានា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនដែលមានបំណងចូលរួមក្នុងការដេញថ្លៃ សូមអញ្ជើញដាក់ពាក្យឱ្យបានមុនកាលកំណត់ខាងលើតាមការគួរ។
