កម្មវិធីបំពាក់បំប៉នស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតសវនាការ

កាលបរិច្ឆេទផុតកំណត់ 04 / Mar / 2025

ការពិពណ៌នាលម្អិត

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ជាអង្គការមិនមែនរដ្ឋាភិបាល  ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា សូមប្រកាសជ្រើសរើសសិក្ខាកាមចំនួន ៣០នាក់ ជានិសិ្សតរៀននៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីបំពាក់បំប៉នដែលមានរយៈពេលបីថ្ងៃ ស្តីពី ”សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតសវនាការ” ។

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាសិទ្ធិដែលសំខាន់មួយ ហើយមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក្នុងដំណើរការនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌដែលភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសជនរងការចោទប្រកាន់រឿងព្រហ្មទណ្ឌ ដើម្បីទទួលបាននូវភាពយុត្តិធម៌ចាប់តាំងពីដំណាក់កាលដំបូងនៃនីតិវិធីរហូតដល់ចប់នីតិវិធី។ ដូច្នេះ ការបង្កើនសមត្ថភាពបន្ថែមដល់និស្សិតអំពីប្រធានបទនេះជាផ្នែកមួយសំខាន់ ដើម្បីឱ្យពួកគេអាចចែករំលែក និងអនុវត្តចំណេះដឹងនៅពេលចូលបំពេញការងាររបស់គេ ដែលនេះជាការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា។

ការដាក់ពាក្យ

និស្សិតដែលមានចំណាប់អារម្មណ៍ សូមបំពេញប្រវត្តិរូបសង្ខេប និងឆ្លើយនូវកម្រងសំណួរតាមរយៈតំណភ្ជាប់នេះ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ តាមរយៈទូរស័ព្ទ ០១២ ៤០៣០៥០ ឬតាមរយៈអ៊ីម៉ែល៖ [email protected]

បេក្ខនារី អ្នកស្រឡាញ់ភេទដូចគ្នា ជនពិការ ជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។ 

ឈប់ទទួលពាក្យ ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៥ ត្រឹមម៉ោង ៥.០០ ល្ងាច៕