ទិវាសិទ្ធិមនុស្សអន្តរជាតិ

ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ គឺ​ជា​ខួប​ទី​៧៣​ឆ្នាំ​នៃ​ទិវា​សិទ្ធិ​មនុស្ស។ ទិវា​សិទ្ធិ​មនុស្ស​គឺ​ត្រូវ​បាន​​ប្រារព្វ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​អនុម័ត​នូវ​សេច​ក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​១៩៤៨។ ប្រធាន​បទ​នៃ​ទិវា​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​នេះ​គឺ សម​ភាព​៖ កាត់​បន្ថយ​វិសមភាព​ តាម​រយៈ​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស។ មនុស្ស​គ្រប់​រូប​កើត​មក​មាន​សេរីភាព និង​សម​ភាព​ប្រកប​សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធិ។

សិទ្ធិ​មនុស្ស​ជា​អ្វី?

សិទ្ធិ​មនុស្ស​គឺ​ជា​សិទ្ធិ​ដែល​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​មិន​គិត​ពី​ពូជ​សាសន៍ ភេទ សញ្ជាតិ ជាតិពិន្ធុ ភាសា សាសនា ឬស្ថានភាព​ផ្សេងៗ​ដទៃ​ទៀត​ឡើយ។ សិទ្ធិ​មនុស្ស​រួមមាន​សិទ្ធិ​រស់រាន​មាន​ជីវិត និង​មាន​សេរីភាព សេរីភាព​រួច​ផុត​ពី​អំពើ​ទាសភាព​និង​ការ​ធ្វើ​ទារុណ​កម្ម សេរីភាព​ខាង​ការ​មាន​ទស្សន​យោបល់​និង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ការងារ និង​ការ​អប់រំ និង​សិទ្ធិ​ផ្សេងៗ​ទៀត​ជា​ច្រើន​។ មនុស្ស​គ្រប់​រូប​ទទួល​បាន​នូវ​សិទ្ធិ​ទាំង​អស់​នេះ ដោយ​គ្មាន​ការរើស​អើង​នោះ​ឡើយ​។

តើ​លោក​អ្នក​យល់​ថា​សិទ្ធិ​មនុស្ស​ជា​អ្វី​ដែរ​? លោក​អ្នក​ក៏​អាច​ផ្ញើ​ជា​វីដេអូ​ ឬ​សារ​អំពី​ការ​យល់​ឃើញ​របស់​លោក​​អ្នក​ តាម​រយៈ​អ៊ីម៉ែល [email protected] ។ សារ​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ចង​ក្រង​ផលិត​ជា​វីដេអូ​សម្រាប់​ទិវា​សិទ្ធិ​មនុស្ស​នាពេល​ខាង​មុខៗ​ទៀត!

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

១០ ធ្នូ ១៩៤៨

ទាញយក

ច្បាប់សិទ្ធិមនុស្សអន្តរជាតិ

ព្រះរាជាណាចក្រកម្ពុជាគឺជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗចំនួន៩ ដែលក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្ស ទាំង៩នេះ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នចំនួន៨ ដូចជា៖

សន្ធិសញ្ញា

កាលបរិច្ឆេទ

ឯកសារ

អនុសញ្ញាស្ដីពីសិទ្ធិកុមារនិងពិធីសារបន្ថែម

មិថុនា ២០០៩

ទាញយក
អនុសញ្ញាអន្តរជាតិ ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ពូជ​សាសន៍

២៨ វិច្ឆិកា ១៩៨៣

ទាញយក
អនុសញ្ញាប្រឆាំង​ទារុណ​កម្ម និង​ពិ​ធី​សារ​បន្ថែម

១៥ តុលា ១៩៩២

ទាញយក
អនុសញ្ញាអន្តរជាតិ ស្ដីពីការលុប​បំបាត់​រាល់​ទម្រង់ នៃ​ការ​រើស​អើង​ប្រឆាំង​នឹង ស្រ្ដី​ភេទ និង​ពិ​ធី​សារ​បន្ថែម

១៥ តុលា ១៩៩២

ទាញយក
អនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិជនពិការ

២០ ធ្នូ ២០១២

ទាញយក
អនុសញ្ញាអន្តរជាតិ ស្ដីពីការការ​ពារ​ជន​គ្រប់​រូប ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ

២៧ មិថុនា ២០១៣

ទាញយក
កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌

២៦ ឧសភា ១៩៩២

ទាញយក
កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោ​បាយ និង​ពិធីសារ​បន្ថែម

២៦ ឧសភា ១៩៩២

ទាញយក
អនុសញ្ញាអន្តរជាតិ ស្ដីពីការការពារសិទ្ធិ របស់​ពលករ ទេសន្តរ​ប្រវេសន៍​គ្រប់រូប និង​សមាជិក​គ្រួសារ របស់​ពួក​គេ

២៧ កញ្ញា ២០០៤

ទាញយក