មូលនិធិយុត្តិធម៌២២/១១

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកប្រចាំឆ្នាំ ប្រជាជនកម្ពុជារាប់រយនាក់បានស្លាប់នៅលើស្ពានកោះពេជ្រនៅរាជធានីភ្នំពេញ ដែលជាសោកនាដកម្មដ៏អាក្រក់បំផុតតាំងពីកម្ពុជាទទួលបានសន្តិភាព។ របាយការណ៏បឋមបានកំណត់ចំនួនអ្នកស្លាប់រហូតដល់៤៥៦នាក់ ក្រោយមកតួរលេខត្រូវបានកាត់បន្ថយ ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មកត្រឹម៣៥០នាក់ នៅក្នុងការបកស្រាយចំពោះការរត់ជាន់គ្នានេះ។ មនុស្សប្រមាណ ៤០០នាក់ផ្សេងទៀតក៏ទទួលរងរបួសផងដែរ។
ពាក្យចចាមអារាមដំបូងដែលបានផ្សព្វផ្សាយនៅទីក្រុងភ្នំពេញកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា គឺការបាក់ស្ពាន។ លុះដល់ព្រឹកឡើង គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែតបានពន្យល់ថាការវាយតម្លៃជាបឋមពីមូលហេតុនៃការស្លាប់ដែលគាត់បានពិនិត្យក្នុងចំណោមជនរងគ្រោះត្រូវបានស្លាប់ដោយការថប់ដង្ហើម និងឆក់ខ្សែភ្លើង។ ក្រោយមក មូលហេតុដែលថាឆក់ខ្សែភ្លើងត្រូវបានមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល និងបុគ្គលិកមន្ទិរពេទ្យកាល់ម៉ែត ច្រានចោល បើទោះបីជាមានការអះអាងពី ជនរងគ្រោះជាច្រើននាក់ ថាពួកគាត់បានឆក់នឹងខ្សែភ្លើងនៅលើស្ពានក៏ដោយ។ អស់រយៈពេលជាច្រើនថ្ងៃកន្លងផុតទៅ ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ដោយសោកនាដកម្មនេះបានចាប់ផ្តើមសួររកចម្លើយ។ បុរសម្នាក់ដែលមានចៅស្រី កូនស្រីនិងក្មួយស្រីទទួលរងរបូសនៅក្នុងហេតុការណ៏នេះបាននិយាយថា “យើងពិតជាចង់បានការពន្យល់ពីរដ្ឋាភិបាល”។ បុរសម្នាក់ទៀតដែលមានបងស្រីបានស្លាប់នៅលើស្ពាន បានបញ្ចេញកំហឹងចំពោះសោកនាដកម្ម ហើយបានចោទសួរថា “តើប៉ូលិសពិតជាធ្វើការងាររបស់ពួកគេដែរឫទេ? ហេតុអ្វីបានជាពួកគេបណ្តោយឲ្យព្រឹត្តិការណ៏នេះកើតឡើងនៅពេលដំបូង?”
ប៉ុន្តែមិនទាន់មានចម្លើយសមស្របឆ្លើយតបទៅនឹងសំនួរទាំងនេះនៅឡើយ ហើយរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងឆាប់រហ័ស ដោយប្រកាសថាយើងទទួលបានមេរៀនដែលហេតុការណ៏នេះនឹងមិនត្រូវកើតមានម្តងទៀតឡើយ។ អ្នកនាំពាក្យនៃគណៈកម្មការដែលបានបង្កើតឡើងដើម្បីកណត់ពីមូលហេតុនៃព្រឹត្តិការណ៏នេះបានទំលាក់កំហុសទៅលើប្រជាពលរដ្ឋនៅលើស្ពានកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានពន្យល់ថាមនុស្សជាច្រើនបានមកពីទីជនបទ ហើយមិនបានយល់ពីភាពញ័រនៃស្ពានយោល។ គេបាននិយាយថាប្រជាពលរដ្ឋទាំងនោះភ័យស្លន់ស្លោរ ហើយបានចាប់ផ្តើមរត់ចេញពីស្ពានដែលធ្វើឲ្យមានការរត់ជាន់គ្នា។ គណៈកម្មការដដែលក៏បានបដិសេធទាំងស្រុងនូវការសន្និដ្ឋានទាំងឡាយដែលថាមនុស្សនៅលើស្ពាននាយប់នោះត្រូវបានស្លាប់ដោយការឆក់ខ្សែភ្លើង។
ការខកខានមិនបានរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយសម្រាប់មនុស្សរាប់លាននាក់ដែលបានរំពឹងទុកថានឹងមានវត្តមាននៅភ្នំពេញក្នុងកំឡុងពេលបុណ្យអុំទូក ការខកខានក្នុងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពទៅលើព្រឹត្តិការណ៏ និងល្បឿនឆ្លើយតប និងសភាពការណ៏សោកនាដកម្ម និងការធ្វេសប្រហែសរបស់មន្ត្រី ឆ្លុះបញ្ចាំងពីបញ្ហាដ៏ធំនៅក្នុងប្រទេសកម្ពុជានៃបក្សពួកនិយម និងការមិនទទួលខុសត្រូវរបស់បុគ្គលមានប្រាក់ និងអំណាច។ មូលនិធិយុត្តិធម៌២២/១១ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងសម្រួលដល់ការអំពាវនាវរបស់ក្រុមគ្រួសារនៃជនរងគ្រោះនៅលើស្ពានទាំងអ្នកស្លាប់និងរបួសនាយប់នោះ សម្រាប់ស្វែងរកយុត្តិធម៌ និងចម្លើយឆ្លើយតបទៅនឹងសំនួរដែលរដ្ឋាភិបាលមិនបានបង្ហាញឲ្យបានគ្រប់គ្រាន់។
នៅក្នុងចន្លោះពីខែធ្នូ ឆ្នាំ២០១០ និងខែកុម្ភៈ ឆ្នាំ២០១១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្ភាសមនុស្សច្រើនជាង១០០នាក់អំពីសោកនាដកម្មកោះពេជ្រ រួមទាំងអ្នកនៅរស់រានពីព្រឹត្តិការណ៏ ក្រុមគ្រួសារជនរងគ្រោះ គ្រូពេទ្យ និងប៉ូលិស។ មជ្ឈមណ្ឌលបានធ្វើការអំពាវនាវតាមវិទ្យុ ដោយសាកសួរទៅមនុស្សទូរទាំងប្រទេសឲ្យផ្តល់ព័ត៌មានអំពីយប់កើតហេតុដើម្បីជម្រុញឲ្យមានការផ្តល់បន្ថែមនូវទិដ្ឋភាពកាន់តែច្បាស់អំពីអ្វីដែលបានកើតឡើង។ នៅខែមិនា ឆ្នាំ២០១១ មជ្ឈមណ្ឌលនឹងចេញផ្សាយនូវរបាយការណ៏ដែលកំណត់បានពីការសម្ភាសជាច្រើន និងការប្រៀបធៀបការរកឃើញទាំងនោះទៅនឹងការរកឃើញរបស់គណៈកម្មាធិការរដ្ឋាភិបាល ដែលត្រូវបានផ្ទេរសិទ្ធិអំណាចក្នុងការស៊ើបអង្កេតមូលហេតុផ្សេងៗនៃសោកនាធកម្មលើស្ពានកោះពេជ្រ។
ដើម្បីគាំទ្រ មូលនិធិយុទ្ធតិធម៌ ២២-១១ លោកអ្នកអាចធ្វើការបរិច្ចាគតាមរយៈ ៖
សម្រាប់ការផ្ទេរក្នុងស្រុក៖
- ឈ្មោះធនាគារៈ ធនាគារ អេស៊ីលីដា
- ឈ្មោះគណនីៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លេខគណនីៈ ២៩០០-២០-១៧៧ ៨៦១-៤-១
សម្រាប់ការផ្ទេរក្រៅស្រុក៖
- ឈ្មោះធនាគារៈ ធនាគារ អេស៊ីលីដា
- ឈ្មោះគណនីៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លេខគណនីៈ ២៩០០-២០-១៧៧ ៨៦១-៦១
- អាស័យដ្ឋានធនាគារៈ អគារ៦១ ផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ កម្ពុជា
- លេខទូរស័ព្ទៈ +៨៥៥-២៣-៩៩៤-៤៤៤/ ១៥-៩៩៩ ២៣៣
- ទូរសារលេខៈ +៨៥៥-23-៤៣០-555
- អ៊ីម៉ែលៈ [email protected]
- SWIFT: ACLBKHPP
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១