យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣

នាទិវាអន្តរជាតិបញ្ឈប់និទណ្ឌភាព នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានលើកបង្ហាញ ក្នុងពេញមួយខែវិច្ឆិកា អំពីករណីនិទណ្ឌភាពដែលកំពុងកើតមានជាបន្ត ដែលនឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ករណីទាំងនេះមានលក្ខណៈផ្សេងៗគ្នា ដែលមានដូចជា ឃាតកម្មមកលើសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលករណីទាំងនោះមិនដែលត្រូវបានស៊ើបអង្កេតឲ្យបានពេញលេញ, ករណីដែលកងកម្លាំងសន្តិសុខវាយដំមកលើប្រជាពលរដ្ឋ ហើយមិនដែលត្រូវបានផ្តន្ទាទោស និងករណីដែលមានមន្ត្រីដែលមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាច ដែលទោះបីជារងការកាត់ក្ដីទៅហើយ ក៏ពួកគេមិនដែលទទួលរងនូវទោសទណ្ឌដែលពួកគេបានប្រព្រឹត្តនោះទេ។
តើនិទណ្ឌភាពជាអ្វី?
និទណ្ឌភាព មានន័យសាមញ្ញថា "គ្មានការដាក់ទោសពិន័យ" ឬ "គ្មានផលវិបាក"។ នៅកម្ពុជា ជនល្មើសដែលប្រព្រឹត្តបទល្មើសតែងតែមិនដែលត្រូវបាននាំយកមកដាក់ទោស ដែលមានន័យថា ជនរងគ្រោះនៃបទល្មើសទាំងនោះមិនដែលទទួលបានយុត្តិធម៌នោះទេ។ បន្ថែមពីលើនោះ មិនតែប៉ុណ្ណោះ បុគ្គលដែលគេចផុតពីការដាក់ទោស គឺជាបុគ្គលដែលមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាច ហើយបានធ្វើសកម្មភាពដៅមុខសញ្ញាមកលើបុគ្គលដែលទាមទាររកយុត្តិធម៌ និងសិទ្ធិមនុស្សនៅកម្ពុជា។
តើលោកអ្នកអាចធ្វើអ្វីបានខ្លះដើម្បីបញ្ឈប់និទណ្ឌភាព?
លោកអ្នកអាចទាញយកខិតបណ្ណនៃយុទ្ធនាការ និងករណីសិក្សាខាងក្រោមនេះ ដោយគ្រាន់តែចុចលើខិតបណ្ណនីមួយៗ។ យើងខ្ញុំសូមលើកទឹកចិត្ដឲ្យសាធារណជនចែករំលែកព័ត៌មានទាំងនេះជាមួយមិត្ដភក្ដិដទៃទៀត តាមរយៈបណ្ដាញព័ត៌មានសង្គម ឬផ្តិតចេញជាឯកសារសម្រាប់ប្រើប្រាស់ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងយុទ្ធនាការនេះ។
លោកអ្នកក៏អាចចូលរួមជាមួយ ម.ស.ម.ក នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅម៉ោង ២.៣០នាទីរសៀល ដើម្បីចូលរួមក្នុងការបញ្ចាំងភាពយន្តឯកសារ និងការជជែកពិភាក្សាពីនិទណ្ឌភាព។
ម្យ៉ាងទៀត សូមកុំភ្លេចចូលទៅកាន់ ទំព័រយុទ្ធនាការទិវាអន្តរជាតិបញ្ឈប់អំពើហិង្សា ដែលរៀបចំឡើងដោយអង្គការដៃគូរបស់យើង គឺ គូសន្ទនាអន្តរជាតិដើម្បីសេរីភាពបញ្ចេញមតិ (អាយហ្វ៊ិក) ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងនិទណ្ឌភាពនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
ឃាតកម្មលើសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលករណីទាំងអស់នោះមិនដែលត្រូវបានស៊ើបអង្កេតឲ្យបានដិតដល់
ជា វិជ្ជា ៖ ស្លាប់ ឆ្នាំ ២០០៤, រឿងក្ដីទម្លាក់ចោល
ទាញយកករណីសិក្សាឈុត វុទ្ធី ៖ ស្លាប់ ឆ្នាំ២០១២, រឿងក្ដីទម្លាក់ចោល
ទាញយកករណីសិក្សាហង្ស សេរីឧត្ដម ៖ ស្លាប់ ឆ្នាំ២០១២ រឿងក្ដីទម្លាក់ចោល
ទាញយកករណីសិក្សាកងកម្លាំងរក្សាសន្តិសុខវាយដំមកលើប្រជាពលរដ្ឋ តែមិនដែលត្រូវបាននាំមកផ្តន្ទាទោស
ម៉ៅ សុខចាន់ ៖ ស្លាប់ ខែកញ្ញា ឆ្នាំ២០១៣, គ្មានការស៊ើបអង្កេត
ទាញយកករណីសិក្សាភួង ម៉ាឡៃ ៖ ត្រូវបានប្ដឹងពីបទប្រព្រឹត្តអំពើហិង្សាមកលើក្រុមបាតុករ, គ្មានការស៊ើបអង្កេត
ទាញយកករណីសិក្សាក្រុមបាតុករនៅវត្តភ្នំ ៖ រងការវាយដំ នៅខែកញ្ញា ឆ្នាំ២០១៣, គ្មានការស៊ើបអង្កេត
ទាញយកករណីសិក្សាមន្ត្រីរដ្ឋាភិបាលដែលមានទំនាក់ទំនងល្អ គេចពីការទទួលទោស ទោះបីជាខ្លួនត្រូវបានគេផ្តន្ទាទោសរួច
ឈូក បណ្ឌិត ៖ ផ្តន្ទាទោសប៉ុន្តែគ្មានការចាប់ខ្លួន
ទាញយកករណីសិក្សាជា រដ្ឋា ៖ ផ្តន្ទាទោសប៉ុន្តែគ្មានការចាប់ខ្លួន
ទាញយកករណីសិក្សាព័ត៌មានបន្ថែម
- ម.ស.ម.ក, ការគាបសង្កត់លើការបញ្ចេញមតិ ៖ ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា (ខែកញ្ញា ឆ្នាំ២០១៣)
- ម.ស.ម.ក និង អង្គការ មាត្រា ១៩, ការពារអ្នកការពារសិទ្ធិមនុស្ស ៖ សុវត្ថិភាពសម្រាប់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា (ខែមិថុនា ២០១៣)
- ម.ស.ម.ក និង អង្គការផ្សេងទៀត, ឯកសារដាក់ស្នើ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ ស្ដីពីប្រទេសកម្ពុជា (ខែមិថុនា ឆ្នាំ២០១៣)
- ម.ស.ម.ក, កំណត់ត្រាសង្ខេប សេរីភាពបញ្ចេញមតិ និងការគាបសង្កត់លើបណ្ដាញអ៊ីនធើណេត នៅកម្ពុជា (ខែមេសា ឆ្នាំ២០១៣)
- ម.ស.ម.ក, កំណត់ត្រាសង្ខេប សេរីភាពបញ្ចេញមតិ (ខែកុម្ភៈ ឆ្នាំ២០១៣)
- ម.ស.ម.ក, កំណត់ត្រាសង្ខេប កំណែទម្រង់សន្តិសុខ (ខែវិច្ឆិកា ឆ្នាំ២០១២)
សម្រាប់ព័ត៌មានបន្ថែម, សូមអ៊ីម៉ែលមកយើងតាម [email protected]
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១