យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ សហគមន៍អន្តរជាតិនឹងប្រារព្ធទិវាអន្តរជាតិលើកទីពីរបស់អង្គការសហប្រជាជាតិដើម្បីបញ្ឈប់និទណ្ឌភាពចំពោះបទល្មើសប្រឆាំងនឹងអ្នកសារព័ត៌មាន ។ ទិវានេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់សម្រាប់ប្រទេសកម្ពុជា ខណៈបញ្ហានិទណ្ឌភាពដែលនាំឱ្យមានការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា ចំណែកជនល្មើសមិនត្រូវបាននាំខ្លួនមកផ្តន្ទាទោស ។ និទណ្ឌភាពបានគំរាមកំហែងដល់សិទ្ធិទទួលបានការពិត យុត្តិធម៌និងសំណង ព្រមទាំងបង្កើនការព្រួយបារម្ភខ្លាំងពីការដាក់កំហិតខ្លួនឯងដែលជាការរឹតត្បិតដល់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ។
តើនិទណ្ឌភាពជាអ្វី?
និទណ្ឌភាព មានន័យសាមញ្ញថា "គ្មានការដាក់ទោសពិន័យ" ឬ "គ្មានផលវិបាក"។ នៅកម្ពុជា ជនល្មើសដែលប្រព្រឹត្តបទល្មើសតែងតែមិនដែលត្រូវបាននាំយកមកដាក់ទោស ដែលមានន័យថា ជនរងគ្រោះនៃបទល្មើសទាំងនោះមិនដែលទទួលបានយុត្តិធម៌នោះទេ។ បន្ថែមពីលើនោះ មិនតែប៉ុណ្ណោះ បុគ្គលដែលគេចផុតពីការដាក់ទោស គឺជាបុគ្គលដែលមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាច ហើយបានធ្វើសកម្មភាពដៅមុខសញ្ញាមកលើបុគ្គលដែលទាមទាររកយុត្តិធម៌ និងសិទ្ធិមនុស្សនៅកម្ពុជា។
តើយើងធ្វើអ្វី?
ម.ស.ម.កនឹងតាំងពិពណ៌រូបថតនៅ <អគារឌឹមែនសិន អេហ្វ.ស៊ី.ស៊ី ដោយបង្ហាញជូននូវកម្រងប្រវត្តិសង្ខេបជនរងគ្រោះនៃអំពើនិទណ្ឌភាពចំនួន១០រូប នៅកម្ពុជាដែលនឹងបើកជូនសាធារណៈអាចចូលទស្សនាពិពណ៌នានេះចាប់ពីថ្ងៃច័ន្ទ ទី០២ រហូតដល់ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា។ ការរៀបចំពិពណ៌នេះក៏នឹងមាន កិច្ចពិភាក្សាអំពីបញ្ហានិទណ្ឌភាពផងដែរ ដោយនឹងមានការអញ្ជើញចូលរួមពីក្រុមគ្រួសាររបស់ជនរងគ្រោះនិងសាធារណៈជនទូទៅ។ បន្ថែមពីលើនេះ ម.ស.ម.ក នឹងបញ្ចាំងវីដេអូខ្លីស្តីពីទិណ្ឌភាព ដោយផ្តិតយករូបភាពសាធារណៈជននិងសមាជិកនៃគ្រួសារជនរងគ្រោះ។ ពិធីនេះក៏នឹងអនុញ្ញាតឱ្យសមាជិកគ្រួសារជនរងគ្រោះអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សាធារណៈជន និងសហគមន៍អន្តរជាតិកុំឱ្យភេ្លច មនុស្សជាទីស្រលាញ់របស់ពួកគាត់ និងស្នើសុំយុត្តិធម៌។
មានសកម្មភាពអ្វីខ្លះ ៖ ការតាំងពិពណ៌រូបថតជនរងគ្រោះ/ កិច្ចពិភាក្សា/ ការចាក់បញ្ចាំងខ្សែវីដេអូ
ពេលណា ៖ ថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា នៅវេលាម៉ោង៤:០០នាទីល្ងាច
នៅ ៖ សណ្ឋាគារអគារឌឹមែនសិន អេហ្វ.ស៊ី.ស៊ី ផ្ទះលេខ៣២ វិថីព្រះសុធារស រាជធានីភ្នំពេញ។
ការតាំងពិពណ៌នឹងនៅតែបន្តរហូតដល់ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
ព័ត៌មានបន្ថែម
- ម.ស.ម.ក, ការគាបសង្កត់លើការបញ្ចេញមតិ ៖ ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា (ខែកញ្ញា ឆ្នាំ២០១៣)
- ម.ស.ម.ក និង អង្គការ មាត្រា ១៩, ការពារអ្នកការពារសិទ្ធិមនុស្ស ៖ សុវត្ថិភាពសម្រាប់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា (ខែមិថុនា ២០១៣)
- ម.ស.ម.ក និង អង្គការផ្សេងទៀត, ឯកសារដាក់ស្នើ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ ស្ដីពីប្រទេសកម្ពុជា (ខែមិថុនា ឆ្នាំ២០១៣)
- ម.ស.ម.ក, កំណត់ត្រាសង្ខេប សេរីភាពបញ្ចេញមតិ និងការគាបសង្កត់លើបណ្ដាញអ៊ីនធើណេត នៅកម្ពុជា (ខែមេសា ឆ្នាំ២០១៣)
- ម.ស.ម.ក, កំណត់ត្រាសង្ខេប សេរីភាពបញ្ចេញមតិ (ខែកុម្ភៈ ឆ្នាំ២០១៣)
- ម.ស.ម.ក, កំណត់ត្រាសង្ខេប កំណែទម្រង់សន្តិសុខ (ខែវិច្ឆិកា ឆ្នាំ២០១២)
សម្រាប់ព័ត៌មានបន្ថែម, សូមអ៊ីម៉ែលមកយើងតាម [email protected]
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១