យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
កាលពីចុងឆ្នាំ២០១៣ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសយកថ្ងៃទី០២ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ហើយបានជំរុញឱ្យរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិទាំងអស់អនុវត្តវិធានការជាក់លាក់ប្រឆាំងនឹងវប្បធម៌និទណ្ឌភាពដែលកើតមានឡើង។ ជារឿងគួរឱ្យសោកស្តាយដែលមានការវិវត្តតិចតួចបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនៅកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ ជាការពិតណាស់ និទណ្ឌភាពបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
តើនិទណ្ឌភាពជាអ្វី?
និទណ្ឌភាពមានន័យថា «ការរួចផុតពីការផ្តន្ទាទោស» ឬ «រួចផុតផលវិបាកណាមួយ»។ ឧទាហរណ៍មួយនៃនិទណ្ឌភាពគឺកង្វះទំនួលខុសត្រូវចំពោះហេតុការណ៍នៃអំពើហិង្សាលើសកម្មជន អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស សហជីព កម្មករ អ្នកការពារបរិស្ថាន និងពលរដ្ឋសាមញ្ញនៅកម្ពុជា។ និទណ្ឌភាពទាំងនេះបង្កឱ្យរឹតតែមានការភ័យខ្លាច ការដាក់កំហិតខ្លួនឯង ការបំបិទសិទ្ធិទទួលបានព័ត៌មាន និងសំណងជាសាធារណៈ និងកាត់បន្ថយទំនុកចិត្តចំពោះនីតិរដ្ឋ។ ទាំងនេះកើតឡើងនៅពេលដែលជនសង្ស័យមិនត្រូវបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ និងពេលដែលបុគ្គលដែលត្រូវផ្តន្ទាទោសប៉ុន្តែត្រូវបានដោះលែងវិញភ្លាមៗនោះឯង នាំឱ្យកើតមាននិទណ្ឌភាពឡើង។ ការគោរពសិទ្ធិមនុស្សនៅកម្ពុជានឹងមិនអាចទៅរួចទេ លុះត្រាតែអ្នកប្រព្រឹត្តអំពើរំលោភបំពានធ្ងន់ធ្ងរត្រូវបានយកទៅផ្តន្ទាទោស។
តើយើងធ្វើកិច្ចការអ្វីខ្លះ?
ម.ស.ម.ក នឹងសម្ភោធពិព័រណ៍ដោយការចេញផ្សាយនូវប្រវត្តិរូបបុគ្គលរងគ្រោះ ជារៀងរាល់ថ្ងៃតាមរយៈអនឡាញចាប់ផ្តើមពីថ្ងៃទី០២ ខែវិច្ឆិកា ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពិព័រណ៍នេះនឹងអនុញ្ញាតិឱ្យក្រុមគ្រួសារជនរងគ្រោះអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») សាធារណជន និងសហគមន៍អន្តរជាតិ កុំឱ្យបំភ្លេចមនុស្សជាទីស្រលាញ់របស់ពួកគេ និងដើម្បីស្វែងរកយុត្តិធម៌ផងដែរ។
អ្វី៖ ពិព័រណ៍តាមរយៈអនឡាញ
ពេលណា៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧
For more information, email us at [email protected]
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១