យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រជាពលរដ្ឋកម្ពុជាអាចអនុវត្តសិទ្ធិសេរីភាពខាងការជួបប្រជុំរបស់ខ្លួន ក្នុងលក្ខណៈមួយដែលមិនធ្លាប់មានពីមុនមក។ យ៉ាងណាក្តី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ កងកម្លាំងរក្សាសន្តិសុខបានសម្រេចប្រើប្រាស់វិធីសាស្ត្រចាស់របស់ពួកគេ ហើយពីពេលនោះមក ពួកគេបានប្រើកម្លាំងហួសហេតុដដែលៗ ដោយពុំសមាមាត្របង្ក្រាបលើអ្នកតវ៉ា។ អំពើ ហិង្សានៅថ្ងៃក្រោយការបោះឆ្នោត បាននាំឲ្យស្លាប់មនុស្សចំនួន៦នាក់ បាត់ខ្លួនយ៉ាងហោចណាស់ មនុស្សម្នាក់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។ តែយ៉ាងណាក៏ដោយ នៅពេលអ្នកតវ៉ាបានត្រូវអាជ្ញាធរចាប់ខ្លួន ហើយបច្ចុប្បន្ននេះកំពុងតែប្រឈមនឹងការចោទប្រកាន់នោះ ការស៊ើបអង្កេតដោយឯករាជ្យមួយទៅក្នុងករណីប្រើកម្លាំងដោយកងកម្លាំងប្រដាប់អាវុធកម្ពុជា មិនទាន់ត្រូវបានធ្វើឡើងនៅឡើយនោះទេ។
យុទ្ធនាការរបស់ ម.ស.ម.ក “ឯណាទៅយុត្តិធម៌ខ្ញុំ” អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅក្នុងករណីរំលោភបំពានសិទ្ធិមនុស្សដែលបានកើតឡើង ដើម្បីនាំជនល្មើសមកផ្តន្ទាទោស និងដើម្បីធានានូវសិទ្ធិទទួលបានការពិត យុត្តិធម៌ និងសំណងត្រឹមត្រូវជូនដល់ជនរងគ្រោះ។
តើអ្នកអាចចូលរួមចំណែកអ្វីបានខ្លះ?
- ចែករំលែកវីដេអូជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក
- ចុះហត្ថលេខាលើញ្ញត្តិដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ទាញយកញត្តិជាភាសាខ្មែរ, ទាញយកញត្តិជាភាសាអង់គ្លេស)
- ប្តូររូបភាពរបស់លោកអ្នក និង បដានៅលើហ្វេសប៊ុក
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១