ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៧

សេចក្តីផ្តើម

អ្នកនយោបាយជំទាស់ អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល សហជីព ក្រុម សហគមន៍ ព្រមទាំងប្រជាពលរដ្ឋបានប្រឈមឧបសគ្គជាច្រើនតាមរយៈច្បាប់ តុលាការ និងការអនុវត្តក្រៅ ប្រព័ន្ធច្បាប់ ដែលបានរឹតត្បិតលំហនៃសង្គមស៊ីវិលយ៉ាងខ្លាំង និងការរម្លាយគណបក្សជំទាស់បានដោយជោគ ជ័យ។

ការកើនឡើងនូវការអនុម័តច្បាប់និងការអនុវត្តច្បាប់ដែលមានលក្ខណៈរឹតត្បិត និងការបង្ក្រាបលើក្រុម ដែលមាននិន្នាការជំទាស់ក្រោមហេតុផលទប់ស្កាត់ផែនការធ្វើ “បដិវត្តន៍ពណ៌ បានធ្វើឱ្យការអនុវត្តសិទ្ធិមនុស្ស មូលដ្ឋានរបស់ពលរដ្ឋកម្ពុជានិងការចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។ រយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ក្រុមដែលមាននិន្នាការជំទាស់ផ្នែកនយោបាយមួយចំនួនបានប្រឈមការចោទប្រកាន់ពីបទល្មើស ព្រហ្មទណ្ឌក្រោមហេតុផលនយោបាយ។

ដូចឆ្នាំកន្លងទៅដែរ ការរំលោភបំពានលើសិទ្ធិដីធ្លី សិទ្ធិសង្គមកិច្ច និងសេដ្ឋកិច្ចនៅតែបន្តកើតមានរាល ដាល។ ក្រុមពលរដ្ឋដែលពុំសូវត្រូវបានគេគិតគូរនិងសហគមន៍ភាគតិចនៅតែពុំមានតំណាងរបស់ខ្លួនក្នុងឆាក នយោបាយ និងកង្វះខាតកិច្ចការពារផ្នែកច្បាប់ប្រឆាំងនឹងការរើសអើង។

ការបំបិទលំហសង្គមស៊ីវិល

សេរីភាពខាងការបញ្ចេញមតិត្រូវបានរឹតត្បិត

នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រឆ្នាំ២០១៨ រដ្ឋាភិបាលបង្ក្រាបលើការរិះគន់នានាមកលើខ្លួន ដែលបានធ្វើឱ្យមានការធ្លាក់ចុះជាខ្លាំងនូវសេរី ភាពខាងការបញ្ចេញមតិ ជាពិសេស គឺការកំណត់ការបរិហារកេរ្តិ៍ជាគោលដៅនៃការចោទប្រកាន់នានា។ យោង តាមគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការរឹតត្បិតលើសេរីភាពបញ្ចេញមតិអាចធ្វើទៅបានលុះ ត្រាតែស្ថិតនៅក្រោមកាលៈទេសៈកំណត់ណាមួយរួមមាន ការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ឬ

កេរ្តិ៍ឈ្មោះរបស់អ្នកដទៃ។ ប៉ុន្តែច្បាប់ដែលមានលក្ខណៈរឹតត្បិតបច្ចុប្បន្នកំពុងគ្រប់គ្រងលើសេរីភាពខាងការ

បញ្ចេញមតិនៅកម្ពុជាយ៉ាងខ្លាំង ដែលមិនស្របទៅតាមការអនុវត្តល្អៗជាសកល។ ការណ៍នេះនាំឱ្យបុគ្គលមួយ | ចំនួនប្រឈមនឹងទោសព្រហ្មទណ្ឌចំពោះការសន្ទនាជាលក្ខណៈឯកជន ដែលក្រោយមកត្រូវបានគេចេញផ្សាយ ជាសាធារណៈដោយពុំមានការយល់ព្រមពីបុគ្គលនោះ។

នៅខែមករា ឆ្នាំ២០១៧ សកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវបានគេរារាំងការ ផ្សព្វផ្សាយសារនយោបាយតាមឧស្ងោសនាសព្ទ ដោយថាសកម្មភាពរបស់គាត់ប៉ះពាល់ដល់គណបក្សផ្សេង ទៀត និងត្រូវបានស្នើឱ្យចុះកិច្ចសន្យាថានឹងមិនធ្វើសកម្មភាពដដែលនេះបន្តទៀត។ ក្នុងខែសីហា ឆ្នាំ២០១៧ អ្នកសារព័ត៌មានពីរនាក់របស់កាសែត ឌឹ ខេមបូឌាដេលី គឺលោក អួន ភាព និង លោកហ្សូមបើ ផតធឺ (Zsombor Peter) ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានអំពីការ បោះឆ្នោតនៅខេត្តរតនៈគិរី។ អ្នកទាំងពីរនាក់ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំប្រសិនបើរកឃើញ ពិរុទ្ធភាព។ ខណៈដែលកំពុងអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិជាមូលដ្ឋានរបស់ខ្លួន អង្គការសង្គមស៊ីវិល ត្រូវបានបង្ខំដោយគ្មានមូលដ្ឋានច្បាប់ឱ្យដកចេញផ្ទាំងបដាទាមទារការដោះលែងអ្នកការពារសិទ្ធិមនុស្សចំនួន៦រូប ។

ការរឹតត្បិតខ្លាំងៗឡើងលើសេរីភាពបញ្ចេញមតិ បាននាំឱ្យមានការដាក់កំហិតសិទ្ធិខ្លួនឯង” ដែលរារាំង ដល់តួអង្គសង្គមស៊ីវិលពីការផ្តល់ព័ត៌មានដោយសេរីដល់ពលរដ្ឋកម្ពុជា។

ការធ្វើទុក្ខបុកម្នេញលើសមាជិកគណបក្សជំទាស់ ដូចជាករណីដែលបានកើតឡើងកាលពីឆ្នាំកន្លងទៅ បានកើនឡើងកាន់តែខ្លាំងក្នុងឆ្នាំ២០១៧ ដោយសារថាសមាជិកគណបក្សជំទាស់មួយចំនួនប្រឈមការចោទ ប្រកាន់ព្រហ្មទណ្ឌដោយសារការរិះគន់រដ្ឋាភិបាល។ ឧទាហរណ៍លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្ស

សង្គ្រោះជាតិត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោកបានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានសូកប៉ាន់សកម្មជនម្នាក់អោយវាយប្រហារគណបក្សសង្គ្រោះជាតិ។"

ក្រៅពីគណបក្សជំទាស់មេដឹកនាំសង្គមស៊ីវិលនិងសកម្មជនមួយចំនួនក៏ធ្លាប់ទទួលរងការរឹតត្បិតទៅ លើសេរីភាពបញ្ចេញមតិរបស់ពួកគាត់ផងដែរ ដែលជាហេតុនាំឱ្យមានការដាក់កំហិតខ្លួនឯងកើនឡើង។ របាយ | ការណ៍នៃគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក បង្ហាញថា ២០% នៃថ្នាក់ដឹកនាំអង្គការសង្គមស៊ី វិលនិងសហជីពដែលបានស្ទង់មតិនៅចុងឆ្នាំ២០១៧ បានឆ្លើយថា “ តែងតែ ” គិតថាចាំបាច់ត្រូវតែដាក់កំហិត សិទ្ធិខ្លួនឯងនៅពេលពួកគាត់ថ្លែងជាសាធារណៈ ដែលកើនឡើង ៨% ជាងឆ្នាំមុន។ លើសពីនេះ ជាង ៤៣% នៃ ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងសហជីពបានលើកឡើងថាពួកគាត់ជឿថាការសន្ទនាជាលក្ខណៈឯកជន របស់ពួកគាត់ត្រូវបានរដ្ឋាភិបាលតាមដាន បើទោះជាមានការធានាដោយច្បាប់ជាតិក៏ដោយ។

ការបង្ក្រាបធ្ងន់ធ្ងរលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

ដី ខេមបូឌាដេលី ជាកាសែតឯករាជ្យដែលល្បីល្បាញខាងការចេញផ្សាយព័ត៌មានបែបស៊ើបអង្កេត បាន បង្ខំចិត្តបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសក្នុងការបង់ពន្ធនូវទឹកប្រាក់ចំនួន ៦,៣ លានដុល្លារ អាមេរិកក្នុងខែកញ្ញា។ ០សេរីភាពសារព័ត៌មានបានធ្លាក់ថែមទៀតតាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុង ការបិទស្ថានីយវិទ្យុក្នុងស្រុកចំនួន១៥ នាខែសីហា ដោយផ្អែកលើមូលដ្ឋានផ្នែករដ្ឋបាលមិនច្បាស់លាស់។ ជា លទ្ធផលនៃការបង្ក្រាបនេះ បានធ្វើឱ្យមានការលំបាកខ្លាំងឡើងក្នុងការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៃនិន្នាការ នយោបាយផ្សេង ព្រោះប្រភពព័ត៌មាននិងសោតទស្សន៍ដែលនៅសេសសល់ស្ទើរតែទាំងអស់គាំទ្ររដ្ឋាភិបាល ។

ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនេះ បានបង្ហាញកាន់តែច្បាស់ថែមទៀតតាមរយៈការ ចាប់ និងឃុំខ្លួនលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពីបទក្បត់ជាតិ ដោយសាររងការចោទថាបានដំឡើងបន្ទប់ថតសំឡេង និងផលិតកម្មវិធីព័ត៌មានឱ្យទៅវិទ្យុអាស៊ីសេរី ដែលបាន បង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅកម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារពាក់ព័ន្ធនឹងបញ្ហាពន្ធ និងអាជ្ញាប័ណ្ណ។

សន្ទស្សន៍សេរីភាពខាងការបញ្ចេញមតិពិភពលោកក្នុងឆ្នាំ២០១៧ ដែលធ្វើការវាយតម្លៃពីកម្រិតនៃ សេរីភាពដែលអ្នកសារព័ត៌មានទទួលបាន បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ៤ ថ្នាក់ ចាប់តាំងពីឆ្នាំ២០១៦ មក ដោយស្ថិតនៅលេខរៀងទី ១៣២ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលបានវាយតម្លៃ។ * មានការសន្និដ្ឋាន ថាចំណាត់ថ្នាក់នេះអាចនឹងធ្លាក់ចុះថែមទៀតនៅឆ្នាំ២០១៨ ប្រសិនបើការបង្ក្រាបលើអ្នកជំទាស់នៅតែបន្ត។

ជារួម ការរឹតត្បិតដែលកាន់តែខ្លាំងឡើងទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនេះ បានធ្វើឱ្យប៉ះពាល់ ថែមទៀតលើសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។ អ្នកសារព័ត៌មានមិនអាចរាយការណ៍ព័ត៌មាននៅពេល ដែលពួកគេព្រួយបារម្ភពីការឃុំខ្លួននិងការផ្តន្ទាទោសដោយអយុត្តិធម៌បានឡើយ។ មជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានលើកឡើងទាក់ទងនឹងបញ្ហានេះតាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ខ្លួន ដោយបញ្ជាក់ថា ៦៧% នៃអ្នកសារព័ត៌មានដែលខ្លួនបានសម្ភាសន៍មិនជឿថាពួកគេមានសេរីភាពពេញលេញ ក្នុងការពិភាក្សាគ្រប់ប្រធានបទដែលពាក់ព័ន្ធនោះទេ។ ម្យ៉ាងទៀត ៨៣% យល់ស្របថាសេរីភាពសារព័ត៌មាន | បានធ្លាក់ចុះនៅក្នុងឆ្នាំនេះ។

ការរីករាលដាលនៃការដាក់កំហិតសិទ្ធិខ្លួនឯងតាមប្រព័ន្ធអឺនធឺណិត

និន្នាការនៃការកើនឡើងនៃការដាក់កំហិតសិទ្ធិខ្លួនឯងនិងការតាមដាននៅលើប្រព័ន្ធអឺនធឺណិត មាន ការកើនឡើង នេះយោងតាមឯកសារដែលបានចងក្រងតាំងពីពាក់កណ្តាលឆ្នាំ២០១៥។ កាលដំបូងឡើយ អ៊ុន ផលិតត្រូវបានគេចាត់ទុកថាមានលំហសេរីភាពខ្លាំងជាងសារព័ត៌មានបោះពុម្ពផ្សាយនិងប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែកាន់តែលំបាកខ្លាំងឡើងៗសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការបញ្ចេញមតិរបស់ខ្លួនដោយសេរីនៅលើប្រព័ន្ធ អ៊ុនធឺណិតដោយពុំមានការព្រួយបារម្ភពីទោសព្រហ្មទណ្ឌ។ ស្ថាប័នសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) បានសម្តែងការព្រួយបារម្ភទៅលើរបៀបនៃការគ្រប់គ្រងនិងការដាក់ទោសធ្ងន់ធ្ងរដែល “ រាលដាល និង ក្លាយទៅជារឿងធម្មតា” ចំពោះការបរិហារកេរ្តិ៍នៅលើប្រព័ន្ធអ៊ុនធឺណិតដែលកើតឡើងក្នុងឆ្នាំ២០១៧ ។

នៅឆ្នាំ២០១៧ ទាំងពលរដ្ឋសាមញ្ញនិងសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយធ្លាប់ត្រូវ | បានចាប់ខ្លួននិងផ្តន្ទាទោសចំពោះការបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅលើប្រព័ន្ធអ៊ុនធឺណិត។ ឧទាហរណ៍ស្រី ម្នាក់ឈ្មោះ សំ សុខា ត្រូវបានផ្តន្ទាទោសពីបទ “ប្រមាថអ្នករាជការសាធារណៈនិងញុះញង់ឱ្យមានការរើសអើង” ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំចំពោះការបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពអ្នកស្រី

យកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជានៅលើបណ្ដាញហ្វេសប៊ុក។ ទោះបីជាត្រូវបានទីភ្នាក់ងារ ជនភៀសខ្លួនអង្គការសហប្រជាជាតិទទួលស្គាល់អ្នកស្រីក្នុងឋានៈជាជនភៀសខ្លួនក្តី ក៏អ្នកស្រី សំ សុខា នៅតែ ត្រូវបានបញ្ជូនត្រលប់ពីប្រទេសថៃមកវិញនៅពេលដែលអ្នកស្រីបានគេចខ្លួនពីកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០១៨។

ច្បាប់ស្តីពីទូរគមនាគមន៍ឆ្នាំ២០១៦ ផ្តល់អំណាចដល់រដ្ឋាភិបាលដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ទោស ព្រហ្មទណ្ឌលើទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិចដែលចាត់ទុកថាបង្ក “អសន្តិសុខជាតិ។ នេះជាការបង្កើន សមត្ថភាពក្នុងការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអឺនធឺណិតរបស់រដ្ឋាភិបាល ដែលបានរឹតត្បិតបន្ថែមទៀតទៅលើ សេរីភាពមូលដ្ឋានរបស់បុគ្គលដែលស្ថិតនៅក្នុងដែនយុត្តាធិការរបស់ខ្លួន និងរារាំងការពិភាក្សាផ្នែកនយោបាយ ដោយសេរី។ លើសពីនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសជាច្រើនលើកអំពីផែនការប្រើប្រាស់នគរបាល ដើម្បីពង្រីកការត្រួតពិនិត្យបន្ថែមទៀតលើមាតិកាដែលបង្ហោះនៅលើបណ្តាញអឺនធឺណិត។ ការថយចុះស្វ័យ ភាពនៅលើប្រព័ន្ធអឺនធឺណិតនេះត្រូវបានលើកឡើងតាមរយៈរបាយការណ៍អំពីសេរីភាពនៅលើអឺនធឺណិតឆ្នាំ ២០១៧ ដែលជាការត្រួតពិនិត្យប្រចាំឆ្នាំទូទាំងពិភពលោករបស់អង្គការហ្វីដឺមហៅស៍ (Freedom House) ដែលបានបង្ហាញក្តីបារម្មណ៍ជាក់លាក់ទៅលើចំនួនដែលមិនធ្លាប់មាននៃពលរដ្ឋកម្ពុជាដែលប្រឈមការចោទ ប្រកាន់ពីបទព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបង្ហោះលើបណ្ដាញហ្វេសប៊ុក។

ការរឹតត្បិតខ្លាំងលើសេរីភាពខាងសមាគម

នៅក្នុងខែកុម្ភៈ និងខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលបានប្រញាប់ប្រញាល់អោយរដ្ឋសភាធ្វើវិសោធន កម្មច្បាប់ស្តីពីគណបក្សនយោបាយដោយពុំមានការប្រឹក្សាយោបល់ពេញលេញ។ ការធ្វើវិសោធនកម្មមាត្រាមួយ

ចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់អ្នកនយោបាយជំទាស់។ | វិសោធនកម្មនេះផ្តល់អំណាចទូលំទូលាយហួសហេតុដល់រដ្ឋាភិបាលក្នុងការរំលាយគណបក្សនយោបាយដោយ

ផ្អែកលើលក្ខខណ្ឌដែលមានខ្លឹមសារមិនច្បាស់លាស់ដូចជាពាក្យ- ញុះញង់” ឬ “ សន្តិសុខជាតិ”។* មាត្រា៦ ថ្មី | (ពីរ)(៦) គណបក្សនយោបាយអាចត្រូវបានព្យួរ ឬរំលាយចំពោះការប្រើប្រាស់ "សារជាសំឡេង រូបភាព ឯក

សារជាសំណេរ ឬសកម្មភាពណាមួយរបស់ជនដែលត្រូវបានផ្តន្ទាទោសដោយបទឧក្រិដ្ឋ ឬ បទមជ្ឈិម ដើម្បី ប្រយោជន៍របស់គណបក្ស។ នេះក៏រឹតត្បិតផងដែរចំពោះការបង្កើតគណបក្សនយោបាយ ដូចជាការចុះឈ្មោះ គណបក្សនយោបាយអាចនឹងត្រូវបដិសេធនៅពេលដែលគណបក្សនយោបាយណាមួយត្រូវបានគេចាត់ទុកថា មិនគោរពតាមលក្ខខណ្ឌដូចបានលើកឡើងខាងលើ។ ចំណុចមួយនៃវិសោធនកម្មនេះក៏ហាមប្រាមបុគ្គលដែល ជាប់ទោសព្រហ្មទណ្ឌពីការកាន់តួនាទីជាថ្នាក់ដឹកនាំគណបក្សនយោបាយផងដែរ។

វិសោធនកម្មនេះ បូករួមទាំងការយាយីផ្នែកតុលាការខ្លាំងឡើងទៅលើលោក សម រង្ស៊ី បាននាំឱ្យលោក លាលែងពីតួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ។ លើសពីនេះទៀត ប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ហើយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិក្រោមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (បទសន្ទិដ្ឋិភាពជាមួយបរទេស) ដែលជាការរំលោភលើ អភ័យឯកសិទ្ធិសភារបស់លោក។ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា នៅខែកញ្ញា ឆ្នាំ២០១៧ ទីស្ដីការ គណៈរដ្ឋមន្ត្រីបានបញ្ចេញវីដេអូមួយដើម្បីផ្តល់យុត្តិកម្មលើការចាប់ខ្លួននិងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយផ្អែកលើសុន្ទរកថាកាលពីឆ្នាំ២០១២ របស់លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅ លើអ៊ុនធឺណិត។ ទោះបីជាមានការស្នើឱ្យដោះលែងរូបលោកពីសំណាក់អង្គការសង្គមស៊ីវិលក្តី លោកនៅតែ ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ហើយរាល់សំណើសុំនៅក្រៅឃុំត្រូវបានបដិសេធក្នុងឆ្នាំ២០១៧ ។

ជាទិដ្ឋភាពទូទៅ ឆ្នាំ២០១៧ជាឆ្នាំដែលគេមើលឃើញភាពផុតរលត់នៃលទ្ធិប្រជាធិបតេយ្យសេរីពហុ បក្សនៅកម្ពុជា ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានចេញសាលដីកាសម្រេចរំលាយគណ បក្សសង្គ្រោះជាតិ ដោយសំអាងលើការចោទប្រកាន់ថាគណបក្សនេះបានចូលរួមសកម្មភាព «បដិវត្តន៍ពណ៌ » ដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ព្រមទាំងបានហាមប្រាមមន្ត្រីនិងសមាជិក សភារបស់គណបក្សនេះចំនួន១១៨នាក់ពីការចូលរួមក្នុងសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ។ បន្ទាប់ពី

ការរំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតដោយស្ទើរតែគ្មានគូប្រជែង ។ អាសនៈសភារបស់គណបក្សសង្គ្រោះជាតិត្រូវបានចែកទៅឱ្យគណបក្សតូចៗ ដែលទទួលបានសំឡេងគាំ ទ្រតិចជាង ៥% ក្នុងការបោះឆ្នោតឆ្នាំ២០១៣។ ការបង្ក្រាបលើគណបក្សជំទាស់នេះបាននាំឱ្យមានការចាត់ ទុកស្ថានភាពនយោបាយនៅកម្ពុជាថាជា « របបផ្តាច់ការ - ពីសំណាក់អង្គភាពព័ត៌មានសេដ្ឋវិទូ (EIU) តាមរយៈ របាយការណ៍ពីសន្ទស្សន៍នៃលទ្ធិប្រជាធិបតេយ្យឆ្នាំ២០១៧។

ទោះបីជាមានសំណើពីអង្គការសង្គមស៊ីវិលអោយធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិន មែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសក្តី ច្បាប់នេះនៅតែពុំមានការផ្លាស់ប្តូរនិងបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរី ភាពមូលដ្ឋានដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងលិខិតូបករណ៍សិទ្ធិមនុស្សផ្សេងៗ ទៀត។ អង្គការសង្គមស៊ីវិលមួយចំនួនធ្លាប់រងផលប៉ះពាល់ខ្លាំងពីច្បាប់ដែលមានលក្ខណៈរឹតត្បិតនេះ ដែល បញ្ចូលនូវលក្ខខណ្ឌតម្រូវថ្មីមួយឱ្យអង្គការសង្គមស៊ីវិលទាំងអស់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតាមកាល បវិច្ឆេទកំណត់ត្រឹមខែកញ្ញា ឆ្នាំ២០១៧។

អង្គការសង្គមស៊ីវិលបានលើកឡើងពីការបន្តការជ្រៀតជ្រែកក្នុងសកម្មភាពរបស់ពួកគេពីសំណាក់អាជ្ញា ធរមូលដ្ឋាន។ អង្គការសង្គមស៊ីវិលចំនួនបី (អង្គការសមធម៌កម្ពុជា វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និង អង្គការមាតាធម្មជាតិ)* ហើយនិងបន្ទប់ស្ថានការណ៍(ជាសម្ព័ន្ធក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះ ឆ្នោត) ត្រូវបានបិទ ព្យួរ ឬលុបឈ្មោះចេញពីបញ្ជីអង្គការ។ នេះបង្ហាញឱ្យឃើញពីភាពម៉ឺងម៉ាត់នៃច្បាប់នេះ ដែលរឹតត្បិតសកម្មភាពនិងសេរីភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលបានរារាំងអង្គការសង្គមស៊ីវិលពីការប្រើ ប្រាស់ធនធានរបស់ខ្លួនអោយបានត្រឹមត្រូវដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។

សកម្មភាពរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏ធ្លាប់ទទួលរងការតិះទៀនផងដែរដោយលោកនាយក | រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមានការស៊ើបអង្កេតលើភាពស្របច្បាប់របស់អង្គការនេះទាក់ទងនឹងការចោទ

ប្រកាន់ថាបម្រើផលប្រយោជន៍ឱ្យបរទេស។ បន្ទាប់ពីការស៊ើបអង្កេតពីក្រសួងមហាផ្ទៃបានបង្ហាញថាពុំបាន

ប្រព្រឹត្តកំហុសឆ្គងឡើយ អង្គការនេះត្រូវបានអនុញ្ញាតឱ្យបន្តការងាររបស់ខ្លួនដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅ

| កម្ពុជា។

ការរារាំងសេរីភាពខាងការជួបប្រជុំ

មានការរឹតត្បិតខ្លាំងលើសេរីភាពខាងការជួបប្រជុំក្នុងឆ្នាំ២០១៧។ ទោះបីជាមានចែងក្នុងក្របខ័ណ្ឌ | ច្បាប់កម្ពុជាក្ដី ក៏សេរីភាពមូលដ្ឋាននេះនៅតែរងការរឹតត្បិតដោយគ្មានមូលដ្ឋាន រហូតពេលខ្លះឈានដល់អំពើ ហិង្សា។ ក្នុងឱកាសនៃពិធីបង្ហាញរថពាសដែកក្នុងខែមករា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធលើផ្ទៃប្រទេសបាន ទទួលស្គាល់ថារថពាសដែកបំពាក់ដោយអាវុធឧស្ម័នបង្ហូរទឹកភ្នែករបស់កងរាជអាវុធហត្ថទាំងនោះ អាចនឹងត្រូវ ប្រើប្រាស់ដើម្បីទប់ទល់នឹងក្រុមអ្នកតវ៉ា។ទី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កងសន្តិសុខខណ្ឌបានបង្ក្រាប យ៉ាងហិង្សាទៅលើអ្នកតវ៉ា ក្នុងនោះនគរបាលបានដេញតាមអ្នកតវ៉ាម្នាក់ចូលទៅក្នុងផ្សារទំនើបនិងបានវាយដំ គាត់ ខណៈគាត់បានចូលរួមការប្រមូលផ្តុំអហិង្សាគាំទ្រអ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់នៅថ្ងៃ | សវនាការរបស់អ្នកស្រី។

ខណៈកំពុងអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន ជារឿយៗអ្នកតវ៉ាត្រូវបានឃុំខ្លួនដោយគ្មានមូលដ្ឋាន ត្រឹមត្រូវ ដោយមានភ្ជាប់នូវលក្ខខណ្ឌតម្រូវឱ្យពួកគាត់ចុះហត្ថលេខាលើកិច្ចសន្យាដើម្បីជាថ្នូរទទួលបានការដោះ | លែង។ នៅខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរស្រុកក្នុងខេត្តរតនៈគីរីបានសួរចម្លើយអ្នកភូមិចំនួន១៥នាក់បន្ទាប់ពីពួក គាត់ចូលរួមបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនរុករករ៉ែមាសកាណាដា ដែលមានការសង្ស័យថាការតវានោះគឺជារឿង នយោបាយ។ អ្នកទាំង១៥ នាក់ នោះត្រូវបានតម្រូវឱ្យចុះកិច្ចសន្យាថានឹងមិនធ្វើការតវ៉ាជាថ្មី បើពុំមានការ អនុញ្ញាតជាមុនទេនោះ។ ការអនុវត្តនេះរំលោភលើច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលចែងថាបុគ្គល ដែលរៀបចំការជួបប្រជុំនៅទីសាធារណៈត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានប្រាំថ្ងៃជាមុន។ ពុំតម្រូវឱ្យស្នើសុំ ការអនុញ្ញាតជាមុននោះឡើយ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំលើកទីមួយនៃគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបង្ហាញថាកម្មវិធីសា ធារណៈចំនួន៦០ ដែលរៀបចំដោយសង្គមស៊ីវិលត្រូវបានរារាំងដោយខុសច្បាប់ពីសំណាក់នគរបាលនៅចន្លោះ ខែមេសា ឆ្នាំ២០១៦ និងខែមីនា ឆ្នាំ២០១៧។

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

ការរំលោភលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតែពុំទទួលបានការការពារឱ្យបានពេញលេញនៅឡើយ នៅកម្ពុជា។ ការចាប់ខ្លួនជារឿយៗធ្វើឡើងតាមសំណើរបស់អ្នកនយោបាយដែលមានឥទ្ធិពល ដែលបង្ហាញពី នយោបាយូបនីយកម្មលើប្រព័ន្ធច្បាប់ និងប្រព័ន្ធអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជាតរៀងមក។ នៅពេលដែលបុគ្គល ជាប់ពាក់ព័ន្ធរឿងក្តីនៅក្នុងប្រព័ន្ធយុត្តិធម៌ ជារឿយៗកង្វះការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ពេលជំនុំជម្រះ។ មានការធ្វេសប្រហែស និងមិនអើពើលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ហើយនិងនីតិវិធីមូលដ្ឋាន មួយចំនួនរបស់តុលាការ។ ដូចបានកត់សម្គាល់ក្នុងរបាយការណ៍របស់ ម.ស.ម.ក ស្តីពី «សិទ្ធិទទួលបានការជំនុំ ជម្រះដោយយុត្តិធម៌ក្នុងប្រទេសកម្ពុជា ៖ ការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍» ដែលធ្វើឡើងពេញ មួយឆ្នាំ២០១៧ បានបង្ហាញថា ការសន្មត់ទុកជាមុនថាគ្មានទោសមិនត្រូវបានគោរពឱ្យបានពេញលេញនោះទេ ហើយពុំមានការពិចារណាគ្រប់ជ្រុងជ្រោយចំពោះការចោទប្រកាន់ផ្អែកតាមការសារភាព ដែលជារឿយៗបង្កើត ជាមូលដ្ឋានសម្រាប់ការផ្ដន្ទាទោស ហើយដែលការសារភាពនោះធ្វើឡើងក្រោមការគំរាមកំហែងនិងអំពើហិង្សា។ សិទ្ធិមានវត្តមានក្នុងពេលជំនុំជម្រះនិងសិទ្ធិទទួលបានមេធាវីពុំត្រូវបានគោរពឱ្យបានខ្ជាប់ខ្លួនឡើយ ហើយសិទ្ធិ បង្ហាញភ័ស្តុតាងជារឿយៗត្រូវបានអនុវត្តក្នុងលក្ខខណ្ឌរឹតត្បិត។ បន្ថែមលើនោះ ភាគច្រើននៃសំណុំរឿងឧទ្ធរណ៍ សាលាឧទ្ធរណ៍គ្រាន់តែប្រកាសតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ឬបញ្ជូនឱ្យជំនុំជម្រះក្តីសារជាថ្មីដោយពុំ បានផ្តល់នូវហេតុផលឡើយ។ ជាចុងក្រោយ សិទ្ធិរបស់ចុងចោទដែលជាអនីតិជនដែលទទួលបានការការពារ ពិសេសក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់កម្ពុជា ជារឿយៗពុំទទួលបានការគោរពពេញលេញឡើយ។

ករណីមួយក្នុងចំណោមករណ៏ដែលបានចេញផ្សាយជាទូទៅនោះ គឺការដាក់ពន្ធនាគារសកម្មជនបឹង | កក់អ្នកស្រី ទេព វន្លឺ។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ អ្នកស្រីត្រូវបានផ្តន្ទាទោសពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ។ ការឃុំខ្លួននិងផ្តន្ទាទោសនោះ ត្រូវបានរិះគន់ជាច្រើនពីសំណាក់អ្នកការពារសិទ្ធិមនុស្សថាអយុត្តិធម៌ និងធ្វើឡើងក្រោមហេតុផលនយោបាយ ។

បុគ្គលិក៤ រូប និងអតីតបុគ្គលិកម្នាក់របស់សមាគមអាដហុក រួមមាន លោក នី សុខា លោក យី សុខ សាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុនី និងលោក នី ចរិយា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នដោយគ្មានមូលដ្ឋានជាក់លាក់ អស់រយៈពេល៤២៧ថ្ងៃ។* ការដោះលែងនេះធ្វើឡើងបន្ទាប់ពីការធ្វើយុទ្ធនាការ ៖ដោះលែងអ្នកទាំង៥ នៅលើ ប្រព័ន្ធអ៊ុនធឺណិតរបស់សង្គមស៊ីវិលនៅខែសីហា ឆ្នាំ២០១៦ ដើម្បីតវ៉ាចំពោះការឃុំខ្លួនសកម្មជនទាំង៥នាក់ នោះដោយខុសច្បាប់។ ទោះបីជាការដោះលែងនេះគឺជាការបោះជំហ៊ានវិជ្ជមានមួយ ដែលអ្នកទាំងនោះទទួល បានសេរីភាពរបស់ខ្លួនឡើងវិញក្តី តែយ៉ាងណាពួកគាត់នៅតែរងការគំរាមកំហែងពីការផ្ដន្ទាទោស និងការឃុំខ្លួន ឥតឈប់ឈរពីព្រោះថាបទចោទនានាលើពួកគាត់នៅពុំទាន់ទម្លាក់ចោលទាំងស្រុងនៅឡើយ។

និទណ្ឌភាពនៅតែបន្តកើតមានក្នុងករណីមួយចំនួន

ក្នុងឆ្នាំ២០១៧ ពុំទាន់ឃើញមានការវិវឌ្ឍណាមួយចំពោះវប្បធម៌និទណ្ឌភាពដែលរាលដាលជាយូរមក ហើយនៅកម្ពុជានោះទេ។ មានសំណុំរឿងជាច្រើននៅពុំទាន់ត្រូវបានដោះស្រាយ ពុំមានចំណាត់ការ និង ដោយសារកង្វះឆន្ទៈផ្នែកនយោបាយ។ ការណ៍នេះបានរារាំងជនល្មើសពីការទទួលទោសតាមច្បាប់និងពុំបាន ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគាត់។

នៅខែមីនា លោក អឿត អាង ត្រូវបានផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទៅលើលោកបណ្ឌិត | ែកម ឡី អ្នកវិភាគនយោបាយ តាមរយៈសាលក្រមមួយដែលរងការរិះគន់ ដោយសារការស៊ើបអង្កេតមិនគ្រប់គ្រាន់និងភាពចន្លោះប្រហោងផ្នែកនីតិវិធី។ ទោះបីជា លោក អឿត អាង បានសារភាពថាបានប្រព្រឹត្តអំពើឃាត | កម្មនោះនិងបានអះអាងពីមូលហេតុពាក់ព័ន្ធនឹងការជំពាក់ប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិកក្តី ក៏ការលើក ឡើងនោះត្រូវបានច្រានចោលពីភរិយារបស់លោក កែម ឡី និងភរិយារបស់លោក អឿត អាង។ មានកាលើក ឡើងជាច្រើនថាឃាតកម្មនោះប្រព្រឹត្តឡើងក្រោមផែនការទុច្ចរិតផ្នែកនយោបាយដើម្បីបំបិទសំឡេងអ្នកវិភាគ។

សិទ្ធិសង្គម និងសេដ្ឋកិច្ច

ទំនាស់ដីធ្លីនៅតែមិនទាន់ត្រូវបានដោះស្រាយឱ្យបានទូលំទូលាយ

 នៅកម្ពុជា សិទ្ធិដីធ្លីនៅពុំទាន់ត្រូវបានការពារពេញលេញនៅឡើយដែលជាហេតុនាំឱ្យមានទំនាស់ដីធ្លី។ ទោះជារដ្ឋាភិបាលកម្ពុជាបានខិតខំពិនិត្យមើលសម្បទានដីសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ការរំលោភសិទ្ធិដីធ្លីនិង ការបណ្តេញចេញដោយបង្ខំបានបន្តកើតឡើងនាពេលកន្លងមក។ ឧទាហរណ៍ ពលរដ្ឋចំនួន៤០០គ្រួសារដែល រស់នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ បានស្វះស្វែងរកជំនួយពីអង្គការមិនមែនរដ្ឋាភិ បាលនានា និងអង្គការសហប្រជាជាតិក្នុងករណីទំនាស់ដីធ្លីជាមួយរដ្ឋាភិបាល។ ពេលធ្វើការប្រមូលផលកសិកម្ម នៅឆ្នាំ១៩៩៣ ពួកគាត់ត្រូវបានរារាំងការសាងសង់ផ្ទះនិងត្រូវបានបង្ខំឱ្យឈប់ប្រមូលផលដំណាំ។ តំណាង សហគមន៍ត្រូវបានតុលាការកោះហៅទាក់ទងនឹងការព្យាយាមបន្តរស់នៅលើដីរបស់ខ្លួន។ នៅថ្ងៃទី០៨ ខែធ្នូ ពលរដ្ឋចំនួន១១គ្រួសារមកពីសហគមន៍បុរីកីឡាត្រូវបានសាលារាជធានីភ្នំពេញកំណត់ឱសានវាទឱ្យចាកចេញ ពីដីធ្លីរបស់ពួកគាត់ ស្របពេលកំពុងមានទំនាស់ដែលអូសបន្លាយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផានអីម៉ិច។ ពុំមាន | ការផ្តល់សំណង ឬសាងសង់លំនៅដ្ឋានសមរម្យនៅលើទីតាំងនោះជូនគ្រួសារពលរដ្ឋទាំងនោះឡើយ។

រដ្ឋាភិបាលថែមទាំងបានចាត់វិធានការផ្លូវច្បាប់លើអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយសហគមន៍ មូលដ្ឋានដើម្បីការពារសិទ្ធិដីធ្លីរបស់ពួកគាត់ទៀតផង។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សាលាឧទ្ធរណ៍បាន តម្កល់ការផ្តន្ទាទោសសកម្មជនអង្គការមាតាធម្មជាតិចំនួន ៣ រូប ដោយសារ “គំរាមថានឹងបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិដែលភ្ជាប់នូវបញ្ហាអ្វីមួយ»។ ករណីនេះគឺទាក់ទងនឹងហេតុការណ៍ក្នុងឆ្នាំ២០១៥ នៅពេលដែលអ្នកទាំង ៣នាក់នោះ គាំទ